ស្ងាត់ៗតួឯកស្រី “អ្នកទី៣” ប្រាប់ថាមានផ្ទៃពោះ តែមិនបញ្ចេញអត្តសញ្ញាណឪពុកកូន

ជាមួយនឹងសម្រស់ស្រស់ស្អាតពីធម្មជាតិ តួឯកស្រី ក្នុងរឿង “អ្នកទី៣” កញ្ញា ស៊ឹម ស្រីមុំ បានបញ្ចេញវីដេអូមួយដែលបញ្ជាក់ថាមានកំពុងតែពពោះកូនស្រី។​​

“អរគុណកូនដែលចូលមកក្នុងជីវិតម៉ាក់ ចេះតែឱ្យម៉ាក់យល់សប្ដិឃើញកូនស្រីរហូត កូនលាភកូនស្រីសំណាង ស្រលាញ់ភ្លោះតែមកតែមួយ ជួយដាក់ឈ្មោះឱ្យផងម៉ាក់ៗ ឪវា..ត្រកូល..”។ សារ​ដែល​នាង​បាន​រៀបរាប់ភ្ជាប់​នឹងវីដេអូអម្បាញ់មិញនេះ ហើយ ស្រីមុំ ក៏​បាន​តប​ទៅ​ហ្វេន​ដែល​បាន​សួរថានាងពិតជាទម្ងន់មែនឬយ៉ាងណានោះ តារាស្រីរូបនេះអះអាងថាជាការពិត។​​

តារាស្រីដែលនិយមស្លៀកពាក់សិចស៊ីនោះមិនបានបញ្ជាក់ថាឪពុកកូនស្រីជាអ្នកណាឡើយ ហើយនាងក៏បានរៀបរាប់ក្នុងវីដេអូសម្ភាសន៍មួយថានាងនិងគូស្នេហ៍កំពុងតែមានបញ្ហារកាំរកូសនឹងគ្នា តែបើសិនថ្ងៃមុខមិនអាចរស់នៅជាមួយគ្នាបានគឺមានតែដើរចេញ។​​

ត្រឡប់មកវិស័យសិល្បៈវិញ ចេនី ដែលជាឈ្មោះតួស្រីក្នុងរឿង “អ្នកទី៣” នេះ ប្រឡូកសិល្បៈជាង ៧ឆ្នាំមកនេះ វាជារឿងដំបូងដែលនាងបានតំណែកតួឯក ដែល “អ្នកទីបី” បានបញ្ចាំងចប់នៅលើទូរទស្សន៍ PNN រួចហើយ​​កាលពីចុងឆ្នាំ ២០២០ ៕​​

ហាមលួច​ចម្លងអត្ថបទ​​ពីវេបសាយ Khmer-Global.com ដោយគ្មាន​ការ​អនុញ្ញាត
Loading...
error: ហាមលួចចម្លងគ្មានការអនុញ្ញាត!