កម្ពស់ខ្ពស់គេតែងសរសើរថា ស្លៀកអីក៏សម តែនារីកម្ពស់ជាង២ម៉ែត្រនេះ បែររងការចំ-អក

បរទេស៖ បើនិយាយអំពីរឿងរ៉ាវ​របស់ក្ដីស្រឡាញ់ គឺមិនគិតពីអ្វីទាំងអស់ អារម្មណ៍ពិសេសដែលយើង​ផ្ដល់ឲ្យ​មនុស្សពិសេស ហើយក្ដីស្រឡាញ់តែងតែត្រូវបាន​គេឲ្យនិយមន័យថា ”គ្មានព្រំដែន” គឺជាស្នេហា​បែបផ្ដល់សិទ្ធិ​សេរីភាពគ្រប់យ៉ាងដោយមិនមានដែនកំណត់ និងមិនមាន​អ្វីមករារាំងបាន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រឿងរ៉ាវរបស់អ្នកទាំងពីរ​អាចជាសក្ខីភាព និងបញ្ចាក់អំពីនិយមន័យខាង​លើបានយ៉ាងល្អ ព្រោះបើទោះបីជា​ពួកគេ​ត្រូវប្រឈមមុខនឹងខ្សែភ្នែក និងពាក្យមើលងាយរបស់មនុស្សក្នុងសង្គមក៏ដោយ តែនោះមិនមែន​ជារឿង​ដែលអាចឃាត់ឃាំងក្ដីស្រឡាញ់​របស់ពួកគេបានឡើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាង Elisany Da Cruz Silva គឺជាតារ៉ាបង្ហាញ​ម៉ូដម្នាក់មានអាយុ ២៦ឆ្នាំ ជនជាតិប្រេស៊ីល ហើយត្រូវមនុស្ស​គ្រប់​គ្នាដាក់រហ័ស្សនាមថា “នារីដែលខ្ពស់​បំផុតនៅប្រេស៊ីល” ព្រោះនាងមាន​កម្ពស់ដល់ទៅ ២,០៣ម៉ែត្រ។នាង​និយាយថា ឪពុករបស់នាងមានកម្ពស់ត្រឹមតែ ១,៧០ម៉ែត្រ និងម្ដាយរបស់នាងមានកម្ពស់ ១,៦២ម៉ែត្រ​តែប៉ុណ្ណោះ តែមូលហេតុដែល​ធ្វើឲ្យនាងកើតមកខ្ពស់ជាង​ឪពុកម្ដាយនោះ គឺនាងមានជំងឺដុះសាច់នៅ​ក្រោមខួរ​ក្បាល។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជំងឺប្រភេទនេះ​ក៏មិនបានធ្វើឲ្យមានគ្រោះថ្នាក់​ដល់នាងខ្លាំងទេ គ្រាន់តែធ្វើឲ្យអរម៉ូន​រីកលូតលាស់​លឿនខុស​ប្រក្រតីតែប៉ុណ្ណោះ ហេតុនេះហើយទើបនាង​មានរូបរាងខ្ពស់ និងធំដល់ថ្នាក់នេះ។ Elisany ប្រាប់ថា នាង និងក្រុម​គ្រួសារចាប់ផ្ដើមសង្កេត​ឃើញកម្ពស់របស់នាង​ខុសប្រក្រតី​តាំងពីអាយុ ១០ឆ្នាំ ហើយពេលនោះ​មានកម្ពស់ដល់ទៅ ១,៧៥ម៉ែត្រ បើធៀបជាមួយ និងក្មេងវ័យនោះ​វាខុសគ្នាខ្លាំង​ណាស់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​នោះមក រាងកាយរបស់នាងចាប់ផ្ដើមធំធាត់ជាបន្តបន្ទាប់​រហូតកម្ពស់របស់នាង​ឈប់លូតលាស់​ត្រឹមតែ ២,០៣ ម៉ែត្រ មិនតែប៉ុណ្ណោះវាក៏ធ្វើឲ្យនាងខ្ពស់ជាងបុរស​ភាគច្រើននៅក្នុងប្រទេសប្រេស៊ីល​ទៅទៀត រហូតពេលនេះ គ្រប់គ្នាចាប់ផ្ដើមមើលមកនាង​ជាមនុស្សចម្លែក ហើយហៅនាងថា «សត្វ-ក-វែង»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែទោះជាយ៉ាងណា នៅក្នុងជីវិតរបស់នាង នាងបានសម្រេចចិត្តថា នឹងមើលរំលងពាក្យមើល-ងាយ​ទាំងនោះ​ហើយចុងក្រោយនាងក៏បាន​ជួបនឹងគូស្នេហ៍ពិតរបស់នាង។ មិត្តប្រុសរបស់នាង​មានឈ្មោះថា Francinaldo Da Siliva Carvalho ជាបុរសដែលមាន​អាយុច្រើនជាងនាង ៥ឆ្នាំ ហើយគាត់ក៏បាន​ចូលមកផ្លាស់ប្ដូរ​ពិភពលោក​របស់នាង។ បើមើលរូបភាពរបស់អ្នកទាំងពីរឃើញថា ខាងប្រុសមានកម្ពស់ទាបជាង​ខាងស្រី​យ៉ាងខ្លាំង ព្រោះខាងប្រុសមាន​កម្ពស់ត្រឹមតែ ១,៦៣ម៉ែត្រ និងខាងស្រីមានកម្ពស់ ២,០៣ម៉ែត្រ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើទោះបីជា​កម្ពស់អ្នកទាំងពីរខុសគ្នា រហូតត្រូវគេរិះគន់ក៏ដោយ តែនោះមិនមែនជាឧបសគ្គ​សម្រាប់អ្នកទាំង​ពីរឡើយ។ Francinaldo គាត់គឺជាមនុស្សតែម្នាក់​ដែលមិនមើលតែ​សំបកខាងក្រៅ គាត់មិនដែលគិតថា ខ្ញុំជាមនុស្ស​ចម្លែក​ឡើយ ស្គាល់គ្នាដំបូងគាត់​គ្រាន់តែឆ្ងល់ថា ហេតុអ្វីខ្ញុំខ្ពស់ខ្លាំង​តែប៉ុណ្ណោះ តែគាត់ឲ្យតម្លៃខ្ញុំ​ដូច​ស្រីដទៃ​អីចឹង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុងចំណោម​ពាក្យរិះគន់ទាំងនោះពួកគេមិនខ្វល់ឡើយ ព្រោះក្ដីស្រឡាញ់​វាធំធេងជាង​នោះណាស់ ហើយនៅឆ្នាំ ២០១៥ អ្នកទាំងពីក៏សម្រេចចិត្ត​រៀបការជាមួយគ្នា។ បច្ចុប្បន្ននេះអ្នកទាំងពីរក៏មានកូនប្រុស​ម្នាក់ដែលមានអាយុ ៣ឆ្នាំ ហើយនាងជឿថា កម្ពស់ខុសប្រក្រតី​របស់នាង និងមិនបន្តដល់កូនប្រុស​របស់នាង​ទេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើទោះជាបែបនេះមែន នាងសង្ឃឹមថា កូនប្រុសរបស់នាង​នឹងស្រឡាញ់អ្វីដែលខ្លួនឯងមាន និងមានមោទន​ភាពប្រៀប​ដូចជារូបនាងដែរ។ ចុងក្រោយនាង​និយាយ​ថា “សូមឲ្យស្មោះត្រង់ជាមួយ​និងខ្លួនឯង ហើយទទួល​យកនៅអ្វីដែល​ខ្លួនឯងមាន វានឹងនាំអ្នកឲ្យជួបមនុស្ស​ល្អម្នាក់​ដែលអាចធ្វើជាក្រុមគ្រួសារ​ដ៏សែនកក់ក្ដៅ​ឲ្យអ្នកមាន​សុភមង្គលបាន”៕ ប្រែសម្រួល៖ ស្រីណុច​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហាមលួច​ចម្លងអត្ថបទ​​ពីវេបសាយ Khmer-Global.com ដោយគ្មាន​ការ​អនុញ្ញាត
Loading...
error: ហាមលួចចម្លងគ្មានការអនុញ្ញាត!