តិចមើលអត់ស្គាល់! ទោះជាចាស់យ៉ាងណា ក៏តារាស្រីរូបនេះ បើកបេះដូងរង់ចាំស្នេហ៍ពិតដែរ

ជាច្រើនឆ្នាំកន្លងមកនេះ ពិធីការនីរូបស្រស់ កញ្ញា ហេង កែវនីតា ដែលមានឈ្មោះដើមថា ហេង ផាន់ណា ត្រូវមហាជនដឹងថា ជាពិធីការនីម្នាក់ដែលមានឈ្មោះបោះសំឡេងលើវិថីសិល្បៈ ដោយនាងក្តោបបានការងារប្រចាំឲ្យស្ថានីយ៍ទូរទស្សន៍ និងកម្មវិធីធំៗរបស់ក្រុមហ៊ុនឯកជនជាច្រើនផ្សេងទៀត។

ពិធីការនី ហេង កែវនីតា មួយរយៈចុងក្រោយនេះ តារារូបនេះ បានធ្វើឲ្យទស្សនិកជន និងហ្វេនចាប់អារម្មណ៍ជាខ្លាំងទៅលើការស្លៀកពាក់ តុបតែងខ្លួនជាមួយស្ទីលថ្មីទាន់សម័យយ៉ាងស៊ីវិល័យ។ ម្យ៉ាងវិញទៀត ទោះវ័យកាន់តែជ្រេបន្តិចមែន តែបើងាកទៅមើលរូបសម្ផស្សវិញ តារារូបនេះ កាន់តែមានសម្រស់ស្រស់ស្អាត មានស្បែកតឹងណែនគួរឲ្យចាប់អារម្មណ៍ខ្លាំង។

ស្រាប់តែមុននេះបន្តិច នីតា បានបញ្ចេញរូបភាពប៉ុន្មានសន្លឹកក្នុងសណ្ឋានបែបមនុស្សចាស់ទៅវិញ ធ្វើឱ្យមហាជនហាក់អស់សំណើច ដែលនាងអាចធ្វើវាទៅបាន ហើយតុបតែងបានស័ក្តិសមនិងដូចទៅនឹងមនុស្សវ័យចំណាស់ខ្លាំង។

ភ្ជាប់មកជាមួយនឹងរូបថតលេងស្ទីលបែបលោកយាយនោះ ពិធីការនីនៅប៉ុស្ត៍ទូរទស្សន៍បាយ័នក៏បានភ្ជាប់មកជាមួយនឹងឃ្លាបែបលេងសើចថា ទោះបីនាងចាស់មែនតែក៏នៅតែបើកបេះដូងរង់ចាំស្នេហ៍ពិតផងដែរ៖ “ទោះជាចាស់យ៉ាងណា ក៏នៅតែបើកបេះដូងរង់ចាំស្នេហ៍ពិត ចៅៗឯងទាន់?”៕

ហាមលួច​ចម្លងអត្ថបទ​​ពីវេបសាយ Khmer-Global.com ដោយគ្មាន​ការ​អនុញ្ញាត
Loading...
error: ហាមលួចចម្លងគ្មានការអនុញ្ញាត!