រឿងរ៉ាវពិតនៃរូបភាពសត្វខ្លារខិន និងគោ មានទំនាក់ទំនងស្នេហា ដែលមហាជនយល់ច្រលំជិត ២០ឆ្នាំ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បរទេស៖ រូបថតតាមបណ្ដាញអ៊ីនធឺណិត បង្ហាញពីខ្លារខិន និងគោមួយក្បាល កំពុងដេកកៀកកើយគ្នានៅកន្លែងមួយ នៅទីជនបទប្រទេសឥណ្ឌា គឺជារឿងរ៉ាវស្នេហា មិនមែនជាមិត្តភក្តិ ឬគោចិញ្ចឹមកូននោះឡើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សត្វគោ និងខ្លារខិន ជាធម្មតាមិនមែនជាមិត្តល្អនឹងគ្នាស្រាប់ទៅហើយ ព្រោះខ្លាគឺជាសត្វស៊ី-សា-ច់ជាអាហារ ហើយសត្វគោ គឺជាចំណីដ៏ឆ្ងាញ់មាត់របស់វាទៀតផង។ អ្នកមិនដែលគិតមែនទេថា រូបថតត្រូវបានគេចែកចាយពេញបណ្ដាញអ៊ីនធឺណិតមានអាយុកាលជិត ២ទសវត្សរ៍មកហើយ មកដល់បច្ចុប្បន្ន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មនុស្សមួយចំនួនបានបង្ហាញថា ខ្លារខិនពេញវ័យឱប និងប្រលែងលេងជាមួយគោ ត្រូវបានគេជឿថា សត្វគោជាអ្នកចិញ្ចឹម និងបំបៅដោះទៅកាន់សត្វខ្លាតាំងពីវានៅតូច។ រឿងរ៉ាវនៅពីក្រោយរូបថតនេះ ត្រូវបានគេនិយាយបំផ្លើសជាច្រើនឆ្នាំមកហើយ ដើម្បីទាក់ទាញការចាប់អារម្មណ៍បន្ថែមទៀត ប៉ុន្តែរូបថតទាំងនោះគឺជាការពិត ហើយទំនាក់ទំនងរវាងសត្វទាំងពីរ គឺជាអព្ភូតហេតុអាចកើតឡើងពិតមែន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្វីត្បិតតែរូបថត ដែលត្រូវបានគេបង្ហោះនៅលើបណ្ដាញអ៊ីនធឺណិតអស់រយៈពេល ១៩ ឆ្នាំមកហើយក៏ពិតមែន ប៉ុន្តែពេលខ្លះ អ្នកសារព័ត៌មាននៅតែយកគេបង្ហោះជាព័ត៌មានលើផេក និងគេហទំព័រដដែល ដោយសង្ឃឹមថា រឿងរ៉ាវនេះនឹងត្រូវបានគេចែកចាយដល់រាប់ពាន់លានដង ទាំងមានការយល់ច្រលំ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រឿងនេះបានកើតឡើងនៅក្នុងភូមិមួយមានឈ្មោះថា Antoli រដ្ឋ Gujarat ប្រទេសឥណ្ឌា។ ការត្រលប់ទៅរកប្រភពរឿងរ៉ាវដើម ដែលមានអាយុកាលរាប់ទសវត្សរ៍ គឺវាពិតជាមានការលំបាកខ្លាំងណាស់ ប៉ុន្តែនេះជាការបំភ្លឺឡើងវិញ បន្ទាប់ពីគេហទំព័របោកបញ្ឆោត លើបណ្តាញសង្គម បានចុះផ្សាយទាំងមិនដឹងពីប្រភពដើម។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រឿងរ៉ាវពិតដំបូងបង្អស់បានចុះផ្សាយនៅលើគេហទំព័រ Times of India នៅឆ្នាំ ២០០២។ រឿងដើម មិនមែនជារឿងដូចមាននៅលើហ្វេសប៊ុកនោះដឹងនោះឡើយ ប៉ុន្តែវានៅតែជារឿងគួរឲ្យចាប់អារម្មណ៍ និងចម្លែកមួយ។ នៅខែតុលាឆ្នាំ ២០០២ ជីវិតដ៏សុខសាន្តរបស់អ្នកស្រុក Antoli ត្រូវបានរំខានឥតឈប់ឈរនៅពេលយប់ដោយខ្លារខិនវ័យក្មេង មានអាកប្បកិរិយាចម្លែកៗ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជំនួសឱ្យការវា-យ-ប្រ-ហារសត្វក្នុងស្រុកដើម្បីស្វែងរកអាហារ វាហាក់ដូចជាចាប់អារម្មណ៍យ៉ាងពិសេសចំពោះសត្វគោមួយក្បាលនៅទីនោះ។ ខ្លាមានទំហំធំមួយក្បាលនោះ បានដើរយឺតៗ ហើយលើកក្រញាំមួយចំហៀងរបស់វាដាក់ថ្នមៗលើក្បាលគោ ហើយបន្លឺសំឡេងឡើង។ គោបានបញ្ចេញសំឡេង “ម័រ” យ៉ាងស្រទន់ហើយលិឍខ្លារខិន។ ខ្លារខិនមានអារម្មណ៍ហាក់ដូចជាលេងសើច ហើយវាស្រាប់តែអង្គុយនៅទីនោះ ដើម្បីរង់ចាំឱបថើបប្រលែងលេងជាមួយគ្នាតែម្តង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនយូរប៉ុន្មាន បន្ទាប់ពីលេចឮ រឿងមិននឹកស្មានរវាងសត្វគោ និងខ្លារខិនបែបនេះ អ្នកភូមិបានចាប់ផ្តើមប្រមូលផ្តុំគ្នាដើម្បីលបមើល រឿងមិនគួរឲ្យជឿនេះដោយផ្ទាល់ភ្នែកខ្លួនឯងតែម្តង។ ហើយប្រាកដណាស់ នៅពេលយប់ភាគច្រើននៅចន្លោះម៉ោង ១០យប់ និងពាក់កណ្តាលអធ្រាត្រ សត្វទាំងពីរតែងជួបគ្នា ហើយមិនដែលឈ្លោះគ្នាឡើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែនៅពេលដឹងថា មានវត្តមានមនុស្សនៅជុំវិញភូមិច្រើនក្នុងអំឡុងពេលវាទៅប្រលែងលេងជាសត្វគោ ខ្លាចាប់ផ្តើមធ្វើសកម្មភាពកាន់តែសា-ហា-វ។ លោក Rohit Vyas អ្នកអភិរក្សសត្វព្រៃ​បាននិយាយនៅពេលនោះថា៖ « យើងបានឃ្លាំមើល ប៉ុន្តែជាអកុសល ចាប់តាំងពីដឹងថាមានមនុស្សនៅចាំឃ្លាំមើល ខ្លាក៏លែងទៅញឹកញាប់ដូចមុន»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះបីជាការបង្ហោះភាគច្រើននៅលើបណ្តាញសង្គមបង្ហាញថា សត្វទាំងពីរស្គាល់គ្នាយ៉ាងម៉េចខ្លះ ឬគោបោះបង់ចោលខ្លាក៏ដោយ ប្រភពដើមមិនបាននិយាយអ្វីទាក់ទងនឹងរឿងនេះទេ ព្រោះគ្មាននរណាដឹងឡើយ។ អ្នកអភិរក្សព្រៃឈើគ្រាន់តែណែនាំថា ខ្លារខិនប្រហែលជាធំឡើងនៅក្បែរៗមនុស្ស ហើយស្គាល់សត្វក្នុងស្រុក។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកអភិរក្សបានអះអាងថា៖ «ពេលខ្លះ អាកប្បកិរិយារបស់សត្វ អាចត្រូវបានកែប្រែដោយសារបរិបទការរស់នៅរបស់វា»។ ក្នុងករណីនេះ ប្រហែលជាដោយសារតែខ្លារខិន មិនដែលបានឆ្លងកាត់ដំណាក់កាលពេញវ័យត្រូវរកញីឈ្មោល ហើយរស់នៅជនបទ មិនស្គាល់បរិយាកាសក្នុងព្រៃជ្រៅ ទើបគិតថា គោជាដៃគូខ្លួន តែនេះគ្រាន់តែជាការយល់ឃើញបណ្ណោះ»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែបើទោះជាខាងលើនេះជាករណីស្នេហាពិតសម្រាប់សត្វខ្លា ចុះចំពោះគោវិញ ហេតុអ្វីហាក់ដូចជាចុះសម្រុងគ្នាម្ល៉េះ? ហេតុអ្វីបានជាវាហាក់មានសុភមង្គលពេលជុំជាមួយខ្លាយ៉ាងធំ ដោយមិនភ័យខ្លាច ហើយរត់ចេញពីវា? យើងប្រហែលជាមិនដែលដឹងរឿងទាំងមូលនេះទេ ឬរបៀបដែលរឿង «ស្នេហា» មិនសមទំនងនេះបានបញ្ចប់ឡើយ។ ប៉ុន្តែរឿងមួយនេះ ប្រាកដណាស់ គឺមានអាយុកាលជិតពីរទសវត្សរ៍មកហើយ បន្ទាប់ពីវាត្រូវបានគេរាយការណ៍ដំបូង ដែលទាក់ទាញការចាប់អារម្មណ៍មនុស្សរាប់លាននាក់៕(រក្សាសិទ្ធិដោយ៖និស្ស័យ)​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហាមលួច​ចម្លងអត្ថបទ​​ពីវេបសាយ Khmer-Global.com ដោយគ្មាន​ការ​អនុញ្ញាត
Loading...
error: ហាមលួចចម្លងគ្មានការអនុញ្ញាត!