គូនេះមិនប្លែកមិនព្រម! គង់ ចាន់ស្រីមុំ ជាមួយស្វាមី លេងមួយក្បាច់ថតស្ទីលជំនាន់ឆ្នាំកៅសិបស្អាតម៉្យាង

បើនិយាយពីស្ទីលនៃការតុបតែងខ្លួនប្លែកៗខុសគេនោះ គេនឹកទៅដល់គូស្នេហ៍សិល្បៈ គង់ ចាន់ស្រីមុំ និង គឹម សីហា មិនខាន រហូតមុននេះលេចចេញស្ទីលថ្មីមកគឺឈុតរៀបការជំនាន់ឆ្នាំ ១៩៩០។

មហាជនបានឃើញរូបភាពតារាពីរដួងបានស្លៀកថតនោះស្មានតែ ប៉ាម៉ាក់របស់ គង់ ចាន់ស្រីមុំ តែការពិតមិនមែនទេគឺពួកគេទាំងពីរបានតុបតែង និងរៀបចំថតឱ្យដូចទៅនឹងកាលជំនាន់ឆ្នាំ ១៩៩០។

និយាយដល់គ្រួសារដ៏មានសុភមង្គលរបស់តារាស្រី គង់ ចាន់ស្រីមុំ និងលោក គឹម សីហា អ្នកណាៗក៏ដឹងដែរថា ប្ដីប្រពន្ធមួយគូនេះស្រលាញ់គ្នាចាក់ទឹកមិនលេចនោះឡើយ។ ដោយពីមួយថ្ងៃទៅមួយថ្ងៃ ពួកគេតែងតែបង្ហាញភាពផ្អែមល្ហែមជាមួយគ្នានៅលើបណ្ដាញសង្គម ធ្វើឲ្យអ្នកគាំទ្រលួចច្រណែន និងប្រាថ្នាចង់បានគ្រួសារដ៏កក់ក្ដៅដូចពួកគេសឹងគ្រប់គ្នា។

គង់ ចាន់ស្រីមុំ រៀបការជាមួយនឹង គឹម សីហា កាលពីថ្ងៃ ១៤ មីនា ឆ្នាំ ២០១៦ នៅសណ្ឋាគារ សូហ្វីតែលភ្នំពេញភូគីត្រា ដោយកាលនោះនាងបានត្រៀមទឹកប្រាក់ចំនួន ១០ម៉ឺនដុល្លារសម្រាប់កម្មវិធីរៀបការរបស់នាង។ មកដល់ពេលនេះ ស្រីមុំ ទទទយលបានចំណងដៃកូនស្រីដ៏គួរឱ្យស្រលាញ់ម្នាក់ឈ្មោះ ម៉ូម៉ូ ដែលមហាជនជាច្រើនក៏បានផ្តល់ក្តីស្រលាញ់ដល់ក្មេងតូចម្នាក់នេះខ្លាំងដែរតាមរយៈភាពវ័យឆ្លាត និងមានមុខមាត់Cute គួរឱ្យខ្នាញ់៕

ហាមលួច​ចម្លងអត្ថបទ​​ពីវេបសាយ Khmer-Global.com ដោយគ្មាន​ការ​អនុញ្ញាត
Loading...
error: ហាមលួចចម្លងគ្មានការអនុញ្ញាត!