ដំណឹងដ៏ល្អពីមន្ទីពេទ្យប្រទេសថៃអំពីស្ថានភាពសុខភាពរបស់លោកឧត្តមសេនីយ៍​ស្នងការខេត្តព្រះសីហនុ

Loading...

ខេត្តព្រះសីហនុ៖ នៅវេលាល្ងាច ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩នេះ យោងតាមប្រសាសន៏របស់លោកឧត្តមសេនីយ៏ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានអោយដឹងថា ក្រោយពីធ្វើការវះកាត់ដាក់រ៉ូស័រចំនួនបីកន្លែងដើម្បីបើកសសៃឈាមបេះដូង ក្នុងរយៈពេល១ម៉ោង៣០នាទី ពេលនេះគឺការវះកាត់បានជោគជ័យ ១០០ភាគរយហើយ។

លោកមានជំងឺបេះដូង និងបានសម្រាកនៅមន្ទីរពេទ្យកាល់ម៉ែត មុនទៅព្យាបាលនៅក្រៅប្រទេស។ លោកឧត្តមសេនីយស្នងការបានបញ្ជាក់ថាយោងតាមស្ថានភាពសុខភាពលោកនៅពេលនេះនឹងអាចវិលត្រឡប់ទៅបំរើរប្រជាពលរដ្ឋក្នុងពេលឆាប់ៗខាងមុខនេះ។ លោកឧត្តមសេនីយស្នងការក៏បានថ្លែងអំណរគុណដល់បងប្អូនឯកឧត្តមលោកជំទាំវទាំងអស់ដែលបានព្រួយបារម្មណ៍៕

ហាមលួច​ចម្លងអត្ថបទ​​ពីវេបសាយ Khmer-Global.com ដោយគ្មាន​ការ​អនុញ្ញាត
Loading...