លែងឃ្លាន!តាមចាប់ត្រីធ្វើម្ហូប រហូតជាប់ដៃក្នុងចានបង្គន់ដកមិនរួច ស្រែកហៅឲ្យគេជួយ

Loading...

បុរសម្នាក់ជាប់ដៃនៅក្នុងចានបង្គន់ បន្ទាប់ពីតាមចាប់ត្រីរស់ ដែលគាត់រក្សាទុកសម្រាប់ធ្វើម្ហូបពេលល្ងាច ដោយវាបានលោតចេញពីដៃរបស់គាត់ទៅលើចានបង្គន់ ហើយត្បុរតាមបំពង់ចានបង្គន់ បន្ទាប់មកគាត់មានការសោកស្ដាយក៏លូកដៃតាមចាប់ត្រី រហូតស្រែកហៅគេឯងឲ្យជួយ បង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង។

បន្ទាប់ពីគាត់ត្រូវបានគេជួយសង្គ្រោះចេញយកដៃចេញពីចានបង្គន់ បុរសមិនស្គាល់អត្តសញ្ញាណ នៅភាគនិរតីនៃប្រទេសចិន រូបនេះ បានប្រាប់ឲ្យដឹងថា គាត់កំពុងស្វែងរកត្រី ដែលគាត់បានចាប់វាចេញពីធុងប្រស់ត្រីដាក់ក្នុងបន្ទប់ទឹក ដើម្បីយកទៅធ្វើម្ហូប វាក៏រអិលលោតចូលទៅក្នុងចានបង្គន់។

ខ្សែវីដេអូនៃការជួយសង្គ្រោះគាត់ដោយក្រុមអ្នកពន្លត់អគ្គិភ័យកាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩កន្លងទៅ បានបង្ហាញឲ្យឃើញបុរសនោះដេកនៅលើកំរាលឥដ្ឋ ក្នុងបង្គន់របស់កម្មករនៅក្នុងប្រទេសចិន ហើយដៃរបស់គាត់ជាប់នៅខាងក្នុងបំពង់ចានបង្គន់គួរឲ្យអាណិត ហើយវីដេអូមានអ្នកចូលទស្សនារហូតដល់ទៅជាង ៣លានដងត្រឹមរយៈពេលមួយថ្ងៃប៉ុណ្ណោះ។

ដើម្បីជួយសង្គ្រោះគាត់ឲ្យផុតពីគ្រោះថ្នាក់ ក្រុមអ្នកជួយសង្គ្រោះមកពីតំបន់ តៃជាំង ក្នុងខេត្តគួយចូវ ប្រទេសចិន បានវាយបំបែកដោយយកដែកដាប់ចានបង្គន់ប៉សឺឡែន និងបេតុងយឺតៗ បន្តិចម្តងៗ។ ក្រុមអ្នកជួយសង្គ្រោះបានបិទមុខបុរសនោះ ខណៈចំណាយពេលជួយសង្គ្រោះអស់រយៈពេល ៣០នាទីទម្រាំជួយសង្គ្រោះបានដោយជោគជ័យ ដៃម្ខាងរបស់គាត់បានហើមតែពុំមានរបួសអ្វីនោះទេ៕(ប្រែសម្រួល៖និស្ស័យ Khmer-Global)

ហាមលួច​ចម្លងអត្ថបទ​​ពីវេបសាយ Khmer-Global.com ដោយគ្មាន​ការ​អនុញ្ញាត
Loading...