ជម្នះពាក្យគ្រូទាយថា រៀបការប្រពន្ធឆុងគ្នារកស៊ីមិនឡើង តែពេលនេះលទ្ធផលផ្ទុយ ១៨០ដឺក្រេ

អបិយជំនឿ គឺជារឿងមួយតែងដិតដាម​ជាប់ក្នុងផ្នត់គំនិតប្រជាជន​ខ្មែរតាំងពីយូរយារ​ណាស់មកហើយ មិនថាសម័យមុន ឬសម័យបច្ចប្បន្ននេះឡើយ ជាពិសេសជំនឿ​ទៅលើគ្រូទាយ ជាឧទាហរណ៍ ដូចជាមុន​ពេលធ្វើផ្ទះ ទិញដី ការជ្រើសរើសគូស្រករ ទិញរបស់ផ្សេងៗ ខ្មែរយើងភាគ​ច្រើនតែងទៅរក​គ្រូឲ្យទាយ​មើលថាតើ របស់ដែលត្រូវទិញ ល្អដែរ ឬអត់? បើជាគូស្រករ ពេលរៀបការ អាចរស់នៅជាមួយគ្នា​អស់មួយ​ជីវិត ហើយក្លាយជាអ្នកមានទៅ​ថ្ងៃអនាគតដែរ ឬយ៉ាងណា?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ លោកម្នាក់ឈ្មោះ ភិរម្យ វិចិត្រដារ៉ា បានបង្ហាញពីជំនឿគ្រូទាយថា ជីវិតប្តីប្រពន្ធរបស់លោក មិនអាចរស់នៅ​ជាមួយគ្នាបានទេ រកស៊ីយ៉ាងណា​ក៏មិនមានដែរ តែលោកនៅតែបន្តការ​រៀបការជាមួយ​គ្នាព្រោះបេះដូង​ស្រលាញ់ តែនៅទីបំផុត លោកបានសម្រេច រឿងដ៏អស្ចារ្យ​មួយចំនួន ផ្ទុយស្រឡះពីពាក្យ​របស់គ្រូទាយ​តែម្តង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកក៏បានសរសេរ លើទំព័រហ្វេសប៊ុកផ្លូវការ​របស់លោកថា៖ ២២/០២/២០០៧ ជាថ្ងៃ​មង្គលការខ្ញុំ ២២/០២/២០២០ ជាថ្ងៃបើកសម្ភោធក្រុមហ៊ុនបញ្ចាំ ហើយក៏ជាថ្ងៃ គម្រប់ខួប ១៣ឆ្នាំ នៃអាពាហ៍ពិពាហ៍យើង​ទាំងពីរផងដែរ។ ខ្ញុំចាំថា គ្រូទាយថាយើងទាំងពីរ មិនអាចរស់នៅ​ជាមួយគ្នាបានទេ លេខឆុងគ្នា រកស៊ីមិនឡើង អាច រស់នៅ មិនចុះសម្រុងផ្សេងៗ។ល។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីយើងរៀបការហើយ ដោយផ្តើមពី​ជំពាក់គេ ៥០០​ដុល្លារ ចេះតែយកពាក្យ​មួយឃ្លាមក ទន្ទេញរាល់ថ្ងៃ គឺ«ទ្រាំនឿយ​មិនទ្រាំក្រ»។ កូនគ្រូទាយក៏​រៀបអាពាហ៍ពិពាហ៍ ក្នុងឆ្នាំនោះដែរ ទំនាយទាយថា សម្បត្តិសេដ្ឋី ដាក់អីដុះនោះ ស្រលាញ់គ្នារហូត​ដល់ចាស់កោងខ្នង។ បន្ទាប់ពីនោះ ២ឆ្នាំ ខ្ញុំទទួលដំណឹងថា​កូនគាត់បាន លែងលះគ្នា​ទៅហើយ!! គាត់ថាកាំបិតមិនអាចចិតដង ឯងបានទេ! កុំជឿលើ​តម្រាចាស់ៗ​ពេក ចារតាមចំណាំ សូមគិតពិចារណា​តាមការគួរចុះ គ្មានខុស ឬត្រូវអីទេ ទ្រាំនឿយ កុំទ្រាំក្រ»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក វិចិត្រដារ៉ា បានផ្តើមពីជីវិត​ជាអ្នករត់ម៉ូតូឌុបម្នាក់ និងកែប្រែវាសនារបស់ខ្លួន ស្ទើរមិននឹក​ស្មានដល់ គឺទទួលបានងារជា «ឧកញ៉ា» ពីព្រះមហាក្សត្រខ្មែរកាលកាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ កន្លងទៅ បន្ទាប់ពីបាន​ចូលរួមបរិច្ចាគ ធនធានផ្ទាល់​ខ្លួនជាច្រើន​ជួយដល់​សង្គមជាតិ។ លោក​ដារ៉ា បានលះបង់ កំលាំង​កាយ កំលាំងចិត្ត ជម្នះរាល់ឧបសគ្គទាំងឡាយ មាននៅចំពោះ​មុខរហូត មកដល់ពេលនេះ បានក្លាយ​ខ្លួន ជាអគ្គនាយកក្រុមហ៊ុន​វិនិយោគមួយ ដោយផ្តោតលើ​វិស័យអចនទ្រព្យ ដីធ្លី បានទទួលជោគ​ជ័យរហូត​ដល់សព្វ ថ្ងៃនេះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​បាននិយាយរំឭក​ទាំងអារម្មណ៍ក្ដុលក្ដួលថា ជីវិតរបស់​លោកទម្រាំ​មានថ្ងៃនេះ (ក្លាយខ្លួនជា​អគ្គនាយក​ក្រុមហ៊ុន) លោកបានជួប​ឧបសគ្គជាច្រើន​ទាំងភាពជោគជ័យ និងបរាជ័យ កត្តាទាំងនេះ ហើយបានធ្វើឲ្យ​លោក ចេះអភិវឌ្ឍខ្លួន​តាមរយៈការមើល​សៀវភៅ គួបផ្សំ និងបទពិសោធន៍​ដែលខ្លួន​មានស្រាប់ ធ្វើឲ្យការងារ​មុខរបរ​សព្វថ្ងៃ មានភាពរលូន​ទៅមុខជានិច្ច។ អ្វីៗដែលកើតឡើង ហើយយើង​ទទួលបានជោគជ័យ ដល់ថ្ងៃនេះ គឺកើតចេញពី​កំលាំងញើសឈាម ខិតខំតស៊ូគ្រប់បែបយ៉ាង​ទម្រាំឆ្លងផុតភាព លំបាកក្រខ្សត់​នៃជីវិត។ បើគ្មានការតស៊ូជំនះ​គ្រប់ឧបសគ្គទេ យើងមិនអាចសម្រេច​គោលដៅ និងបំណងរបស់ខ្លួនបានឡើយ យើងមិនអាចអង្គុយឈឺចាប់ នូវអ្វីៗដែលកំពុងកើតឡើងនៅក្នុងជីវិតយើងនោះទេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបន្តថា ផ្ដើមចេញពីជីវិត​ជាអ្នករត់ម៉ូតូឌុប ដឹកភ្ញៀវនៅព្រលានយន្តហោះ ខេត្តសៀមរាប​បានមួយឆ្នាំ នៅក្នុងអំឡុងឆ្នាំ​២០០៥ ក៏ត្រឡប់មក​ភ្នំពេញវិញ ប្រកបរបរជាជាងភ្លើង នៅកន្លែងលក់​គ្រឿងបរិក្ខាពេទ្យ មួយកន្លែង នៅក្នុងរាជ​ធានីភ្នំពេញ។ ក្នុងរយៈពេលមួយឆ្នាំជីវិត​ជាអ្នករត់ម៉ូតូឌុប មិនអាចធ្វើឲ្យជីវភាពរស់នៅ ប្រចាំថ្ងៃល្អប្រសើរបានឡើយ។ ម្យ៉ាងទៀត ជាអ្នកនៅទីក្រុងភ្នំពេញផង មិនអាចសម្របខ្លួនទៅតាមអ្វីៗ បានភ្លាមៗនោះឡើយ ហើយភាពស៊ីវិល័យនៅ​ខេត្តសៀមរាប មិនទាន់មានការអភិវឌ្ឍន៍​ដូចសព្វថ្ងៃនេះទេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​ដារ៉ា បន្ថែមថា ជាភ័ព្វសំណាង​ដោយសារការសេព​គប់មនុស្សល្អៗ នៅក្នុងសង្គម បានធ្វើឲ្យលោក​មានឱកាស​បើក​មុខរបរជំនួញ មានលុយ​ផ្ទាល់ខ្លួនតែ ៤០០ដុល្លារអាមេរិក និងខ្ចីគេ​បន្ថែមបាន​មួយចំនួនទៀត ដើម្បីបើក​អាជីវកម្មខ្លួនឯង ដោយមានទំនាក់​ទំនងល្អជាមួយ​ជនជាតិចិន ពេលនោះ​ហើយ បានធ្វើឲ្យលោក​មានឱកាស​ទៅទិញគ្រឿងសម្ភារៈ​បរិក្ខាពេទ្យធ្មេញ​ពីប្រទេសចិន មកលក់ឲ្យអតិថិជន​នៅ រាជធានីភ្នំពេញ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចាប់ពេល​នោះមក ធ្វើឲ្យមុខជំនួញ​របស់លោក មានដំណើរកា​រទៅមុខជានិច្ច រហូតមាន​លុយអាចបង្កើត ក្រុមហ៊ុន​មួយឈ្មោះ ECC Reality ផ្តោតលើវិស័យអចលនទ្រព្យ វិនិយោគដីលំនៅដ្ឋាន។ ផ្តើមចេញរកស៊ី លើកដំបូង បានជួបការបរាជ័យពេល​នោះហើយជីវិតរបស់លោក បាត់បង់កិតិ្តយស មនុស្សដែលគេធ្លាប់ ឲ្យតម្លៃគេលែងឲ្យតម្លៃ មានការមើល-ងាយពី​មនុស្សនៅជុំវិញខ្លួន​គេលែងរាប់អាន គេលែងមើលមុខ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលនោះហើយធ្វើឲ្យជីវិត​របស់លោកមានការ​ឈឺចាប់ ហើយធ្វើឲ្យលោក​សម្រេចចិត្ត បើកអាជីវកម្ម​ខ្លួនឯង ដើម្បីធ្វើម្ចាស់ការ​ខ្លួនឯង ដោយមើលឃើញថា បើចង់ជោគជ័យត្រូវតែបើក ធ្វើអាជីវកម្មខ្លួនឯង។ ការផ្តល់តម្លៃលើការ​ទំនាក់ទំនង និងសេពគប់បុគ្គលជោគជ័យ បានរុញច្រានឲ្យលោកហ៊ាន​ផ្លាស់ប្តូរពីអ្នក ធ្វើការស៊ីប្រាក់ខែគេ ងាកមកបើកជំនួញវិញម្តង ខណៈមនុស្សមួយចំនួនមិនហ៊ានប្រថុយ ដោយខ្លួនឯងមាន លុយតែ ៤០០ដុល្លារតែប៉ុណ្ណោះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​ដារ៉ា កើតនៅឆ្នាំ១៩៨៥ ក្នុងរាជធានីភ្នំពេញ។ លោកកំព្រាឪពុក​តាំងពីអាយុ មួយខួបកន្លះ ដែលមាន​ម្តាយ​ប្រកបមុខរបរ​លក់អុស។ លោក​បានរៀបការជាមួយ​នារីឈ្មោះ នង ស្រីពេជ្រ ជាអ្នករស់នៅ​រាជធានីភ្នំពេញ បច្ចុប្បន្នមានកូន ៣នាក់ក្នុងបន្ទុក ប្រុស១ ស្រី២។ លោកមានបងប្អូន ៣នាក់ស្រី២នាក់ លោកជាកូនទី២ ក្នុងគ្រួសារ ចំពោះការសិក្សា លោកភិរម្យ វិចិត្រដារ៉ា បានចូលសិក្សានៅសាលា បឋមសិក្សាទួល​ស្វាយព្រៃ ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ ហើយបានបន្តថ្នាក់វិទ្យាល័យ នៅវិទ្យាល័យ ហ៊ុន សែន តាខ្មៅ ខេត្តកណ្តាល៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហាមលួច​ចម្លងអត្ថបទ​​ពីវេបសាយ Khmer-Global.com ដោយគ្មាន​ការ​អនុញ្ញាត
Loading...
error: ហាមលួចចម្លងគ្មានការអនុញ្ញាត!