ជំនាញមិនធម្មតា! គូររូបតាមដងផ្លូវដូចពិតៗ​ផុសចេញពីជញ្ជាំង និងអណ្ដែតតាមផ្លូវ

លោក Carlos Alberto GH ជាវិចិត្រករជនជាតិម៉ិចស៊ិច រស់នៅទីក្រុង Guadalajara ជំនាញខាងសិល្បៈគូររូបទេសភាពបែបអច្ឆរិយៈគ្រប់ប្រភេទ កើតឡើងដូចក្នុងជីវិតពិតៗ ដែលកម្រនឹងបានជួប ធ្វើឲ្យមហាជនជាច្រើនមានការចាប់អារម្មណ៍ជាខ្លាំង ជាពិសេសអ្នកប្រើប្រាស់បណ្ដាញសង្គម។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចាប់តាំងពីសត្វបក្សី សត្វល្មូន វាហាក់ដូចជាងើបចេញពីជញ្ជាំងពិតៗ ឯត្រីបាឡែន ដូចជាអណ្តែតលើផ្លូវនៅទីក្រុង បានធ្វើឲ្យមនុស្សគ្រប់គ្នាស្ទើរមិនជឿនឹងភ្នែក។ វិចិត្រករតាមដងផ្លូវ Carlos Alberto GH ពិតជាមានសមត្ថភាពខ្លាំង ក្នុងការបង្វែរអ្វីគ្រប់យ៉ាង ដែលគាត់គិតដល់ ដើម្បីឲ្យក្លាយជាទស្សនីយភាពដ៏អស្ចារ្យ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អតីតនិស្សិតផ្នែកបុរាណវិទ្យា វ័យ ៣១ ឆ្នាំរូបនេះ បច្ចុប្បន្ន គាត់បានលះបង់ពេលវេលា និងការយកចិត្តទុកដាក់ទាំងអស់របស់គាត់ ចំពោះសិល្បៈ anamorphic និងផ្ទាំងរូបភាពតាមចិញ្ចើមផ្លូវឲ្យបានកាន់តែលម្អិតថែមទៀត។ លោក Carlos Alberto ស្រលាញ់សិល្បៈតាំងពីលោកនៅក្មេងម្ល៉េះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបានចំណាយពេលជាច្រើនក្នុងវ័យកុមារភាព ដើម្បីការគូរគំនូរ ផាត់ពណ៌ ហើយលោកថែមទាំងចូលរួមក្នុងកម្មវិធីប្រកួតសិល្បៈផ្សេងៗទៀតផង។ ប៉ុន្តែសិល្បៈរូបតាមដងផ្លូវ បានធ្វើឱ្យលោកបោះបង់អាជីពជាអ្នកជួសជុលវត្ថុបុរាណ ហើយមកផ្តោតតែលើចំណង់ចំណូលចិត្តរបស់ខ្លួនវិញ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វិចិត្រកររូបនេះ ទទួលបានការចាប់អារម្មណ៍ភ្លាមៗ ពីព្រោះរូបភាពទាំងនោះ ការទាក់ទាញទៅកាន់មនុស្សជាច្រើន។ បើក្រឡេកមើលពីមុំខាងស្តាំ ដែលជាស្នាដៃសិល្បៈដ៏ល្អ បានផ្តល់នូវអារម្មណ៍ពិបាកនឹងបរិយាយ រូបភាពបង្ហាញយ៉ាងត្រឹមត្រូវនៅចំពោះមុខ ហើយអនុញ្ញាតឱ្យភ្នែកអ្នកថតចាប់យករូបភាព ពិបាកនឹងបំភ្លេចបាន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះបីជាលោក Carlos Alberto GH ទើបតែបានបង្កើតសិល្បៈតាមដងផ្លូវជាប្រភេទ 3D ក្នុងរយៈពេលខ្លីក៏ដោយ តែលោកបានចូលរួមក្នុងការគូរគំនូរតាមដងផ្លូវ ជាលក្ខណៈអន្តរជាតិនៅទូទាំងពិភពលោក ចាប់ពីសហរដ្ឋអាមេរិក ប្រទេសរុស្ស៊ី និងអេស្ប៉ាញផងដែរ៕(បកប្រែ៖និស្ស័យ Khmer-global)​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហាមលួច​ចម្លងអត្ថបទ​​ពីវេបសាយ Khmer-Global.com ដោយគ្មាន​ការ​អនុញ្ញាត
Loading...
error: ហាមលួចចម្លងគ្មានការអនុញ្ញាត!