យកសញ្ញាបត្រទៅក្រាបសំពះជូនអ្នកមានគុណដល់វាលស្រែ ធ្វើឲ្យគ្រប់គ្នារំភើបចិត្តជាខ្លាំង

Loading...

ឪពុក​ម្ដាយ​ជា​អ្នក​មាន​គុណ​ដ៏​ធំ​ធេង​សម្រាប់​កូនៗ​គ្រប់​រូប លោក​ទាំង​២​ ជា​មនុស្ស​ដែល​ស្រលាញ់​អ្នក​ខ្លាំង​ជា​គេ​បំផុត​ស្មើ​ទៅ​នឹង​កែវ​ភ្នែក​របស់​លោក។ ជា​រៀង​រាល់​ថ្ងៃ​លោក​ទាំង​២​ខិត​ខំ​ទាំង​ថ្ងៃ​ទាំង​យប់​ដើម្បី​កូន ទោះ​ជា​ត្រូវ​ហត់​នឿយ​យ៉ាង​ណា​ក៏​គាត់​តស៊ូ​ដើម្បី​កូន​ដែរ ប្រឹង​ប្រែង​ដើម្បី​ឲ្យកូន​បាន​រៀន​សូត្រ​ចេះ​ដឹង ខ្លាច​ក្រែង​កូន​មាន​ការ​លំបាក​ទៅ​ថ្ងៃ​ក្រោយ អប់រំ​កូន​ឲ្យ​ប្រព្រឹត្តិ​​អំពើ​ល្អ​ជា​ដើម។

យ៉ាង​ណា​មិញ​តាម​រយៈ​គណនី​ហ្វេសប៊ុក​របស់​ម្នាក់​ឈ្មោះ​ Bunrith Moy ​ក្រោយ​ពី​បាន​បញ្ចប់​ការ​សិក្សា​​ថ្នាក់​បរិញ្ញាបត្រ​​ពី​សាកល​វិទ្យាល័យ​នៅទី​ក្រុង​ភ្នំពេញ​ លោក​បាន​ទៅ​រក​ឪពុក​ម្ដាយ​ដល់​វាល​ស្រែ​ហើយ​ថ្វាយ​បង្គំ​លោក​ទាំង​២ ធ្វើ​ឲ្យ​​លោក​អ្នក​មាន​គុណ​ភ្ញាក់​ព្រើត​រំជួលចិត្ត​ ឯអ្នក​លេង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជា​ច្រើន​បាន​ចូល​រួម​អបអរ​សាទរ និង​​រំភើប​ចិត្ត​ជា​ខ្លាំងដូចគ្នា​ លោក​បាន​សរសេរ​រៀប​រាប់​ថា៖ «ទាំង​ញើស​ទាំង​ឈាម​របស់​លោក​ទាំង​ពីរ បាន​ស្រក់​ហូរ​ច្រើន​ណាស់​នៅ​លើ​វាល​ស្រែ​មួយ​នេះ ព្រោះ​អ្វី?

គឺ​ដោយ​សារ​តែ​ដើម្បី​ឲ្យ​កូន​មាន​ថ្ងៃ​នេះ ពុក​ម៉ែ​ជា​ទី​គោរព កូន​មិន​ដឹង​រក​ពាក្យ​ណា​មក​និយាយ​ឲ្យ​សម​នឹង​ការ​ពលីកម្ម​របស់​ពុក​ម៉ែ​ទេ! កូន​មាន​តែ​សូម​បួង​សួង​រាល់​ទង្វើ​ល្អ​ដែល​កូន​បាន​ធ្វើ សូម​ជួយ​ពុក​ម៉ែ​ឲ្យ​មាន​សុខ​ភាព​ល្អ និង​ស្ថិត​នៅ​ជា​ម្លប់​ដ៏​ត្រជាក់​ដល់​កូន​ប្រុស​ស្រី​យូរ​អង្វែង​ត​រៀង​ទៅ ស្រលាញ់​ពុក​ម៉ែ!»៕ អត្ថបទ៖​និស្ស័យ

ហាមលួច​ចម្លងអត្ថបទ​​ពីវេបសាយ Khmer-Global.com ដោយគ្មាន​ការ​អនុញ្ញាត
Loading...