ក្មេងស្រីវ័យទើប១៧ឆ្នាំ ហ៊ានទៅប្ល-ន់ហាងមាស តែរត់ចេញបានជាង១០ជំហាន ស៊យធំដួ-លភីង(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បរទេស៖ កាលពីថ្ងៃអាទិត្យកន្លងទៅ យុវតីជនជាតិថៃ វ័យ១៧ ឆ្នាំម្នាក់ ត្រូវបានប៉ូលិសឃាត់ខ្លួនពីបទប៉ុនប៉ង​ប្លន់​ហាងមាស នៅឯផ្សារទំនើប Big C ក្នុងខេត្តនុនថាបុរី ប្រទេសថៃ បង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង​នៅក្នុងផ្សារទំនើប។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជនសង្ស័យជានារីវ័យក្មេងរូបនេះបានពាក់មួកប៉ារ៉េ ស្រោមដៃ និងពាក់ម៉ាស។ បន្ទាប់ពីចូលទៅជិតហាងមាស ជនសង្ស័យរូបនោះបានដកកូនកាំ-បិ-តដើម្បីគំ-រា-ម ហើយបានហុចក្រដាស និងកាបូបខ្មៅមួយទៅអ្នក លក់ក្នុងហាងមាស ដែលកំពុងធ្វើការនៅបញ្ជរទូមាស។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងក្រដាសនោះសរសេរថា៖ «សូមដាក់លុយ និងមាសនៅក្នុងកាបូប ហើយកុំស្រែកឲ្យសោះ យើងមិនសំ-លា-ប់នោះទេ បើធ្វើតាម»។ ម្ចាស់ហាងមាសបានធ្វើដូចអ្វីដែលនាងប្រាប់ ហើយដាក់ខ្សែកមាស និងចិញ្ចៀនក្នុងកាបូប ដែលសរុបជាទឹកប្រាក់មានចំនួន ៤០ ម៉ឺនបាតឬ ប្រមាណជាង ១២ ០០០ដុល្លារ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់មក ម្ចាស់ហាងមាសបានប្រគល់កាបូបទៅឱ្យក្មេងស្រីជំទង់ ពេលបានកាបូបក្នុងដៃហើយ នាងចាប់ផ្តើម​រត់គេចភ្លាម ឯម្ចាស់ហាងបានស្រែកឱ្យគេជួយ ថាត្រូវចោរប្លន់ភ្លាមៗផងដែរ។

ប៉ូលីសម្នាក់ ដែលកំពុងល្បាតនៅឯផ្សារ បានចាប់យុវតីនោះបាន ដោយមានការសហការណ៍ពីបុរសម្នាក់កំពុង​អង្គុយកៅអី ដែលជាអាជីវករក្នុងផ្សារ ដោយគាត់បានលើកជើងកា-ត់មុខពេលជនសង្ស័យរត់ប្រហែលជាង ១០ ជំហាន ដើម្បីឲ្យដួល រួចសមត្ថកិច្ចឃាត់ខ្លួននាងទុក រហូតដល់មន្រ្តីប៉ូលិសផ្សេងទៀតមកដល់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមកយុវតីរូបនេះបានសារភាពប្រាប់ប៉ូលីសពីមូលហេតុធ្វើដូច្នេះថា នាងបានដាក់ប្រាក់ចូលទៅក្នុង គេហទំព័រវិនិយោគ តាមបណ្ដាញអ៊ីនធឺណិត បន្ទាប់ពីបានឃើញការផ្សាយពាណិជ្ជកម្មនៅ លើបណ្តាញ សង្គម។ ដោយទទួលបានការជំរុញលើកទឹកចិត្តថា នឹងទទួលបានផលចំណេញច្រើនត្រឡប់មកវិញ នាងបានយកប្រាក់ទៅវិនិយោគចំនួន ៥០ ០០០ បាត ឬប្រមាណ ១៥០០ដុល្លារ ដែលប្រាក់នោះជាប្រាក់ ធានារ៉ាប់រងអាយុជីវិតនៃការស្លា-ប់របស់ឪពុកនាង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនយូរប៉ុន្មាន នាងក៏បានដឹងថា ការវិនិយោគនោះជាការបោកប្រាស់ ពេលដែលនាង មិនអាចទាក់ទងម្ចាស់ គេហទំព័រនោះបាន បន្ទាប់ពីដាក់ប្រាក់រួច។ នៅពេលម្តាយនាង កំពុងត្រូវបានព្យាបាលជំងឺកូវីដ ចាប់ផ្តើមសួរនាំអំពីប្រាក់នោះ នាងមានការភិតភ័យជាខ្លាំង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជីដូនរបស់នាងបានប្រាប់ប៉ូលីសថា នាងរស់នៅជាមួយគាត់អស់រយៈពេល ៣ ឆ្នាំមកហើយ ដើម្បីសិក្សា រៀនសូត្រ។ ប៉ុន្មានខែចុងក្រោយនេះ នាងបានរៀនតាមបណ្ដាញអ៊ីនធឺណិត ហើយនាងមិនដែល ប្រាប់ពីបញ្ហា របស់នាងឲ្យគាត់ដឹងឡើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីថ្ងៃអាទិត្យ ចៅស្រីរបស់គាត់បានប្រាប់ថា នាងនឹងទៅជួបពេទ្យធ្មេញ តែមិននឹកស្មានថា បែរជាត្រូវសមត្ថកិច្ចឃាត់ខ្លួនលើករណីលួចមាសទៅវិញ ធ្វើឲ្យគាត់ស្រឡាំងកាំងជាខ្លាំង។ បច្ចុប្បន្ននេះ ក្មេងជំទង់ដែល​ជាជនសង្ស័យ ត្រូវប្រឈមមុខនឹងការ​ឃុំខ្លួនក្នុងនាមជាអនីតិជនពី១-៥ ឆ្នាំ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះបែបនេះក្ដី នាយកសាលារបស់​នាងបានចេញមុខ​តម្កល់ប្រាក់ធានាចំនួន ១៥០០០បាត ឬប្រមាណ ៤៥០ដុល្លារ ដើម្បីជួយនាង​ឲ្យនៅក្រៅឃុំ។ ទន្ទឹមនឹងនេះ ក្រុមប៉ូលិសស៊ើបអង្កេត​តាមបណ្ដាញអ៊ីនធឺណិត ក៏កំពុងពិនិត្យមើលករណីនេះ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ចំពោះជនបោកប្រាស់ ក្រោមរូបភាពវិនិយោគ តាមអ៊ីនធឺណិត ដើម្បីយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕(បកប្រែ៖និស្ស័យ)​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហាមលួច​ចម្លងអត្ថបទ​​ពីវេបសាយ Khmer-Global.com ដោយគ្មាន​ការ​អនុញ្ញាត
Loading...
error: ហាមលួចចម្លងគ្មានការអនុញ្ញាត!