កូនក្មេងថ្ងៃមុនសោះ ឥឡូវ អួន វ៉ាន់នីតា ក្រមុំស្តូកស្អាតប្លែកមើលមិនចង់ស្គាល់

តួឯកស្រីកាលនៅក្មេងក្នុងរឿង “ផ្កាថ្ម” កុមារី អួន វ៉ាន់នីតា ពេលនេះធំពេញក្រមុំបាត់ ឯរូបសម្រស់វិញកាន់តែស្រស់ស្អាតជាមួយភាពប៉ិនប្រសប់ក្នុងការតុបតែងខ្លួន ដោយមានអ្នកម្តាយជាអ្នករៀបចំនៅពីក្រោយនោះមើលដឹង​តែ​មិន​ចង់​ស្គាល់។

អួន វ៉ាន់នីតា ធ្លាប់​បានឱ្យដឹងថា ខ្លួននឹងខិតខំប្រឹងប្រែងសម្ដែងឲ្យបានល្អដើម្បីវិវត្តន៍ខ្លួនទៅជាតារាស្រីមួយរូបដែលមានកេរ្តិ៍ឈ្មោះបោះសំឡេងនៅក្នុងប្រទេសទៅថ្ងៃអនាគត។

ចំណុចពិសេសដែលកុមារី អួន វ៉ាន់នីតា ជឿជាក់លើសមត្ថភាពខ្លួនឯងដល់ថ្នាក់នេះដោយសារតែគិតថាខណៈពេលនេះខ្លួននៅក្មេងមានឱកាសច្រើនប្រឡូកក្នុងវិស័យសិល្បៈ។ ម្យ៉ាងទៀតពេលនេះខ្លួនកំពុងតែរៀនសូត្រពីរៀមច្បងមួយចំនួននៅជុំវិញខ្លួននាងដែលមានបទពិសោធន៍ច្រើនផ្នែកសិល្បៈ។

អួន វ៉ាន់នីតា បានរៀបរាប់ឲ្យដឹងថានាងធ្លាប់បានសម្តែងបានជាង ២០ រឿងទាំងនោះមាន រឿង “ស្នេហានិងកិត្តិយស”, រឿង “កំលោះ៣១ ក្រមុំ៥២” រឿង “ណារ៉ូសុម៉ាលី” រឿង “សសរកន្លោង” រឿង”ក្មេងទី៦” រឿង “ជីវិតនាងរចនា” រឿង “នរណាសម្រក់ទឹកភ្នែកដើម្បីអូន” រឿង “ភ្លើងស្នេហ៍ភ្លើងឬស្យា” រឿង “ភ្លើងស្នេហ៍ភ្លើងគំនុំ” រឿង “រថយន្តទៅសៀមរាប” រឿង “ផ្កាថ្ម” ជាដើម៕​


ហាមលួច​ចម្លងអត្ថបទ​​ពីវេបសាយ Khmer-Global.com ដោយគ្មាន​ការ​អនុញ្ញាត
Loading...
error: ហាមលួចចម្លងគ្មានការអនុញ្ញាត!