នារីស្រស់ស្អាតដែលសុខចិត្តយកបុរសមាត់ធំធ្វើជាស្វាមី ពេលនេះត្រូវជួបរឿងអាក្រក់ហើយ

Loading...

ក្រោយពីជីវិតស្នេហាដ៏ល្បីរន្ទឺរបស់ លោកមីមី ជាបុរសមាត់ធំខូចទ្រង់ទ្រាយបានជួបស្នេហ៍ពិត​ជាមួយនាងប៊ី ជាស្រីស្អាត ក្ដីស្រឡាញ់ដែលត្រូវគេនិយាយកោតសរសើរយ៉ាងច្រើនថា សេចក្ដីស្រឡាញ់របស់អ្នកទាំងពីរកម្រមាននោះ ពេលនេះពួកគេបានដើរដល់ផ្លូវបំបែកហើយ។

អ្នកទាំងពីរបានរៀបការជាមួយគ្នាអស់រយៈពេល ១ឆ្នាំមកហើយ ហើយថ្មីៗនេះនាងប៊ី ដែលអាយុ២៣ឆ្នាំ សម្រេចបោះបង់ស្វាមីខ្លួន នាំកូនទៅនៅជាមួយបុរសថ្មីម្នាក់ទៀត។ ចំណែកក លោកមីមី អាយុ ៣៧ឆ្នាំ ដែលជាអតីតស្វាមីនាងប៊ី បានបង្ហោះហេ្វសប៊ូកនូវរូបថតប្រពន្ធខ្លួនថត​ជាមួយនិងប្រុសថ្មីដោយប្រាប់ថា “នាងលែងខ្វល់ពីអ្នកណាទាំងអស់” ខណៈពេលដែលលោក មីមី ធ្វើដំណើរត្រឡប់ទៅដល់ស្រុកកំណើតនៅឯខេត្តសុរិន្ទវិញ។

គាត់ក៏បានប្រាប់ថា “ជីវិតរបស់គាត់ទាំងអស់បានផ្ញើឲ្យទៅ នាងប៊ី អស់ទៅហើយ”ផងដែរ។ កាលពីថ្ងៃទី៨ តុលា ឆ្នាំ២០១៩ នាង ប៊ី បាននិយាយតាមទូរស័ព្ទប្រាប់គ្រប់គ្នាថា នាងមិនចង់និយាយដល់អតីតស្វាមីទៀតនោះទេហើយខ្លួននៅមិនទាន់ចង់ឆ្លើយតបសំណួរនេះជាមួយអ្នកណាទាំងអស់ ព្រោះខ្លាចគ្រប់គ្នាមើលមកមិនល្អ ហើយប្រសិនបើ លោកមីមី មើលថែនាងបានល្អនាងប្រហែលជាមិនសុំបែកនោះទេ។

ចំណែករឿងលុយកាក់ លោក មីមី ក៏មិនបានបែងចែកលុយឲ្យប្រើនោះដែរ រីឯរឿងចែកផ្លូវគ្នា ខ្លួនមិនបានផ្លាស់ប្ដូរ​ចិត្តនោះទេ គ្រាន់តែព្រងើយកន្ដើយមិនចង់រវីរវល់ជាមួយ មីមី ទៀត ព្រោះនិយាយអ្វីទៅ មីមី មិនដែលជឿ មិនដែលស្ដាប់នោះឡើយ។

ចំណែកឯបុរសនៅក្នុងរូបបង្ហោះថ្មី នាងបានប្រាប់ថា “គឺជាសង្សារថ្មីរបស់ខ្ញុំពិតមែន ពួកយើងទើបតែរាប់អានគ្នាមិនបានប៉ុន្មាននោះទេ ហើយបានជួបគ្នា ក្រោយពេលបែកគ្នាជាមួយលោក មីមី រួចហើយ តែមិនមែន ៥ថ្ងៃតាមដែល មីមី ប្រាប់នោះឡើយ។ តាមពិតបញ្ហារវាងខ្ញុំ និងមីមី វាកើតឡើងយូរណាស់មកហើយ តែទើបតែដាច់ចិត្តលែងលះគ្នា កាលពីថ្ងៃទី២៨ ខែកញ្ញា មកនេះប៉ុណ្ណោះ។

ក្រោយពេលបែកគ្នា ថ្ងៃបន្ទាប់នាងក៏ធ្វើដំណើរត្រឡប់ទៅផ្ទះនៅឯស្រុកហាតយ៉ៃ ខេត្តសុងខ្លា ទៅ។ យ៉ាងណាមិញ នាងបន្ថែមថា ខ្លួនត្រូវបាន មីមី ធ្វើបាបចិត្តមករហូត ព្រោះគាត់ផឹកស្រាស្រវឹងឡូឡា ហើយចូលចិត្តមកឈ្លោះ​ប្រកែកជាមួយខ្លួន ធ្វើឲ្យម្ចាស់បន្ទប់ជួលបណ្ដេញចេញ រហូតធ្វើឲ្យពួកគេគ្មានកន្លែងជ្រក។ នាងត្រូវលា​ឈប់ពីការងារ ដើម្បីរត់គេចពីភាពច្របូកច្របល់ ចុងក្រោយក៏បានសម្រេចចិត្តសុំបែកពី មីមី ចំណែកឯរឿងធ្វើបាបរាងកាយ គាត់ធ្វើបាបខ្លួននាងពិតមែន៕ (ប្រែសម្រួល៖ ស្រីណុច Khmer Global)

ហាមលួច​ចម្លងអត្ថបទ​​ពីវេបសាយ Khmer-Global.com ដោយគ្មាន​ការ​អនុញ្ញាត
Loading...