បុរសម្នាក់ដឹកទឹក ដឹកស៊ីម៉ង់ ដើរលុបជង្ហុកតាមផ្លូវជាតិ កំពុងទទួលការចាប់អារម្មណ៍

Loading...

បុរសម្នាក់បានដឹកទឹកដាក់កាដុងទឹកសុទ្ធតាមរថយន្តរបស់ខ្លួន ដើម្បីលាយស៊ីម៉ង់ចាក់បំពេញជង្ហុកមួយ​ចំនួននៅលើ​ផ្លូវជាតិមួយខ្សែ ស្ថិតនៅខេត្តកោះកុង កំពុងទទួលការចាប់អារម្មណ៍នៅលើបណ្ដាញ​សង្គមហ្វេសប៊ុក។

ការសម្រេចធ្វើដូច្នេះ ព្រោះលោកយល់ថា ជង្ហុកទាំងនោះអាចធ្វើឲ្យគ្រោះថ្នាក់ដល់អ្នកដំណើរលើដងផ្លូវ ពិសេសអ្នកដំណើរដំណើរម៉ូតូដោយសារជង្ហុកជ្រៅគួរសម បើអ្នកបើកបរពុំធ្លាប់ឆ្លងកាត់ផ្លូវនេះទេ ឃើញរាបស្មើល្អ ប្រាកដណាស់ជាបើកបរល្បឿនលឿនមិនខាន ដោយមិនគិតថាអាចមានជង្ហុកឡើយ។ អីចឹងទើបលោកសុខចិត្តចំណាយកម្លាំង និងថវិកាមួយចំនួនដើម្បីជួសជុលផ្នែកខ្លះជាបណ្ដោះអាសន្នសិន ទម្រាំមន្ត្រីជំនាញចុះមកដល់។

គណនីហ្វេសប៊ុកឈ្មោះ អ៊ួន ម៉េង បានរៀបរាប់ថា «ធ្វើល្អមិនមែនចង់បាន Like ឬ Share នោះទេគ្រាន់តែចង់​បានផ្លូវល្អបើកបរស្រួលតែប៉ុណ្ណោះ។ ចំណាយ​ពេលវេលា​ខ្លះ កំលាំងខ្លះ ថវិកាខ្លះដើម្បីជួយដល់សង្គម។ បើពលរដ្ឋម្នាក់លុប១ជង្ហុក ចឹងប្រជាពលរដ្ឋ ១០០នាក់បាន១០០ជង្ហុកដែរ។ (ផ្លូវល្អបើកបរសុវត្ថិភាព) ព្រែកតាតី ឃុំថ្មស ស្រុកបុទុមសាគរ ខេត្តកោះកុង»៕

ហាមលួច​ចម្លងអត្ថបទ​​ពីវេបសាយ Khmer-Global.com ដោយគ្មាន​ការ​អនុញ្ញាត
Loading...