គ្រូពេទ្យទៅមើលអ្នកជំងឺកណ្ដាលយប់ អ្នកជំងឺឃើញស្មានតែខ្មោច ភ្ញាក់ស្រែកផ្អើលមួយទំហឹង

បរទេស៖ អាចនិយាយបានថា ក្នុងអំឡុងពេលនេះ បណ្ដាបុគ្គលិកពេទ្យនៅតាម​ប្រទេសនានាជុំវិញពិភពលោក ស្ទើរតែមិនបានសម្រាកឡើយ ព្រោះត្រូវប្រឈមមុខនឹង​ស្ថានភាពជំងឺកូវីត១៩។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច្នោះហើយកាលដែលក្រុមគ្រូពេទ្យស្លៀកឈុត PPE ប្រៀបដូចជាប្រព័ន្ធការពារពិសេស​ដើម្បីជួយអោយ​ក្រុមគ្រូពេទ្យ​ចៀសផុតពីជំងឺកូវីត១៩។ តែអ្នកណាទៅដឹងថា ពេលខ្លះឈុតនេះ​ក៏អាចធ្វើអោយអ្នកជំងឺភ្ញាក់​បានដូចគ្នាទៅ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្មីនេះមានគ្រូពេទ្យជនជាតិវៀតណាម ម្នាក់ប្រើ TikTok ឈ្នោះ @nam1310199 បានចែករំលែកឃ្លីប​វីដេអូពីកាំមេរ៉ាសុវត្ថិភាព​របស់ខាងមន្ទីពេទ្យ ដែលកំពុកតែល្បីនៅក្នុងបណ្ដាញអ៊ីនធ័នណេត​នៅក្នុងពេលនេះ។ ក្នុងឃ្លីបនោះយើងឃើញថា មានគ្រូពេទ្យម្នាក់​ស្លៀកឈុត PPE ដើរលបៗចូលទៅ​ត្រួតពិនិត្យអ្នក​ជំងឺនៅ​កណ្ដាល​យប់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខណៈពេលនោះ អ្នកជំងឺកំពុងតែដេកលក់ ពេលនោះគ្រូពេទ្យក៏បានដើរទៅជិត ហើយត្រួតពិនិត្យអ្នក​ជំងឺដែល​នៅជិតបង្អួច តែពេលអ្នកជំងឺនោះ​បើកភ្នែកមក ឃើញគ្រូពេទ្យស្លៀកឈុត PPE នាងក៏ស្រែកមួយទំហឹង​ដោយភាពភ័យខ្លាចអស់ពីពោះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយសំឡេងស្រែករបស់នាង ធ្វើអោយអ្នកជំងឺនៅក្បែរនោះ ភ្ញាក់ព្រើតស្ទុះងើបពីគ្រែ​យ៉ាងលឿន ស្មានតែ​មាន​ហេតុការណ៍អ្វីមួយកើតឡើង។ ពេលនោះ​គ្រូពេទ្យក៏ព្យាយាមប្រាប់នាង អោយស្ងប់អារម្មណ៍ និងឈប់ស្រែក ព្រោះខ្លាចផ្អើលពេញមន្ទីពេទ្យ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលគ្រូពេទ្យសួរថា ហេតុអ្វីបានជាស្រែក អ្នកជំងឺក៏ឆ្លើយថា នាងបើកភ្នែកឡើងមក​បែបស្រពិចស្រពិល​ឃើញតែឈុតពណ៌ស ដើរស្ទូរៗ​សំដៅមករកនាង នាងស្មានតែថាជាខ្មោចលង ទើបស្រែកយំមួយទំហឹងទៅ។ គ្រូពេទ្យក្រោយបានឮ នាងរៀបរាប់ហើយក៏ហួសចិត្ត ហើយពេលយក​រឿងនេះទៅប្រាប់​គ្រូពេទ្យដទៃទៀត គ្រប់គ្នាអស់សំណើចយ៉ាងខ្លាំង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយដឹងថា វាជារឿងកំប្លែង គ្រូពេទ្យខាងត្រួតមើលកាមេរ៉ាសុវត្ថិភាព​បានទៅយកវីដេអូនៃសាច់​រឿងតាំងពីដំបូង បង្ហោះចូលទៅក្នុងបណ្ដាញសង្គម TikTok ព្រោះក្នុងរយៈពេលខ្លី មានអ្នកចូលមើល​រហូតទៅដល់ ៨លានដង និងមានអ្នកមក​បញ្ចេញមតិជាច្រើន៕ អត្ថបទ៖ស្រីណុច​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហាមលួច​ចម្លងអត្ថបទ​​ពីវេបសាយ Khmer-Global.com ដោយគ្មាន​ការ​អនុញ្ញាត
Loading...
error: ហាមលួចចម្លងគ្មានការអនុញ្ញាត!