រថយន្តទំនើបខូចទ្វារមួយចំហៀងដោយសារក្មេងមិនគ្រប់អាយុបើកម៉ូតូវ៉ាស្ដាំ តែមិនទារសំណងព្រោះ

Loading...

អ្នកតាមអនឡាញម្នាក់ មានទំព័រហ្វេសប៊ុកឈ្មោះ Molika Online Shop បានបើករថយន្តស៊េរីទំនើប ម៉ាក RANGE ROVER តាមដងផ្លូវ ត្រូវបានក្មេងប្រុសម្នាក់បើកបរម៉ូតូជាប់ជាមួយរ៉ឺម៉ក ដូចទៅនឹងប្រភេទម៉ូតូលក់លៀសហាល បើកជែងស្ដាំខ្វះការប្រុងប្រយត្ន័ មកបុកទ្វារមួយចំហៀង ខូចខាតយ៉ាងដំណំ បង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងនៅកន្លែងកើតហេតុ។

ហេតុការណ៍នេះកើតឡើងកាលពីរសៀល ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវ ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បន្ទាប់មកនារីរូបស្រស់ខាងលើបានធ្វើឲ្យមហាជនកោតសរសើរមិនដាច់ពីមាត់ថា មានចិត្តសណ្ដោសប្រណីដល់ក្មេងប្រុស មិនឲ្យបង់ប្រាក់សំណងអ្វីទាំងអស់ សុំត្រឹមឲ្យក្មេងទទួលស្គាល់កំហុស និងផ្អាកបើកបរលើផ្លូវដ៏មមាញឹក។ តាមការរៀបរាប់ ដំបូងរូបនាងបម្រុងជិះចេញភ្លាមៗទៅហើយ ព្រោះឃើញជនបង្កនៅក្មេងពេក តែក្មេងរូបនេះបានជេរភាគីខាងនាងទៅវិញថា បើកបរមិនចេះប្រយ័ត្ន។

នារីខាងលើក៏បានសរសេររៀបរាប់លើទំព័រហ្វេសប៊ុករបស់ខ្លួនដោយប្រាប់ពីមូលហេតុដែលមិនឲ្យសងជាសំណង និងផ្តាំផ្ញើអ្នកបើកបរទាំងអស់ទៀតផងថា៖ «ខ្ញុំមិនយកសំណងដោយសារខអាណិតក្មេង Mo Lika សូមផ្ដាំទៅបងប្អូនទាំងអស់គ្នា កុំប្រើក្មេងមិនទាន់គ្រប់អាយុជិះម៉ូតូវាស្ដាំអីចឹងអី ព្រោះគាត់ក្មេងណាស់ បងគ្រាន់តែចុះមកឃើញអូនបងចង់ស្រក់ទឹកភ្នែកជំនួសហើយ នេះបងជិះតិចតិចផង អូនមកវាស្ដាំអីចឹង ចុះបើបងជិះលឿន អូនមានគ្រោះថ្នាក់ខ្លាំងម៉េចទៅ»៕

ហាមលួច​ចម្លងអត្ថបទ​​ពីវេបសាយ Khmer-Global.com ដោយគ្មាន​ការ​អនុញ្ញាត
Loading...