អ្នកភូមិស្ទើរលោះព្រលឹង ពេលឃើញមឈូសមួយនៅកណ្ដាលវាលស្រែ មិនដឹងមកពីណា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បរទេស៖ ផ្ដើម​​ចេញ​ពី​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ Facebook មាន​ឈ្មោះ​ថា​ អាណាត​ ភឿក​ ខូកស៊ូង​ បាន​បង្ហោះ​រូបភាព​មឈូស​ នៅ​កណ្ដាល​វាល​ស្រែ​ ដែល​អ្នក​ស្រុក​បាន​ឃើញ​ក្នុង​ពេល​យប់ ​ភ័យ​ស្ទើរ​លោះ​ព្រលឹង​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីថ្មីៗកន្លង​ទៅនេះ ​អ្នក​សារព័ត៌នៅប្រទេសថៃ មាន​បាន​ទាក់ទង​ទៅ​កាន់​ម្ចាស់​ Facebook ដូច​​ខាង​លើ ​គឺ​មាន​ឈ្មោះ​ថា ​អំណាត​ ភឿក​ ខូកស៊ូង​ អាយុ​ ៣៤ឆ្នាំ​ ជា​មន្ត្រី​ខាង​ព្រៃឈើ​ មាន​តួ​នាទី​ជា​អ្នក​អភិរក្ស​ព្រៃ​ឈើ​ក្នុង​អង្គភាព​ការពារ​ព្រៃ​ឈើ​បណ្ដោះ​អាសន្ន​ដុង​តា​ឃៀន​ (ព្រៃ​គគីរ​) តំបន់​ការពារ​ពូជ​សត្វ​ព្រៃ​សាប់​ឡាង​កា។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​បានបញ្ជាក់ឲ្យ​ដឹង​ថា​ ហេតុ​ការណ៍​នេះ​កើត​ឡើង​តាំង​ពី​ថ្ងៃ​ទី​ ២៥កញ្ញា​ ២០២១ ដែល​ទឹក​ជំនន់​ជន់​ខ្លាំង​លេច​ភូមិ​អ្នក​ស្រុក​ លិច​វត្ត​អារាម ​គឺ​វត្ត​ដុង​តា​ឃៀន​ (វត្ត​ព្រៃ​គគីរ​) នៅ​ក្នុង​ក្រុម​ទី​១២​ ភូមិ​ដុង​តា​ឃៀន​ ឃុំ​បររ៉ាំង​ ស្រុក​វិឈាន​ប៊ុរី​ ខេត្ត​ផិត​ឆា​ប៊ូន​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​មាត់​ព្រែក​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្សែ​ទឹក​ជំនន់​បាន​ហូរ​កួច​យក​មឈូស​ដែល​គេ​ដាក់​នៅ​ក្នុង​វត្ត​ ដោយរសាត់​ចេញ​ពី​វត្ត​ប្រមាណ​ពី​ ៥​ ទៅ​ ៦​គីឡូម៉ែត្រ ​លុះ​ដល់​ពេល​យប់​មាន​អ្នក​ស្រុក​ខ្លះ​ ដែល​តាម​រក​របស់​ទ្រព្យ​របស់​ខ្លួនដែលទឹកនាំទៅ​ ក៏​បាន​ឃើញ​ហើយ​ភ័យ​រន្ធត់​ ប្រញាប់​នាំ​គ្នា​ចូល​ភូមិ​វិញ​ ហើយ​ជូន​ដំណឹង​ទៅ​មេភូមិ​​ឲ្យ​បាន​ដឹង​ពី​រឿង​នេះ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេល​ថ្ងៃ​បន្ទាប់​មក​ ខាង​ភូមិ​ និង​អាជ្ញាធរ​បាន​នាំ​គ្នា​ប្រមូល​កម្លាំង​ទៅ​យក​មឈូស​ ដាក់​លើ​គោយន្ត​មក​ប្រគល់​ឲ្យ​ខាង​វត្ត​ដុង​តា​ឃៀន​ (វត្ត​ព្រៃ​គគីរ​) នៅ​ក្នុង​ក្រុម​ទី​១២​ ភូមិ​ដុង​តា​ឃៀន​ ឃុំ​បររ៉ាំង​ ស្រុក​វិឈាន​ប៊ុរី​ ខេត្ត​ផិត​ឆា​ប៊ូន​​វិញ​ ពោល​វា​គ្រាន់​តែ​ជា​ហេតុ​ការណ៍​ចៃ​ដន្យ​ដោយ​គ្រោះ​ទឹក​ជំនន់​ មិន​មែន​មឈូស​ហោះ មឈូស​ហើរ​ដូច​អ្នក​ស្រុក​ភ័យ​ព្រួយ​ឡើយ៕ ប្រែសម្រួលដោយ៖ចិត្រា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហាមលួច​ចម្លងអត្ថបទ​​ពីវេបសាយ Khmer-Global.com ដោយគ្មាន​ការ​អនុញ្ញាត
Loading...
error: ហាមលួចចម្លងគ្មានការអនុញ្ញាត!