ចេះតែចុកជើងមិនទៅពេទ្យ បែរទៅរកគ្រូសម្រួលសរសៃ ឥឡូវស៊យលើសដើម យំលែងចេញ

បរទេស៖ មានស្ត្រីម្នាក់រស់នៅតែម្នាក់ឯងឈ្មោះ Pranom Tiengtrong អាយុ ៤៦ឆ្នាំ នៅប្រទេសថៃ បានទៅរក​សេវាកម្មធ្វើសរសៃបែបបុរាណមួយកន្លែង ដោយគាត់សង្ឃឹមថា នឹងធ្វើឲ្យជើងរបស់គាត់លែង​ឈឺចាប់បានខ្លះ តែជាអកុសលគាត់ត្រូវប្រែក្លាយជាពិ ការ ដោយសារខ្វះការប្រុងប្រយ័ត្នក្នុងពេលម៉ាស្សា ធ្វើឲ្យឆ្អឹងភ្លៅគាត់បា. ក់ ឯឆ្អឹង.កជើង ភ្លា. ត់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រឿងរ៉ាវអកុសលនេះ បានកើតឡើងនៅក្នុងខេត្តរ៉ាក់យ៉ង ប្រទេសថៃ កាលពីពេលកន្លងទៅថ្មីៗ។ យោងតាម​ប្រភព​សារព័ត៌មានថៃមួយបានឲ្យដឹងថា បុរសជាអ្នកម៉ាស្សាសរសៃនោះឈ្មោះ Dr Happy បានម៉ាស្សាលើស្ត្រីរងគ្រោះធ្ងន់ៗដោយឈរដើរលើជើងស្ត្រីរងគ្រោះ។ បុរសជាអ្នកម៉ាស្សាត្រូវគេ​មើលឃើញ​ថា បានប្រើកំលាំងជើងធ្ងន់ៗ មកលើជើងស្ត្រីរងគ្រោះ ធ្វើឲ្យគាត់មានការ​ឈឺចាប់យ៉ាងខ្លាំង តែគ្រូនោះឲ្យ​ទ្រាំបន្តិចទៅ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្ត្រីរងគ្រោះអះអាងថា «ខ្ញុំគិតថាវាជាការម៉ាស្សា​ធម្មតាៗមួយ ដោយការច្រ បា ច់ រឹ តបន្តឹងសាច់ដុំ សម្រួល​សរសៃ។ ខ្ញុំមានអារម្មណ៍ស្ទាក់ស្ទើរបន្តិចដែរ ពេលគាត់សុំឲ្យខ្ញុំដេកផ្កាប់»។ ទោះបីស្ត្រីរងគ្រោះស្នើសុំឲ្យគ្រូ Dr Happy ផ្អាកក៏ដោយក៏លោកមិនខ្វល់រឿងនេះឡើយ ហើយនៅតែបន្តម៉ាស្សា​ទាំងឈឺចាប់បែបនេះទៅលើ​ជើងទាំង ២របស់គាត់ដដែល។ ជាលទ្ធផលជើងរបស់គាត់មិនត្រឹមតែមិនជាទេ បែរជារឹតតែធ្ងន់ធ្ងរជាងមុន​ទៅទៀត ក្រោយពីម៉ាស្សារួច។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការពិនិត្យកាំរស្មី X លើជើងគាត់នៅមន្ទីរពេទ្យមួយបានបង្ហាញថា ឆ្អឹងភ្លៅបានបា. ក់ ឯឆ្អឹងកជើងត្រូវបានភ្លា. ត់បែ. ក ចេញពីគ្នា។ គាត់បន្ថែមថា «ខ្ញុំមិនអាចឈរបានយូរទេ ព្រោះជើងរបស់ខ្ញុំឈឺចាប់ជាខ្លាំង។ វាពិតជាប៉ះពាល់ដល់ការងារខ្ញុំខ្លាំងណាស់ ខ្ញុំមិនអាចចម្អិនម្ហូបអាហារបាន ខ្ញុំមិនអាចលក់ម្ហូប​អាហារបាន​ទៀតទេ ខ្ញុំគ្មានចំណូលទេ ជាហេតុធ្វើឲ្យប្តីរបស់ខ្ញុំរត់ចោលខ្ញុំហើយ»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកជិតខាងអ្នកស្រី Tiengtrong  ព្យាយាមទាក់ទងគ្រូម៉ាស្សាឈ្មោះ Dr Happy ទើបដឹងឈ្មោះពិតថា Kiattisak Chaiwimon។ ភ្លាមៗនោះពួកគេបានជួយទាមទារឲ្យចេញសងថ្លៃខូចខាតដល់ជនរងគ្រោះ ប៉ុន្តែជននោះបានព្យាយាមរត់គេចខ្លួនបាត់។ ចុងក្រោយ ជននោះត្រូវបានអាជ្ញាធរឃាត់ខ្លួននៅផ្ទះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

របាយការណ៍មួយបានឲ្យដឹងដែរថា ជំនាញម៉ាស្សាដើរលើខ្លួនអ្នកជំងឺរបស់ជននោះ បានរៀនពីកន្លែងល្បី​ឈ្មោះ​មួយផង។ កាលពីមុន គ្រូម៉ាស្សារូបនោះក៏ទទួលបានការគាំទ្រច្រើនដែរពីអ្នកភូមិនៅជុំវិញទីនោះ ហើយគាត់ថែមទាំងបានអះអាងថា គាត់បានធ្វើការម៉ាស្សាឲ្យអតិថិជនរាប់ពាន់នាក់រួចមកហើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គ្រូម៉ាស្សាខាងលើរៀបរាប់ថា «ខ្ញុំចាំថាពេលគាត់មករកខ្ញុំដំបូងគាត់ថា គាត់មានអាការៈឈឺចាប់ផ្នែកត្រគាក ពេលនោះខ្ញុំបានប៉ះត្រង់ឆ្អឹងឃើញភ្លាមថាត្រគាកភ្លា ត់ខុសសរសៃ។ ខ្ញុំបានព្យាយាមធ្វើឲ្យត្រូវសរសៃឡើងវិញ ដោយជា ន់ស ង្ក ត់ទៅលើភ្លៅរបស់គាត់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គាត់យំជាច្រើនដងព្រោះឈឺចាប់ តែខ្ញុំប្រាប់គាត់ថា ឲ្យទ្រាំដើម្បីឲ្យត្រូវតាម​គន្លាក់សរសៃឡើងវិញ។ ខ្ញុំមិនបានគិតថា គាត់យំដោយសារ​តែគាត់បា. ក់ ឆ្អឹ ងនោះទេ។ គ្រូម៉ាស្សាវ័យ ២២ឆ្នាំបានបន្ថែមទៀតថា ប្រហែលមកពីខ្ញុំប្រើកំលាំងខ្លាំងជ្រុលពេកទៅលើអ្នកជំងឺហើយ»។ កន្លែងម៉ាស្សារបស់លោក Dr Happy គ្មានអាជ្ញាប័ណ្ណត្រឹមត្រូវតាមក្បូនវេជ្ជបណ្ឌិតបុរាណ ព្រោះកន្លែងលោកប្រកបអាជីវកម្ម គឺជាផ្ទះលោកតែម្ដង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណា គេនៅមានសង្ឃឹមយ៉ាងមុតមាំថាអ្នកស្រី Teingtrong នឹងអាចត្រឡប់មកជាសះស្បើយក្នុង​ពេលឆាប់ៗខាងមុខ ឯជនបង្កនឹងត្រូវតែចេញថ្ងៃព្យាបាលឲ្យជនរងគ្រោះ ព្រោះកធ្វើឲ្យគាត់​មានរបួសរហូតបា ក់ ជើងយ៉ាងធ្ងន់ធ្ងរ៕ (ប្រែសម្រួល៖ និស្ស័យ)​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហាមលួច​ចម្លងអត្ថបទ​​ពីវេបសាយ Khmer-Global.com ដោយគ្មាន​ការ​អនុញ្ញាត
Loading...
error: ហាមលួចចម្លងគ្មានការអនុញ្ញាត!