ឯកឧត្តមគួចចំរើននិងសមត្ថកិច្ចចុះបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនបានមនុស្សជិត១៥០នាក់ភាគច្រើនជាជនជាតិចិន

Loading...

សមត្ថកិច្ច​របស់​គណ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ដោយ​មាន​វត្ត​មាន​ឯក​ឧត្តម គួច ចំរើន​អភិបាល​ខេត្ត​អញ្ជើញ​ចូល​រួម​ផង វត្ត​មាន​លោក​ឧត្តម​សេនីយ៍​ទោ ជួន ណារិន្ទ ស្នង​ការ​នគរបាល​ខេត្ត និង​មាន​ការ​សម្របសម្រួល​ផ្លូវ​ច្បាប់​ពី​លោក​សៀង សុខ ព្រះរាជ​អជ្ញា​អម​សាលា​ដំបូង​ខេត្ត បាន​ធ្វើ​ប្រតិបត្តិ​ការ​ឆែក​ត្រួត​ពិនិត្យ​ក្លឹប​កំសាន្ត​របស់​ក្រុម​ហ៊ុន​ចិន​មួយ​កន្លែង ឈ្មោះ Obama Club (LVចាស់)ក្នុង​សង្កាត់​លេខ4ក្រុងព្រះសីហនុ កាល​ពី​ម៉ោង​៣​រំលង​អាធ្រាត្រ​ឆ្លង​ចូល​ថ្ងៃ​ទី​២៥ ខែ​កក្កដា ឆ្នាំ​២០១៩។

បើ​តាម​សមត្ថកិច្ច​ឲ្យ​ដឹង​ជា​បឋម​ថា ក្នុង​ការ​ឆែក​ត្រួត​ពិនិត្យ​នេះ បាន​រក​ឃើញ​ថ្នាំ​ញៀន​មួយ​ចំនួន​និង​ការ​សេព​គ្រឿង​ញៀន​ជាក់​ស្តែង​ក្នុង​ក្លឹប​នេះ​ផង ហើយ​ភ្លាមៗ​នោះ​មាន​មនុស្ស​ប្រមាណ​ជិត១៥០​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន នាំ​យក​មក​សាក​សួរ​និង​ចាត់​ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ដែល​ភាគ​ច្រើន​គឺ​ជា​ជនជាតិ​ចិន​និង​មាន​ជនជាតិ​ខ្មែរ​ខ្លះ​ដែរ៕

ហាមលួច​ចម្លងអត្ថបទ​​ពីវេបសាយ Khmer-Global.com ដោយគ្មាន​ការ​អនុញ្ញាត
Loading...