ស្រលាញ់ថៅកែរោងចក្រគិតថាសំណាង ក្រោយរៀបការ ២ថ្ងៃ ស្រាប់តែនាងសុំលែងលះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បរទេស៖ មាននារីម្នាក់ឈ្មោះ រតនា មានអាយុ ១៩ឆ្នាំ បានស្គាល់គ្នារាប់អាន​ជាមួយបុរសម្នាក់ តាំងតែពីដើម​ខែសីហា កន្លងទៅរហូតមកចុងខែនាង និងបុរសជាថៅកែនោះ បានព្រមព្រៀងរៀបការ​ជាមួយគ្នាកាលពី​ថ្ងៃទី២៩ សីហា ដោយមានការចូលរួមជាសាក្សី​ពីក្រុមគ្រួសារទាំងសងខាង និងបងប្អូនសាច់ញាតិ មិត្តភ័ក្ដិជាច្រើនទៀត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែអ្វីដែលនឹកស្មាន​មិនដល់នោះ គឺរៀបការបានតែ ២ថ្ងៃ កូនក្រមុំក៏សុំចែកផ្លូវ ហើយ​នាងក៏ត្រូវកូន​កំលោះប្ដឹង​ឲ្យសងថ្លៃបណ្ណាការ និងសំណងជំងឺចិត្តជាច្រើនទៀត។ រឿងរ៉ាវទាំងអស់​នេះបានកើត​ឡើងនៅឯស្រុកបានប៉ូង ខេត្តរាជបុរី ប្រទេសថៃ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដំណើររឿង ត្រូវបានកូនក្រមុំរៀបរាប់ឲ្យដឹងថា នាងបានទៅធ្វើការនៅឯរោងចក្រផលិតប្លាស្ទិក​មួយកន្លែង​នៅឯស្រុកបានប៉ូង ខេត្តរាជបុរី ប្រហែលរយៈពេល ៥ខែ ហើយក៏បានជួប​នឹងថៅកែម្នាក់ នាងក៏សម្រេចចិត្ត​រាប់អានជាមួយ គាត់មានឈ្មោះថា ថៅកែអួន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទាក់ទងគ្នាមិនដល់១ខែផង គាត់ក៏បានសុំនាងរៀបការ នាងក៏យល់ព្រម ហើយការរៀបការនេះ​កូនកំលោះមិន​បានយកថ្លៃបណ្ណាការជូនគ្រួសារ​នាងសូម្បីតែ១សេនទេ គ្រាន់តែកូនកំលោះថា នឹងទទួលខុសត្រូវលើ​ថ្លៃតុការ និងភេសជ្ជៈចំនួន ១សែនបាត(ប្រមាណ ៣ពាន់ដុល្លារ) ចំណែកគ្រួសារខាងនាង​ជាអ្នករ៉ាប់រងលើថ្លៃ​សំអាងការ រៀបចំពិធី ធ្វើរោង និមន្តព្រះសង្ឃ និងសម្ភារៈផ្សេងៗ​ទៀតសម្រាប់ពិធី បូកសរុបជាទឹក​ប្រហែល ៩០០ដុល្លារ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាងនិយាយទៀតថា មុនពេលរៀបការគ្រួសារ​របស់នាងបានទារថ្លៃបណ្ណាការដែរ តែមិនកំណត់​ឡើយថា ប៉ុន្មានទេ ព្រោះយល់ឃើញថា​ខាងកូនកំលោះជាអ្នកធំមាន​មុខមាត់ដែរ មិនចង់ឲ្យគេ​មើលមកមិនល្អ ហើយខាង​កូនកំលោះ​ក៏សន្យាថា នឹងយកបណ្ណាការមក​ជូននៅថ្ងៃរៀបការតែម្ដង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រហូតមកដល់ថ្ងៃរៀបការ កូនកំលោះបែរជាមិនបានយកបណ្ណាការ​មកជាមួយតាមការសន្យាទេ លុយដែល​ទទួលបាន គឺបានមកពីចំណងដៃ​របស់សាច់ញាតិបងប្អូន សរុបចំនួន ៤៥០ដុល្លារ និងមាសចំនួន​ ២តម្លឹង ក្រោយរៀបការ កូនកំលោះក៏ចែក​លុយឲ្យនាងបាន ៣០០ដុល្លារ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយរៀបការនាង និងកូនកំលោះក៏មិន​មានបញ្ហានឹងគ្នាឡើយ ទោះអាក់អន់ចិត្តគ្នាបន្តិចមែន រហូតមកដល់​ថ្ងៃទី៣០ ខែសីហា នាងបានពិភាក្សាជាមួយនឹងកូនកំលោះថា នាងចង់ចេញ​ទៅធ្វើការក្រៅ តែកូនកំលោះ​មិនពេញចិត្ត គាត់ខឹង​យ៉ាងខ្លាំង និងជេរប្រ-មា-ថនាង ថែមទាំងជេរដល់ឪពុកម្ដាយ​របស់នាងថែមទៀតផង ហើយធ្ងន់ធ្ងរទៅទៀតនោះ គឺគាត់បានប្រើអំ-ពើ-ហិ-ង្សារលើនាង គាត់បានច្រា-ននាងដួ-លទៅនឹងដី នាងទ្រាំ​មិនបាននឹងការ​ប្រព្រឹត្តបែប​នេះ ទើបសុំទៅ​នៅជាមួយ​គ្រួសារវិញនៅថ្ងៃទី១កញ្ញា។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តមកទៀតនៅថ្ងៃទី២ ខែកញ្ញា​ កូនកំលោះព្រមទាំងគ្រួសារ​របស់គាត់បានទៅប្ដឹង​នៅឯប៉ុស្ដ៍ប៉ូលីសថា នាងបាន​បោកយក​ទ្រព្យសម្បត្តិរបស់គាត់ ហើយទាមទារខ្សែក.មាស ២តម្លឹង លុយចំនួន ១៥០០ដុល្លារ និងថានាងជាជន​បោកប្រាស់ទៀត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាងក៏ប្រាប់ទៅថា នាងមិនឲ្យលុយ និងមាសត្រឡប់ទៅ​វិញនោះទេ ព្រោះពេលដែល​រៀបការគាត់ក៏មិន​បានឲ្យថ្លៃ​បណ្ណាការមកនាងដែរ ដូច្នោះហើយនាងមិនចាំបាច់ធ្វើ​តាមអ្វីដែលគាត់ប្ដឹង​នោះឡើយ ផ្ទុយទៅ​វិញ នាងក៏ចង់​បានភាពយុត្តិធម៌​ចំពោះខ្លួនឯង និងក្រុមគ្រួសារផងដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកកូនកំលោះ​នៅតែអះអាង​ថា នឹងប្ដឹងយកថ្លៃចំណាយលើអាពាហ៍ពិពាហ៍មកវិញ ហើយពេលនេះ​នាងមិនចង់ពាក់ព័ន្ធក្នុង​រឿងនេះឡើយ ទើបឲ្យគ្រួសារ​ជាអ្នកដោះស្រាយបន្ត។ រឿងរ៉ាវមួយនេះ ត្រូវបានគេ​លើក​យកមកពិភាក្សាយ៉ាងច្រើនលើអ៊ីនធឺណិត អ្នកខ្លះបញ្ចេញយោបល់ថា មុនព្រមព្រៀងរៀបការ​គួរតែស្វែង​យល់ចិត្តគ្នាឲ្យបាន​យូរជាងនេះសិន កុំអាលយល់​ព្រមលឿនពេកជាមួយ​មនុស្សទើបស្គាល់ កុំឲ្យមានវិប្បដិសារី​នៅថ្ងៃក្រោយ៕ ប្រែសម្រួល៖ ស្រីណុច​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហាមលួច​ចម្លងអត្ថបទ​​ពីវេបសាយ Khmer-Global.com ដោយគ្មាន​ការ​អនុញ្ញាត
Loading...
error: ហាមលួចចម្លងគ្មានការអនុញ្ញាត!