ស្នងការរាជធានីបញ្ជាក់ថាយុទ្ធនាការ១ខែអ្នកមិនពាក់មួកមិនផាក១រៀលទេ តែទាល់រកមួកពាក់បាន ទើបឲ្យទៅមុខទៀត

Loading...

ដោយ​កន្លង​មក​មាន​សារព័ត៌មាន​មួយ​ចំនួន​យល់​ច្រឡំ​ថា សមត្ថកិច្ច​បាន​ធ្វើ​ការ​ផាក​ពិន័យ​អ្នក​បើកបរ​ និង​អ្នក​អម​ដំណើរ​រួច​ទើប​អនុញ្ញាត​បន្ត​ទៅ​មុខ​ទៀត នោះ​ជា​ព័ត៌មាន​មិន​ពិត​ឡើយ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សូម​ធ្វើ​ការ​បំភ្លឺ​ជូន​សារព័ត៌​មាន​មួយ​ចំនួន​ ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ទាំង​អស់​ឲ្យ​បាន​ជ្រាប​ថា៖

ក្នុង​រយ:​ពេល​មួយ​ខែ គឺ​ចាប់​ពី​ថ្ងៃ​ទី​១៨ ខែ​កក្កដា ឆ្នាំ​២០១៩ ដល់ ថ្ងៃ​ទី​១៧ ខែ​សីហា​ ឆ្នាំ​២០១៩ នៃ​យុទ្ធនាការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​លើ​ការ​ពាក់​មួក​សុវត្ថិភាព​ គឺ​ពុំ​មាន​ការ​ផាក​ពិន័យ​ឡើយ សូម្បី​តែ​១០០​រៀល ក្នុង​ពេល​ប្រតិបត្តិ​ការ​នេះ​ចំពោះ​អ្នក​បើកបរ​ និង​អម​ដំណើរ​ដែល​មិន​ពាក់​មួក​សុវត្ថិភាព​គឺ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​ឡើយ​ រហូត​ទាល់​តែ​ទៅ​យក​មួក​មក​ពាក់​ទើប​អនុញ្ញាត​ឲ្យ​ទៅ​បាន​ បើ​រឹង​រួស​មិន​ព្រម​ទៅ​យក​មួក​មក​ពាក់​នោះ​សមត្ថកិច្ច​នឹង​យក​ម៉ូតូ​ទៅ​រក្សាទុក​នៅ​អធិការ​ខណ្ឌ៕

ហាមលួច​ចម្លងអត្ថបទ​​ពីវេបសាយ Khmer-Global.com ដោយគ្មាន​ការ​អនុញ្ញាត
Loading...