អបអរសាទរ វីរៈនិច្ច ចូលរោងជ័យព្រឹកនេះហើយ

ក្រោយសម្រេចចិត្តភ្ជាប់ពាក្យចាស់ទុំសង្ខាងដឹងឮឱ្យពរជ័យកាលពីថ្ងៃទី ០៤ ខែ សីហា តារាសាច់សខ្ចីដែលគេស្គាល់ថាឈ្មោះ វីរៈនិច្ច បានដឹកដៃគូស្នេហ៍ចូលរោងជ័យហើយ។

ក្រោយទាក់ទងគ្នាត្រឹមរយៈពេលខ្លី វីរៈនិច្ច បានសម្រេចចិត្តកាន់ដៃគូស្នេហ៍កាលពីថ្ងៃ ០៤ សីហា ប្រកាសឱ្យក្រុមគ្រួសារទាំងសង្ខាងនិងអ្នកគាំទ្របានដឹងឮពីស្នេហាពួកគេផងដែរ។ ជាក់ស្តែងកម្មវិធីជប់លៀងជួបជុំបងប្អូននិងមិត្តភក្តិនោះ នឹងធ្វើឡើងនៅភោជនីយដ្ឋាន មីងផាលេស។

តាមរយៈការបង្ហោះរបស់តារាចម្រៀងស្រីកញ្ញា ស៊ូ ស៊ីរីកា ឃើញថាមានការចូលរួមពីតារាផ្សេងទៀតដូចជា ហ៊ិន ច័ន្ទនីរ័ត្ន អ៊ីវ៉ា នាង គន្ធា នាយ ចឺម រចនា រ៉ាវ៉ាឌី និងតារាមួយចំនួនទៀត។

វីរៈនិច្ច អតីត Freshie Girl លេខ២ កាលពីឆ្នាំ២០១៤ ហើយដោយសារតែមានរូបសម្រស់ស្អាត ទឹកដមសំឡេងអំណោយផលនោះ ទើបនាងអាចឈានចូលច្រៀងនៅសាន់ដេ បានដោយងាយ តាមរយៈការជួយជ្រោមជ្រែងពីលោកពូបង្កើតរបស់នាងគឺលោក ខាន់ ជេមស៍៕

ហាមលួច​ចម្លងអត្ថបទ​​ពីវេបសាយ Khmer-Global.com ដោយគ្មាន​ការ​អនុញ្ញាត
Loading...
error: ហាមលួចចម្លងគ្មានការអនុញ្ញាត!