ក្មួយតារាសម្តែងSool Coolគាំងបេះដូងស្លាប់ដោយសារប្រើថ្នាំសម្រកទម្ងន់​ខុសបច្ចេកទេស

Loading...

នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ នេះ មានករណីបុរសម្នាក់បានស្លាប់បាត់បង់ជីវិត បណ្ដាលមកពីការប្រើប្រាស់ថ្នាំសម្រកគីឡូផ្តេសផ្ដាស់ មិនពិគ្រោះជាមួយគ្រូពេទ្យ ឬធ្វើលំហាត់ប្រាណឲ្យបានត្រឹមត្រូវ បង្កឲ្យការភ្ញាក់ផ្អើលជាខ្លាំងដល់សាច់ញាតិក៏ដូចជាជីតាស្រែកផ្អើលពេញផ្ទះ ព្រោះទទួលយកដំណឹងដ៏សែនសោកស្ដាយនេះស្ទើរពុំបាន។

បើតាមប្រភពពីតារាសម្ដែង Sool cool ត្រូវជាពូរបស់សពបានសរសេររៀបរាប់លើគណនីហ្វេសប៊ុករបស់ខ្លួនទាំងក្តីសោកស្ដាយចំពោះការបាត់បង់ក្មួយប្រុសថា៖ «ម៉ោង៦ភ្លឺ ឮប៉ាស្រែកផ្អើលផ្ទះ រឿងក្មួយស្លាប់ ពូសឹងមិនជឿទេ ។ លទ្ធផលមិនហាត់ប្រាណ ហើយប្រើថ្នាំសម្រកអត់សួរគូ អត់សួរបៀបថែខ្លួន អត់សួរបែរជាធ្វើអីតាមចិត្ត។ អីចឹងបានថា អ្នកចង់សម្រកប្រយ័ត្នទៅទៀត ទោះចង់ហាត់ប្រាណក៏ត្រូវរកគ្រូបង្រៀនឲ្យបានត្រឹមត្រូវ មិនត្រូវចង់ស្អាតហួសអីចឹងទេ។ អ្នកធាត់ៗល្មមដឹងខ្លួនហើយ កុំបណ្តោយទៀត។ ទៅចុះក្មួយ ទៅឲ្យបានសុខណាក្មួយសម្លាញ់ លារហូតហើយ»។

ក្នុងនោះមានដែលមានអ្នកសិល្បៈជាច្រើន ក៏ដូចជាបងប្អូនអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក ផ្ញើសាររំលែកទុក្ខដល់គ្រួសារនៃសព ហើយសូមឲ្យគាត់ទៅគាន់សុគតិភព ហើយនេះក៏ជាមេរៀនមួយសម្រាប់អ្នកប្រើប្រាស់ថ្នាំសម្រកទម្ងន់ដែលមិនធ្វើតាមការណែនាំ ឲ្យបានត្រឹមត្រូវមុននឹងសម្រេចចិត្តប្រើផលិតផលថ្នាំសម្រក់ទម្ងន់៕(អត្ថបទ៖និស្ស័យ)

ហាមលួច​ចម្លងអត្ថបទ​​ពីវេបសាយ Khmer-Global.com ដោយគ្មាន​ការ​អនុញ្ញាត
Loading...