ទៅចោលអូនលឿនម្ល៉េះប្តីអើយ អូនធ្វើចិត្តទទួលយកមិនបានទេ អូនអស់កម្លាំងណាស់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បុរសម្នាក់ ដែលគេស្គាល់ផងដែរថា ជា DJ មួយរូប (DJ MarTin ) មានឈ្មោះពិត នេត ពិសិដ្ឋ អាយុ២៩ឆ្នាំ បែរជាត្រូវជួបរឿងអាក្រក់ កម្មមកផ្ដា-ច់អាយុសង្ខារគាត់ពីក្រុមគ្រួសារ និងសាច់ញាតិទាំងវ័យក្មេងជារៀងរហូត ធ្វើឲ្យក្រុមគ្រួសារ សាច់ញាតិ បងប្អូន មិត្តភក្តិ ក៏ដូចជាអ្នកធ្លាប់ស្គាល់ ទទួលយកដំណឹងអកុសលមួយនេះស្ទើរតែពុំបាន ព្រោះតែវាឆាប់រហ័សខ្លាំងពេក ម្នាក់ៗមិនទាន់អាចធ្វើចិត្តបាននៅឡើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈគណនីហ្វេសប៊ុក នារីជាប្រពន្ធ មានឈ្មោះ Ya Ya Reach ក៏បានបង្ហោះសារ បង្ហាញពីការឈឺចាប់ ក្រោយបាត់បង់ស្វាមីជារៀងរហូតថា៖ «ទៅចោលអូនលឿនម្ល៉េះប្តីអើយ អូនធ្វើចិត្តទទួលយកមិនបានទេប្តីអើយ អូនអស់កម្លាំងណាស់ មិនគួរណាបងទៅចោលអូននិងកូនលឿងយ៉ាងនេះទេ កុំបារម្ភអូននិងកូនអី អូននឹងមើលថែកូនៗយើង ឲ្យល្អ សូមបងទៅឲ្យបានសុខណាប្តីល្អរបស់អូន សូមវិញ្ញាក្ខន្ធប្តីទៅកាន់សុគតិភពណាប្តីសម្លាញ់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើមានជាតិក្រោយមែនពិត សូមឲ្យយើងជាគូជីវិតនឹងគ្នាទៀត កុំឲ្យដូចជាតិនេះទៀត សុំឲ្យជាតិក្រោយប្តីអាយុវែង។ ថ្ងែនេះជាថ្ងែចុងក្រោយ ដែលអូននិងកូនជូនដំណើរបង ទៅកាន់សុខគតិភព កុំព្រួយបារម្ភកូនអី អូននឹងមើលថែរក្សាកូនយើងឲ្យល្អបំផុត បើមានជាតិក្រោយពិតមែន សុំឲ្យយើងជាគូជីវិតទៀតណាប្តីសម្លាញ់ សុំឲ្យបងមានអាយុវែង កុំអោយដូចជាតិនេះទៀត»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Ma Ka Ra ត្រូវជាប្អូនប្រុសនៃស-ព ក៏បានសរសេរលាបងប្រុសជាលើកចុងក្រោយទាំងក្ដុកក្ដួលថា៖ «សូមវិញ្ញាណក្ខន្ធបងប្រុសទៅកាន់សុខគតិភព វាពិតជាពិបាកទទួលយកខ្លាំងណាស់ បងប្រុសដ៏ល្អរបស់ប្អូន ហេតុអ្វីបានជាទេវតាមិនឲ្យពួកយើងធ្វើជាបងប្អូននឹងគ្នាឲ្យបានយូរជាងនេះ 🥲កើតជាតិណាៗ សុំឲ្យពួកយើងជាបងប្អូននឹងគ្នារហូត សុំឲ្យបងអាយុវែង ប្អូនប្រុសម្នាក់នេះ នឹងចងចាំអ្វីៗដែលយើងជាបងប្អូននឹងគ្នាអស់មួយជីវិត ទៅឲ្យបានសុខបងប្រុសដ៏ល្អរបស់ប្អូន»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ផងដែរថា បុរសឈ្មោះ នេត ពិសិដ្ឋ ដែលជា DJ មួយរូប បានទទួលមរណភាព ដោយជំងឺរលា-កស្រោមខួរក្បាល កាលពីវេលាម៉ោង ១១៖១៥នាទី ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ក្នុងវ័យ២៩ឆ្នាំ នៅរាជធានីភ្នំពេញ៕(អត្ថបទ៖និស្ស័យ)​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហាមលួច​ចម្លងអត្ថបទ​​ពីវេបសាយ Khmer-Global.com ដោយគ្មាន​ការ​អនុញ្ញាត
Loading...
error: ហាមលួចចម្លងគ្មានការអនុញ្ញាត!