មុនរៀបការ ឲ្យកូនក្រមុំធ្វើខសន្យាមិនយកទ្រព្យ ចុងក្រោយនាងធ្វើបែបនេះវិញ ឪពុកម្ដាយក្មេកយំគាំង
បរទេស៖ នារីវ័យ ២២ឆ្នាំម្នាក់ កំពុងតែមានផ្ទៃពោះ ខឹងយ៉ាងខ្លាំងក្រោយត្រូវគេបង្ខំឲ្យចុះកិច្ចសន្យាមុនរៀបការ បន្ទប់មកនាងក៏រកវិធីស-ង-សឹកយ៉ាងចាស់ដៃ ធ្វើឲ្យឪពុកក្មេកដល់ថ្នាក់ភាំងស្មារតីដួលសន្លប់នៅមុខផ្ទះ។
នារីម្នាក់នេះរស់នៅឯស្រុកថាំងសាន ក្រុងហឺប៉ី ប្រទេសចិន នាងបានពិភាក្សាគ្នារឿងពិធីរៀបការជាមួយខាងប្រុស ក្រោយពេលដឹងថា ខ្លួននាងមានទំងន់ ហើយនាងគិតមិនដល់ឡើយថា ខាងប្រុសបានបង្ខំឲ្យនាងចុះកិច្ចសន្យាយ៉ាងអយុត្តិធម៌ ដោយកំហឹងយ៉ាងខ្លាំង នាងក៏បានសងសឹកយ៉ាងធ្ងន់ធ្ងរ ទើបធ្វើឲ្យមានការប្រកែកគ្នាជាច្រើននៅក្នុងបណ្ដាញអ៊ីនធ័រណេត។
អ្នកសារព័ត៌មានបានបញ្ជាក់ថា អ្នកទាំងពីរមានអាយុប្រហែល ២២ឆ្នាំ។ អំឡុងពេលដែលអ្នកទាំងពីរទាក់ទងគ្នា ខាងស្រីក៏មានផ្ទៃពោះ ទើបមានការណាត់ជួបនិយាយរឿងពិធីរៀបការ បន្ទាប់មកខាងប្រុសក៏បានស្នើឲ្យខាងស្រីចុះកិច្ចសន្យាមួយច្បាប់មុនពេលរៀបការ។
ក្នុងកិច្ចសន្យានោះមានការព្រមព្រៀងគ្នាចំនួន ៦ខ បញ្ជាក់ថា ខាងប្រុសនឹងឲ្យថ្លៃបណ្ណាការទៅខាងស្រីចំនួនប្រមាណ ១៣០០០ដុល្លារ ទៅតាមប្រពៃណីនៅស្រុកជនបទ ហើយខាងស្រីត្រូវយកលុយចំនួននេះត្រឡប់មកឲ្យខាងប្រុសវិញដោយស្មគ្រ័ចិត្ត ដើម្បីយកលុយនោះមកប្រើប្រាស់រួមគ្នា។
ក្នុងកិច្ចសន្យាបានកំណត់ឲ្យទាំងពីរនាក់រៀបចំពិធីរៀបការនៅឯស្រុកស្រែជាមុនសិន ហើយក៏មិនទាន់ឲ្យចុះអេតាស៊ីវិលដែរ ត្រូវរង់ចាំសម្រេចចិត្តម្ដងទៀតក្រោយពេលរៀបការរួច។ បន្ថែមលើសពីនោះទៀត ក្នុងកិច្ចសន្យាក៏បាននិយាយថា ខាងប្រុសបានទិញផ្ទះនៅក្នុងទីប្រជុំជន នាខេត្តថាំងសាន ហើយវាជាទ្រព្យសម្បត្តិផ្ទាល់ខ្លួនមុនពេលរៀបការ ប្រសិនបើមានការចែកផ្លូវគ្នានាពេលអនាគត ខាងស្រីគ្មានសិទ្ធិបែងចែកទ្រព្យសម្បត្តិទេ។
ហើយប្រសិនបើខាងប្រុសបាត់បង់ជីវិតនៅក្នុងអំឡុងពេលរៀបការ អចលនទ្រព្យទាំងអស់នឹងក្លាយទៅជាកេរមរតករបស់ឪពុកម្ដាយខាងប្រុស ហើយខាងស្រីក៏មិនមានចំណែកអ្វីដែរ។ចំណែកឯទ្រព្យសម្បត្តិ និងបំណុលរបស់ខ្លួនមុន និងក្រោយរៀបការ ត្រូវចាត់ចែងឲ្យហើយ ព្រោះក្រោយពេលរៀបការត្រូវចាប់ផ្ដើមចាត់ចែងទ្រព្យសម្បត្តិជាថ្មី។
ក្រោយពេលអានកិច្ចព្រមព្រៀងហើយខាងស្រីខឹងយ៉ាងខ្លាំង នាងត្រៀមទៅមន្ទីរពេទ្យដើម្បីយកកូនចេញ ហើយនិងទៅផ្ទះខាងប្រុសដើម្បីបំផ្លាញ់របស់របរនៅក្នុងផ្ទះ។ មុនពេលទៅដល់ផ្ទះខាងប្រុស នាងក៏បានខ្ចប់ស.ពទារកដែលនាងយកចេញ ដាក់ក្នុងប្រអប់មួយហើយប្រគល់ឲ្យឪពុកក្មេក ពេលឪពុកក្មេកឃើញដូច្នោះហើយស្លុតចិត្តយ៉ាងខ្លាំងហើយក៏ដួលសន្លប់នៅមុខផ្ទះ។
ក្រោយពេលរឿងរ៉ាវមួយនេះបង្ហោះចេញទៅ ធ្វើឲ្យមានការប្រកែកគ្នាយ៉ាងច្រើននៅក្នុងបណ្ដាញអ៊ីនធ័រណេតដោយភាគច្រើននាំគ្នាមិនយល់ស្របចំពោះលក្ខខណ្ឌដែលខាងប្រុសស្នើឲ្យដែលអយុត្តិធម៌ចំពោះខាងស្រីហួសហេតុ នោះហើយជាមូលហេតុដែលធ្វើឲ្យហេតុការណ៍នោះកើតឡើង ខណៈពេលដែលមួយចំនួនទៀតក៏បានជូនពរឲ្យនាងមានសុខភាពល្អ និងសុវត្ថិភាព ហើយមានជីវិតថ្មីដែលល្អជាងនេះ៕ ប្រែសម្រួល៖ណុច