ជាវេ.បណ្ឌិតរៀននៅបរទេស មានចំណេះដឹងជ្រៅជ្រះ ជួយកុមារយ៉ាងច្រើន តែភ្លេចមើលថែខ្លួនឯង

ក្មេងៗ និងទារកជាច្រើន​បានរស់រានមានជីវិតដោយ​សារការព្យាបាលដ៏ម៉ឺងម៉ាត់ ម៉ត់ចត់ និងយកចិត្តទុកដាក់​ខ្ពស់បំផុតពី​សំណាក់​លោកវេជ្ជបណ្ឌិត​ក៏ប៉ុន្តែនៅវេលានេះ ពេលនេះលោក​វេជ្ជបណ្ឌិត បានលាក្មេងៗ និងទារកទាំងអស់គ្នាហើយលារៀងរហូត ។ លោកវេជ្ជបណ្ឌិត ឡា គឹមសុង ជាវេជ្ជបណ្ឌិត​ឯកទេសទារក​ និងកុមារ​មួយរូបដែល​បានទទួលមរណភាពនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកវេជ្ជបណ្ឌិត ឡា គឹមសុង ជាវេជ្ជបណ្ឌិតមួយរូប​ដែលបានព្យាបាលជំងឺដល់​ក្មេងៗ និងទារកច្រើន បានជាសះ​ស្បើយពី​ជំងឺជាច្រើន ដោយលោក​វេជ្ជបណ្ឌិត​ព្យាបាលយ៉ាងម៉ឺងម៉ាត់​ហ្មត់ចត់ និងយកចិត្តទុកដាក់​ខ្ពស់បំផុតក្នុង​ការព្យាបាលក្មេងៗ និងទារកទាំងអស់នោះ។ បន្ថែមពីនេះទៅទៀត​លោកវេជ្ជបណ្ឌិត គឺជាមិត្តភក្កិដ៏ល្អ ជាមិត្តរួមការងារ​ដ៏ល្អទៀតផង​។ ការចាកចេញ​របស់លោក​វេជ្ជបណ្ឌិតគឺជាការបាត់​បង់ធនធាន​មនុស្សដ៏សំខាន់​សម្រាប់ប្រទេសកម្ពុជា​ក៏ដូចជាវិស័យ​សុខាភិបាល ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រៅ​ពី​នេះ​មាន​អ្នក​ស្គាល់ ​និង​មិត្តភ័ក្ដិ​ជា​ច្រើន​បាន​សម្ដែង​ការ​សោក​ស្ដាយ និង​អាឡោះ​អាល័យជាអនេក​នៅ​លើ​បណ្ដាញសង្គម​ចំពោះ​ការ​បាត់​បង់​ខាងលើ។ គណនី​ហ្វេសប៊ុក​ឈ្មោះ Nhoek Sreypeou បាន​បញ្ចេញ​សំនេរ​យ៉ាង​រំជួលចិត្តថា៖ បងអើយសល់​តែស្នាមញញឹម​យ៉ាងស្រស់ប្រឹមប្រិយ ស្រទន់ ពិតជាមហាសោកស្តាយ​ធន​ធានមនុស្សពោរពេញដោយ សមត្ថភាព មិនចេះរអ៊ូត្អូញត្អែរ ចេះយេាគយល់​អធ្យាស្រ័យ ហ្មត់ចត់នឹង​ការងារណាស់ ទេីបតែជួបគ្នាលេង​តាម​ឆាតប៉ុន្មានថ្ងៃមុនសោះ សូមបងអញ្ជេីញ​សម្រាកអេាយបាន​ស្ងប់សុខចុះណាបង បងហត់ហេីយ បងឈប់គិតច្រេីនទៀតទៅ សូមបងអញ្ជេីញទៅ​កាន់សុគតិភព​ចុះណាបង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Ung Putbondol៖ លឿនពេកហើយលោក ទើបបានជួបគ្នាតើវេជ្ជបណ្ឌិតដែលល្អ គំរូ មានវិជ្ជាជីវៈ ជំនាញ សីលធម៌ គុណធម៌ ស្លូតបូត ស្មោះត្រង់ ជាទីគោរពស្រលាញ់នៃមនុស្សគ្រប់គ្នា។ ពិតជាស្តាយធនធាន​ដ៏ល្អដូចជាលោក មានតែការសោកស្តាយ​ស្រណោះអាឡោះអាល័យ និងសូមលោកទៅ​អោយស្ងប់សុខ តាំងនាមអោយប្រធាន និងបុគ្គលិកនៃមន្ទីរ​សម្រាកព្យាបាល​អប្សរា ភ្នំពេញទាំងអស់ សូមចូលរួមរំលែក​ទុក្ខដ៏ក្រៀមក្រំនេះ លាគ្នារហូតហើយលោកវេជ្ជ. ឡា គឹមសុង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Ly Sovannra ៖កាលពីឆ្នាំ២០១៩ ខ្ញុំបានយកកូនទៅ​ពេទ្យកុមារជាតិ ហើយបាន​ជួបជាមួយ លោកវេជ្ជបណ្ឌិត ឡា គីមសុខ។ លោក វេជ្ជបណ្ឌិត បានជួយពិនិត្យ​និងពិគ្រោះយោបល់​សម្រាប់ការថែទាំ កូនពៅរបស់ខ្ញុំ ដែលមានជម្ងឺ ស្ទះបំពង់បង្ហូរទឹកប្រម៉ាត់ដែល​រង់ចាំតែរង់តែថ្ងៃស្លាប់ តាំងពីពេល​ដែលជម្ងឺចាប់​ផ្តើមធ្វើទុក្ខដំបូង រហូតដល់​ដំណាក់កាល​ចុងក្រោយ ដោយយក​ចិត្តទុកដាក់ ទោះបីតាមរយៈ​ការហៅទូរស័ព្ទ messenger ឬមួយ​ជួបផ្ទាល់ ដោយមិនខ្វាយ​អំពីលុយកាក់​សោះឡើយ។ យើងខ្ញុំនៅជំពាក់គុណ​លោក​ច្រើន និង​មិនទាន់​បាន​តបស្នងនៅឡើយទេ ហើយពិតជាសោក​ស្តាយជាទីបំផុត​សម្រាប់ឃ្លាត​ទៅឆ្ងាយ​ដ៏លឿនបែបនេះ។ យើងខ្ញុំ​នៅតែចង​ចាំជានិច្ច​សម្រាប់អំពើល្អរបស់​លោកគ្រូមក​លើគ្រួសារយើងខ្ញុំ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Sethy San ៖ ស្ដាយណាស់ វេជ្ជបណ្ឌិតឯកទេសជំងឺកុមារទៅរៀនដល់ស្រុកបារាំង អូស្ត្រាលី ចូលរួម ប្រជុំធំៗ នៅជប៉ុន កូរ៉េ ថៃឡង់ ចំណេះដឹងច្រើនណាស់ គេស្រឡាញ់រាប់​អានគ្រប់ៗគ្នាជាមនុស្សល្អកំរ រកបានមិន​ដែលឈ្លោះ​ប្រកែកជាមួយនរណា សូម្បីតែ១ម៉ាត់ សុខភាពមាំមួនអាយុនៅក្មេង ម៉េចបានអ៊ីចឹង សុងឯងមុនលាទៅ អត់និយាយរកនណា​ទេមកយាមធម្មតា។ យប់មិញខ្ញុំយាម ឃើញតែអាវពេទ្យ សុងឯងព្យួរនៅចុងជើងស្រណោះណាស់ កុំមើលស្រាលអោយសោះជំងឺបាក់ទឹកចិត្ត ត្រូវដើរលេងផង ធ្វើការ​រកលុយផង បានជីវិតមានន័យ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ថា លោក​វេជ្ជបណ្ឌិត​អាយុ ៤៤ឆ្នាំ​រូប​នេះ បាន​កើត​នូវ​ជំងឺបាក់ទឹកចិត្ត Depression ​ខណៈ​ប្អូន​ស្រី​គាត់​អះអាង​ថា ​គាត់​មាន​ជំងឺ​លើស​-ឈា-ម​ផងដែរ ​បាន​សម្រេច​ចិត្ត​ឡើង​ទៅ​លើ​ជាន់​ដំបូល​អគារ​ខុន​ដូរ The Bliss Mekong Residence ​ជាន់​ទី១២ ស្ថិត​ក្នុង​ខណ្ឌ​ជ្រោយ​ចង្វា ​រួច​ដោះ​ស្បែក​ជើង​-លោ-ត​-ចុះ​មក​ក្រោម​បណ្ដាល​ឲ្យ​បាត់​បង់​ជីវិត​ភ្លាមៗ​តែម្ដង។ សពតម្កល់​នៅវត្តព្រែកលាប រហូតដល់ថ្ងៃព្រហស្បត៍ទី២៤ ខែវិច្ឆកា ឆ្នាំ២០២២៕ អត្ថបទ៖បុត្រ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហាមលួច​ចម្លងអត្ថបទ​​ពីវេបសាយ Khmer-Global.com ដោយគ្មាន​ការ​អនុញ្ញាត
Loading...
error: ហាមលួចចម្លងគ្មានការអនុញ្ញាត!