លោកយាយវ័យ ១២៤ឆ្នាំ ចែករំលែករបបអាហារ និងរឿងរ៉ាវមួយចំនួន​ធ្វើឲ្យគាត់មានអាយុវែង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បរទេស៖ ស្ត្រីចំណាស់ជនជាតិហ្វីលីពីនម្នាក់ មានឈ្មោះ Francisca Susano បានឈានចូលវ័យ ១២៤ឆ្នាំហើយកាលពីពេលថ្មីៗនេះ ឯកូនស្រីរបស់គាត់​ម្នាក់ក្នុងចំណោមកូនទាំងអស់​​​​ មានអាយុកើនដល់ ១០១ឆ្នាំផងដែរ។ លោកយាយ  Francisca Susano មកពីទីក្រុង Puerto Princesa ខេត្ត Palawan ប្រទេសហ្វីលីពីន ត្រូវបានគេដាក់ឈ្មោះថា ជាមនុស្សចាស់ជាងគេបំផុតដែលមានជីវិតរស់នៅ ក្នុងជន្មាយុ ១២៤ឆ្នាំ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកយាយមានអាយុគ្រប់ ១២៤ ឆ្នាំនៅថ្ងៃទី១១ ខែកញ្ញា នេះ ហើយគាត់គឺមនុស្សចាស់ជាងគេ និងមានអាយុវែងជាងគេបំផុត គឺមានអាយុច្រើនជាងលោកយាយ Jeanne Calment ជនជាតិបារាំងទៅទៀត ខណៈដែលគាត់មានអាយុត្រឹម ១២២ ឆ្នាំក៏បានទទួលមរណភាព។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកយាយ Susano កើតនៅ Oringao ទីក្រុង Kabankalan កោះ Negros ប៉ុន្តែក្រោយមកគាត់បានផ្លាស់ទៅរស់នៅខេត្ត Palawan ។ គាត់ចាប់កំណើតតាំងពីមុនពេលប្រកាសឯករាជ្យនៅប្រទេសហ្វីលីពីន នៅឆ្នាំ១៨៩៨ ទៅទៀត និងបានឃើញព្រឹត្តិការណ៍ជាច្រើននៅក្នុងប្រវត្តិសាស្ត្រពិភពលោក។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកយាយ Susano ក៏ធ្លាប់បានឆ្លងកាត់ការរស់នៅអំឡុងពេលមានជំងឺរាតត្បាតដូចជា ជំងឺដំពកលើស្បែកមនុស្ស ឬ smallpox នៅឆ្នាំ១៩០០, ជំងឺអាសន្នរោគ ឆ្នាំ១៩០៥, ជំងឺគ្រុនផ្តាសាយអេស្ប៉ាញ ឆ្នាំ១៩១៨ ផងដែរ ហើយបច្ចុប្បន្ន កំពុងមើលឃើញពីការរីករាលដាលនៃជំងឺកូវីដថែមមួយទៀត។ នៅវ័យចំណាស់ជាងគេបំផុត លោកយាយនៅតែអាចនិយាយបានធម្មតា ថែមទាំងអាច ដើរ និងលេងឧបករណ៍ភ្លេងម៉ូនិកាបានទៀតផង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកយាយបានបង្ហើបអាថ៌កំបាំងរបស់ខ្លួនថា គាត់ហូបបន្លែច្រើន និងសាច់តិចតួច ប៉ុន្តែគាត់មិនញ៉ាំសាច់ជ្រូកទេ។ គាត់បាននិយាយថា របបអាហារដែលមានសុខភាពល្អរបស់គាត់ គឺការជៀសពីគ្រឿងស្រវឹង និងគិតបែបវិជ្ជមានក្នុងជីវិតប្រចាំថ្ងៃឲ្យបានច្រើន ដែលសកម្មភាពទាំងនេះ វាបានរួមចំណែកធ្វើឲ្យគាត់មានអាយុវែង សុខភាពផ្លូវចិត្តល្អ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្ត្រីចំណាស់ខាងលើ ស្ថិតក្នុងចំណោមមនុស្សវ័យចំណាស់បំផុតទាំង ៣០ នៅលើពិភពលោក។ គាត់មានកូន ១៤នាក់ ហើយពួកគេ ៨នាក់នៅរស់នៅឡើយ។ កូនស្រីគាត់ឈ្មោះ Magdalena ក៏ជាបណ្ដុំមនុស្សមានអាយុជាង ១០០ ឆ្នាំផងដែរ បន្ទាប់ពីទើបឈានដល់អាយុ ១០១ ឆ្នាំ។ លោកយាយដដែល ក៏ធ្លាប់បានបោះឆ្នោតជ្រើសរើសប្រធានាធិបតីហ្វីលីពីនចំនួន ១៦នាក់មកហើយ ចាប់តាំងពីការចាប់ផ្តើមនៃរបបអតីតប្រធានាធិបតី Emilio Aguinaldo រហូតដល់ការដឹកនាំរបស់ប្រធានាធិបតី Rodrigo Duterte៕(បកប្រែ៖និស្ស័យ)​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហាមលួច​ចម្លងអត្ថបទ​​ពីវេបសាយ Khmer-Global.com ដោយគ្មាន​ការ​អនុញ្ញាត
Loading...
error: ហាមលួចចម្លងគ្មានការអនុញ្ញាត!