មិនស្រួលចិត្តទេណា ថតវីដេអូគ្រលែងសិចស៊ីចឹងបាន ម៉ាក សែនសូនីតា ទាល់តែសុំអនុញ្ញាតពីប្តី និងកូន

តារាសម្តែង ម៉ាក សែនសូនីតា បើទោះបីជារៀបការមានកូនប្រុសរួចហើយក្តី តែសម្រស់និងរូបរាងរបស់នាងនៅតែស្អាតមិនចាញ់កាលនៅលីវឡើយ។​

តួឯកស្រីក្នុងរឿង​ “ចន្រ្ទា” ខាងលើតែងតែបង្ហោះរូបភាពជាច្រើនសុទ្ធសឹងបញ្ជាក់ថារូបសម្រស់ដ៏ស្រស់ស្អាត​នាង​មិនងាយស្រកស្រុតឡើយ ពោលសូម្បីតែសាច់ក៏សខ្ចី រូបរាងល្វត់ល្វន់ អមនឹងឈុតសម្លៀកបំពាក់សម្រាប់ហែលទឹកដ៏សិចសុី គួបផ្សំនឹងទេសភាពយ៉ាងស្រស់ស្អាតធ្វើឱ្យ តូតា កាន់​តែ​ស្រស់។​

យ៉ាងណាមិញអ្នក​ម៉ាក់​កូនមួយ​រូបនេះក៏​មិនបណ្តែតបណ្តោយឱ្យខ្លួនចាស់ទៅតាមអាយុឡើយ​នាង​តែ​ជ្រើសយកវិធីហាត់ប្រាណ តមអាហារជាតិខ្លាញ់ ជាដើមផងដែរទើបរាងកាយនាងអាចទទួលបានលទ្ធផលជាទីគាប់​ចិត្តបាន។​​

ទោះបីជា​មាន​កូន​មាន​ប្តីរួចហើយ​ក្តីតែ​កា​របង្ហាញរូបថត ឬវីដេអូមួយចំនួន​ដែលមើលទៅសិចស៊ីខ្លាំង ម៉ាក សែនសូនីតា ហៅ តូតា ក៏ត្រូវ​សុំការអនុញ្ញាតិពីស្វាមីដែរ ព្រោះបង្ហាញ​ពី​ការ​ឱ្យតម្លៃនិងគោរពយោបលគ្នាក្នុងនាមជាប្តីប្រពន្ធ។ ​ជាក់ស្តែង​មាន​វីដេអូចំនួន ៣ ដែលនាងទើបនឹងបង្ហោះក្នុង​ផេគរបស់​នាង ដោយ​បាន​បង្ហាញពីក្បាច់រាំល្វតល្វន់ពីមុខ​កាមេរ៉ា តែនាងអះអាងក្នុងន័យលេងសើចថាបានសុំការអនុញ្ញាតិពីស្វាមីនិងកូនរួចហើយ៕​

ហាមលួច​ចម្លងអត្ថបទ​​ពីវេបសាយ Khmer-Global.com ដោយគ្មាន​ការ​អនុញ្ញាត
Loading...
error: ហាមលួចចម្លងគ្មានការអនុញ្ញាត!