ល្បីរាប់ឆ្នាំ តាប៊ុយ សម្រេចចិត្តទាំងលំបាកចាកចេញពី MYTV

មិនត្រឹមតែជាពិធីករល្បីឈ្មោះប៉ុណ្ណោះទេ តាប៊ុយ ថែមទាំងជាអ្នកគ្រប់គ្រងកម្មវិធីដ៏លេចធ្លោម្នាក់នៅស្ថានីយទូរទស្សន៍ MYTV ប៉ុន្តែ​ពេលនេះលោកបានប្រកាសថាចាកចេញពី MYTV ហើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាង ១២ឆ្នាំហើយ ដែលតាប៊ុយ បម្រើការនៅស្ថានីយ៍ទូរទស្សន៍Mytv ហើយ​ការចាកចេញនេះលោកអះអាងថា​មិនមានបញ្ហាអ្វីជាមួយនឹងការងារចាស់ទេ ទាស់ទែង អន់ចិត្ត អ្វីឡើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិធីកររូបស្រស់សម្បុរសមុខកូនកាត់ចិនខាងលើអះអាងទៀតថា MYTV គឺជាផ្ទះទីពីរ​របស់​លោក ហើយការចាកចេញថ្ងៃនេះគឺពិតជា​ពិបាកចិត្តតែលោកមានគោលដោផ្សេងទៀតសម្រាប់អនាគត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“ថ្ងៃនេះខ្ញុំបានសំរេចចិត្តចាកចេញពីMyTVហើយ បន្ទាប់ពីបានបម្រើការងារនៅទីនេះអស់រយៈពេលជិត១៣ឆ្នាំ សម្រាប់ការចាកចេញនេះគឺខ្ញុំនិងMyTVមិនមានបញ្ហាអ្វីនឹងគ្នាទេគឺគ្រាន់តែខ្ញុំមានអារម្មណ៍ថាហត់នឿយ និងចង់ឱ្យខ្លួនឯងមានសេរីភាព និងគេងលក់ស្រួលបានដូចគេ”។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​

“ខ្ញុំសូមនិយាយថានាពេលកន្លងមកខ្ញុំតែងតែទទួលបាននៅការគាំទ្រយ៉ាងពេញទំហឹងពីខាងស្ថានីយ៍ និងការផ្តល់ឱកាសជាច្រើនតាំងតែពីថ្ងៃដំបូងដែលខ្ញុំឈានជើងចូលMyTV និងសូមអរគូណដល់MyTV ដែលយល់ព្រមតាមការសម្រេចចិត្តរបស់ខ្ញុំ”។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“ខ្ញុំមិនចង់គិតម្នាក់ឯងច្រើនទៀតទេ ជាពិធីករផង ផលិតករផង កក់studioក៏ខ្លួនឯង រៀបចំតួក៏ខ្លួនឯង មើលការកាត់តក៏ខ្លួន ពិសេសត្រូវចំណាយពេលស្រាវជ្រាវរកគំនិតថ្មីៗទៀត ចង់និយាយថាហត់ខ្លាំងណាស់ទោះបីជាមានជំនួយការជួយសម្រួលការងារក៏ដោយ នាពេលនេះគឺចង់សម្រាកខួរក្បាល ដើរលេង និងឱ្យកាដូខ្លួនឯងម្តងព្រោះ ដាក់សម្ពាធលើខ្លួនឯងជាយូរពេកហើយវាហាក់បីដូចជាក្រៀមក្រំដែលត្រូវដើរចេញពីកន្លែងដែលយើងធ្លាប់ហៅថាជាផ្ទះទីពីរតែសប្បាយចិត្តព្រោះមិនត្រូវគិតច្រើននិងអាចគេងលក់ស្រួលមិនមានstress”។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាប៊ុយ ជា​ពិធីករ​ល្បី​ឈ្មោះ​ម្នាក់​ប្រចាំ​ស្ថានីយ​ទូរទស្សន៍ MYTV ក៏​ដូច​ជា​ក្នុង​ស្រទាប់​មិត្តៗ​យុវវ័យ។ ប្រការ​មាន​ប្រជាប្រិយភាព​ខ្ពស់​ដូច្នេះ​បាន​ធ្វើ​ឱ្យ​លោក​ឈ្នះ​ពាន​ពីរ​ឆ្នាំ​ជាប់​គ្នា​​ក្នុង​កម្មវិធី​អាណាចក្រ​តារា ជា​ពិធីករ​មាន​ប្រជាប្រិយភាព​ប្រចាំ​ឆ្នាំ កាល​ពី​ឆ្នាំ​២០១២ និង​ឆ្នាំ​២០១៣​កន្លង​ទៅ រហូតដល់បច្ចុប្យន្នក្នុង​កម្មវិធី ពេញចិត្តឬអត់៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហាមលួច​ចម្លងអត្ថបទ​​ពីវេបសាយ Khmer-Global.com ដោយគ្មាន​ការ​អនុញ្ញាត
Loading...
error: ហាមលួចចម្លងគ្មានការអនុញ្ញាត!