អាវុធហត្ថខេត្តក្រចេះ បន្តចុះបង្រ្កាប រថយន្ដសាំងយ៉ុងដឹកឈើ ៤គ្រឿង ដុតបំផ្លាញចោលខ្ទេច

Loading...

លោក​ឧត្ដមសេនីយ៍​ត្រី សាន្ដ ប៊ុនថាន ​មេបញ្ជាការ​អាវុធហត្ថ​ខេត្តក្រចេះ ​នៅរសៀល​ថ្ងៃទី​២៥ ខែ​កក្ដដា ឆ្នាំ២០១៩ ​ដឹកនាំ​កម្លាំងអាវុធ​ហត្ថចុះដុត​បំផ្លាញចោល ​រថយន្ដ​សាំង យ៉ុងដឹក​ឈើ​ចំនួន​៤គ្រឿង នៅ​ចំនុច​ថ្មបាំង ភូមិ​បន្ទាយ ឃុំ​គោលាប់ ស្រុក​ចិត្របុរី ខេត្ត​ក្រចេះ។

លោក ​ឡុង យឹង មេបញ្ជា​ការរង អាវុធ​ហត្ថខេត្ត​បាន​ឲ្យដឹង​នៅរសៀល​នេះ​ថា កម្លាំង​របស់​លោក​បានចុះ​បង្រ្កាប នៅ​លើផ្លូវជាតិ ​ចំនួន​៤ គោល​ដៅផ្សេង​គ្នា ដោយ​រឹបអូស​បាន​រថយន្ដ​សាំងយ៉ុង​ចំនួន ៤គ្រឿង​ដុតបំផ្លាញ​ចោល ចំណែក​ឈើប្រគល់​ជូន​រដ្ឋបាល​ព្រៃឈើ​រក្សាទុក​។

រថយន្ដទី​១ ឃាត់​នៅថ្ងៃ​ទី២១ ខែ​កក្ដដា ឃាត់​បានរថយន្ដ​សាំង​យ៉ុងដឹក​ឈើ​១គ្រឿង ​នៅចំនុច ភូមិ​សណ្ដាន់ ឃុំ​សណ្ដាន់​ ស្រុក​សំបូរ ខេត្តក្រចេះ។ រថយន្ដ​ទី២ ឃាត់​នៅថ្ងៃទី​២៣ ខែ​កក្ដដា នៅ​ចំនុច ភូមិ​អូរព្រះ ឃុំ​អូរគ្រៀង ​ស្រុក​សំបូរ។ រថយន្ដទី​៣ ឃាត់​នៅថ្ងៃទី​២៤ ខែកក្ដដា នៅចំនុច​ភូមិក្រញ៉ូង​សែនជ័យ ឃុំក្រញ៉ូង​សែនជ័យ ស្រុក​ស្នួល។ រថយន្ដទី៤ ​ឃាត់​នៅថ្ងៃទី​២៤ ខែកក្ដដា នៅចំនុច​ភូមិរកា​កណ្ដាល សង្កាត់​រកាកណ្ដាល ក្រុង​ក្រចះ៕

ហាមលួច​ចម្លងអត្ថបទ​​ពីវេបសាយ Khmer-Global.com ដោយគ្មាន​ការ​អនុញ្ញាត
Loading...