ស៊ិន យូប៊ីន ក្រាបសំពះគោរពព្រះវិញ្ញាណក្ខន្ធសម្តេចតាត្រូវមហាជនមួយចំនួនរិះគន់ព្រាត

ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ គឺជាគម្រប់ខួប៩ឆ្នាំនៃការយាងចូលព្រះទិវង្គតនៃព្រះករុណា ព្រះបាទ សម្តេច នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ។ នៅថ្ងៃ ១៥ តុលាជារៀងរាល់ឆ្នាំដែរ គឺថ្នាក់ដឹកនាំស្ថាប័នតូចធំបានថ្វាយកម្រងផ្កា និងគោរពព្រះវិញ្ញាណក្ខន្ធព្រះអង្គនៅមណ្ឌលតម្កល់ព្រះបរមរូប នៅសួនច្បារវិមានឯករាជ្យ។

ជាមួយគ្នានេះតារាសម្តែងស្រី ស៊ិន យូប៊ីនក៏បានចូលខ្លួនមកក្រាបគោរពវិញ្ញានក្ខន្ធព្រះអង្គផងដែរកាលពីម្សិលមិញ តែក្នុងនោះនាងបែរជាទទួលបានការរិះគន់ជាមួយនឹងរូបភាពមួយសន្លឹកទៅវិញ។

ក្នុងកាយវិការក្រាបដល់ដីសំពះគោរពវិញ្ញាណក្ខខន្ធ ព្រះករុណា ព្រះបាទ សម្តេច នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ មានមហាជនមួយចំនួនបានលើកឡើងថា យូប៊ីន ក្រាបសំពះព្រះអង្គដោយយកស្ទីលតាមប្រទេសថៃ និងមានខមិនហូរហែរិះគន់មិនសំចៃតាមរយៈការក្រាបសំពះរបស់តារាស្រីរូបនេះ។

យ៉ាងណាក៏ដោយក៏នៅមានមហាជនមួយចំនួនបានចូលមកបកស្រាយពីកាយវិការរបស់កញ្ញា ស៊ិន យូប៊ីន ថាមិនមែនជាការខុសឆ្គងអ្វីឡើយ ហើយនាងធ្វើនេះគឺត្រឹមត្រូវហើយសម្រាប់ការក្រាបថ្វាយដល់ព្រះមហាក្សត្រ បើផ្អែកតាមឯកសារមួយចំនួនដែលពួកគេបានលើកជាអំណះអំណាងដើម្បីការពារអាយដលខ្លួន៕

ហាមលួច​ចម្លងអត្ថបទ​​ពីវេបសាយ Khmer-Global.com ដោយគ្មាន​ការ​អនុញ្ញាត
Loading...
error: ហាមលួចចម្លងគ្មានការអនុញ្ញាត!