ធ្លាប់ឆ្ងល់អត់? កូនភ្លោះប្រុសស្រីរៀបការជាមួយគ្នា ព្រោះហេតុផលមិននឹកស្មានមួយ

បរទេស៖ រឿង​រ៉ាវ​ចម្លែក​​មួយ​ បាន​កើត​ឡើង​នៅ​ប្រទេស​ថៃ ​ចំពោះ​កូន​ភ្លោះ​ពីរ​នាក់​ មាន​អាយុ​ទើប​តែ ​៥​ឆ្នាំ​ បាន​រៀប​ការ​នឹង​គ្នា​ដោយ​សារ​តែ​ចង់​បាន​សំណាង​ល្អ​ និង​ដើម្បី​ជម្រះ​បាប​កម្ម​​​មិន​ល្អ​ពី​អតីត​ជាតិ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង​ប្អូន​ភ្លោះ​ប្រុស​ស្រី​ទាំង​ពីរ​នាក់​ ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ប្លែកៗ​ គឺ​ម្នាក់​ឈ្មោះ ​«ទូរសព្ទ» និង​ម្នាក់​ទៀត​ឈ្មោះ​«ឪឡឹក» កើត​នៅ​ឆ្នាំ​ ២០១៣ ប៉ុន្តែ​ឪពុក​​ម្តាយ​របស់​ក្មេង​ទាំង​ពីរ​ជឿ​ថា ​ក្មេង​ទាំង​នេះ​មាន​អាយុ​ល្មម​នឹង​អាច​ធ្វើ​ពិធី​សុំ​សេចក្តី​សុខ​ និង​លាង​ជម្រះ​កម្ម​បាន​ហើយ។ អ្នក​ស្រុក​​រស់​នៅ​តំបន់​នោះ​តែង​មាន​ជំនឿ​ថា ​កូន​ភ្លោះ​ប្រុស​ស្រី​គួរ​តែ​ត្រូវ​បាន​គេ​រៀប​ចំ​ពិធី​មួយ​ជាមួយ​គ្នា​យ៉ាង​ឆាប់​រហ័ស​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ប្រសិន​បើ​មិន​បាន​រៀប​ពិធី​នោះ​ទេ​ គេ​ជឿ​ថា​ម្នាក់​នឹង​ត្រូវ​ជួប​គ្រោះ​ស្លាប់​ ពេល​​​ពួក​គេ​មាន​អាយុ​ច្រើន​បន្តិច។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នក​ភូមិ​ទាំង​អស់​បាន​ប្រែក្លាយ​ពិធី​នោះ​ឲ្យ​ទៅ​ជា​ពិធី​ប្រពៃណី​​​ដូច​រៀប​ការ​មាន​អ្នក​រាំជំនូន និង​ប្រាក់​រង្វាន់​ជា​មាស​ទៀត​ផង​នៅ​ខេត្ត​អាង​ថង ភាគ​ខាង​ត្បូង​ប្រទេស​ថៃ ​កាល​ពី​ពេល​កន្លង​ទៅ។ លោក​ Parinya Khemachit ជា​ប្រធាន​ក្រុម​ប្រឹក្សា​ស្រុក​បាន​និយាយ​ថា ​«អ្នក​ទើប​រៀប​ការ​ហើយ​ថ្មីៗនេះ​​ប្រាកដ​ជា​មាន​​សុខភាព​ល្អ​ និង​មាន​សេចក្តី​សុខ​ចម្រើន​ទៅ​ថ្ងៃ​អនាគត​ជា​មិន​ខាន»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គាត់​បាន​បន្ថែម​ទៀត​ថា ​« វា​ជា​ជំនឿ​របស់​យើង​ទាំង​អស់​គ្នា​ដែល​ធ្វើ​ពិធី​រៀប​មង្គល​ការ​សម្រាប់​ក្មេង​ប្រុស​ស្រី​ភ្លោះ យើង​ធ្វើ​បែប​នេះ​ដើម្បី​ឲ្យ​ក្មេងៗ មាន​ជោគ​ជាតា​រាសី​ល្អ​សុខភាព​ល្អ ​និង​រាង​កាយ​មាំមួន​។ ពួក​គេ​ធំ​ឡើង​ប្រកប​ដោយ​ភាព​សប្បាយ​រីក​រាយ​ និង​មាន​ភាព​រីក​ចម្រើន​ដោយ​មិន​មាន​ជំងឺ​មក​តាម​យាយី​រាង​កាយ​ដែរ នេះ​ជា​ជំនឿ​របស់​យើង​តាំង​ពី​បុរាណ​មក»។ ឈ្មោះ​ផ្លូវ​ការ​របស់​ក្មេង​ស្រី​ឈ្មោះ​ គឺ Chaya Prasop​Tamrong និង​ឈ្មោះ​ក្រៅ​ផ្លូវ​ការ​ Tangmo មាន​ន័យ​ថា​ឪឡឹក ​ហើយ​ក្មេង​ប្រុស​មាន​ឈ្មោះ​ផ្លូវ​ការ​ថា​ Chanon​ និង​ឈ្មោះ​ហៅ​ក្រៅ​ថា ទូរស័ព្ទ​ដៃ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិធី​ប្រពៃ​ណី​មួយ​នេះ​ត្រូវ​បាន​គេ​ធ្វើ​ឡើង​នៅ​តាម​ផ្លូវ​ដោយ​បង្កើត​ជា​ល្បែង​មួយ​តម្រូវ​ឲ្យ​កូន​កំលោះ​ឆ្លង​កាត់​តាម​ច្រក​ទ្វា​ចំនួន​ប្រាំបួន​ មុន​ពេល​ទៅ​ជួប​កូន​ក្រមុំ បន្ទាប់​មក​តម្រូវ​ឲ្យ​កូន​កំលោះ​បង់ប្រាក់​ចំនួន ​១០ ០០០បាត​ជា​សាច់​ប្រាក់​ និង​មាស​គិត​ជា​ទឹក​ប្រាក់​ ៣៨ ០០០​បាត​ មុន​ពេល​រៀប​ការ​ជា​មួយ​កូន​ក្រមុំ។ បន្ទាប់​មក​គូ​ស្នេហ៍​ទាំង​ពីរ​ត្រូវ​ដាក់​ដៃ​លើ​គ្នា​ដើម្បី​ថតរូប​មង្គល​ការ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះ​បី​ជា​ពួក​គេ​ត្រូវ​បាន​រៀប​ការ​ស្រប​តាម​ទំនៀម​ទំលាប់​បុរាណ​​ក៏​ដោយ​ ក៏​ពិធី​នេះ​មិន​ស្រប​ច្បាប់​នោះ​ទេ ហើយ​ពួក​គេ​ក៏​នៅ​តែ​អាច​ស្វែង​រក​ដៃ​គូ​ដែល​គេ​ចង់​បាន​នៅ​ថ្ងៃ​ក្រោយ​បាន​ដដែល។ នេះ​គឺ​ជា​ថ្ងៃ​ពិសេស​សម្រាប់​កូន​ភ្លោះ​ទាំង​ពីរ​នាក់។ ពួក​គេ​ទាំង​ពីរ​ពិត​ជា​ស្រស់​ស្អាត​ណាស់​ ហើយ​ពួក​គេ​នឹង​ចង​ចាំ​ថ្ងៃ​ពិសេស​នេះ​អស់​មួយ​ជីវិត៕ (​ប្រែ​សម្រួល៖ និស្ស័យ) ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

error: ហាមលួចចម្លងគ្មានការអនុញ្ញាត!