យំមួយប្រាវរៀបរាប់ជីវភាព គេអាណិតផ្ដល់ជំនួយជិត ២៥ម៉ឺន$ ក្រោយធ្លាយរឿងពិត គ្រប់គ្នាហួសចិត្ត

បរទេស៖ បុរសចំណាស់ជាអ្នកបើកឡានតាក់ស៊ី វ័យ ៧២ ឆ្នាំម្នាក់ ជនជាតិថៃ បានក្លាយជាសេដ្ឋីត្រឹមរយៈពេលតែមួយយប់ប៉ុណ្ណោះ បន្ទាប់ពីគាត់យំរៀបរាប់ប្រាប់បណ្តាញសារ​ព័ត៌មានពីជីវភាពលំបាក ជំពាក់បំណុលគេ និងភាពខ្វះខាតក្នុងការផ្គត់ផ្គង់គ្រួសារ។ គាត់បានអះអាងថា ម្ចាស់ក្រុមហ៊ុនតាក់ស៊ី គឺជាម្ចាស់បំណុលម្នាក់ក្នុងចំណោមម្ចាស់បំណុលផ្សេងទៀត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក Preecha Chumsombat អាយុ ៤៩ឆ្នាំ ជាម្ចាស់ក្រុមហ៊ុនសេវាកម្មតាក់ស៊ី Mangkorn Chao Phraya បានប្រាប់អ្នកសារព័ត៌មានកាលពីពេលថ្មីៗនេះថា អ្នកបើកបរតាក់ស៊ីនោះមានឈ្មោះ Sitthichai Klaichid អាយុ ៧២ឆ្នាំ បានជួលតាក់ស៊ីរបស់គាត់ ដើម្បីរត់រកស៊ីជាច្រើនឆ្នាំមកហើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បុរសខាងលើបន្ថែមថា នៅពេលដែលគាត់បានឃើញរឿងរ៉ាវរបស់លោកតា Sutthichai នៅក្នុងប្រព័ន្ធផ្សព្វផ្សាយបណ្ដាញសង្គម គាត់ដឹងថា លោកតានិយាយមិនពិតនោះទេ ពីព្រោះលោកតារស់នៅក្នុងផ្ទះអតីតភរិយារបស់គាត់ជាមួយកូនប្រុស និងកូនស្រីរបស់គាត់ ហើយអ្នកទាំងពីរសុទ្ធសឹងតែមានមុខរបរត្រឹមត្រូវ ដោយកូនប្រុសរត់តាក់ស៊ីជាមួយឪពុក ឯកូនស្រីជាបុគ្គលិកចាក់សាំង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក Preecha បានបន្តថា គាត់មិនបានចេញមុខជាសាធារណៈដើម្បីលាតត្រដាងរឿងពិតរបស់លោកតានោះទេ ព្រោះខ្លាចគេគិតថា លោកច្រណែននឹងជំនួយរបស់លោកតា ខណៈជំនួយទទួលបានច្រើនសន្ធឹកសន្ធាប់យ៉ាងឆាប់រហ័ស។ ប៉ុន្តែគាត់បានសម្រេចចិត្តនិយាយការពិតឲ្យមហាជនបានដឹងនៅពេលនេះ ពីព្រោះទាំងលោកតា និងកូនប្រុសបានជំពាក់ប្រាក់លោក ២លើក លើកទី១ ចំនួន ១ ៤០០បាត (៤៣$) និងលើកទីពីរចំនួន ១៣ ៩៧០បាត (៤៣៥$) មិនព្រមសងទោះទទួលបានជំនួយច្រើនក៏ដោយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភពដដែលបន្តថា លោកបានទាក់ទងទៅកូនប្រុសរបស់លោកតា ដែលធ្លាប់មកជួបគ្នាម្តង ដើម្បីនិយាយអំពីបំណុល ហើយរូបគេសន្យាថានឹងដោះស្រាយឲ្យលោក។ ប៉ុន្តែក្រោយមកទាំងឪពុក និងកូន មិនដែលឃើញមុខ និងទាក់ទងក៏លែងបាន ចាប់តាំងពីពេលនោះមក។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលនោះបុរសខាងលើ​បានទៅផ្ទះរបស់ពួកគាត់ ប៉ុន្តែត្រូវបានអ្នកជិតខាងប្រាប់ថា គ្រួសារលោកតា Sitthichai មិនដែលឃើញនៅផ្ទះទេ ចាប់តាំងពីទទួលប្រាក់ជំនួយចំនួន ៨លានបាត ឬប្រមាណ ២៤៩ ៣០០ ដុល្លារ ជាអំណោយរបស់សប្បុរសជនដែលអាណិតគាត់ទាំងនោះមក។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកប្អូនស្រីរបស់លោកតាម្នាក់ទៀត ឈ្មោះ Chutima បានប្រាប់អ្នកព័ត៌មានថា សូម្បីតែគាត់ក៏មិនអាចទាក់ទងបងប្រុសបានដែរ។ គាត់ប្រាប់បន្តថា លោកតាបានរើទៅកន្លែងផ្សេង និងបិទលេខទូរស័ព្ទអស់ ព្រោះខ្លាចបងប្អូនមកខ្ចីលុយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក Preecha បានដាក់ពាក្យបណ្ដឹងឲ្យឪពុកកូនចេញមុខដោះស្រាយសងបំណុល តែនៅរសៀលថ្ងៃដដែលនោះ គាត់បានដកពាក្យបណ្តឹងវិញពីប៉ុស្តិ៍នគរបាលសាមុតប្រាកាន។ ការដកពាក្យនេះ បន្ទាប់ពីលោកបានទទួលប្រាក់ជំពាក់មកវិញ។ ការបាត់មុខស្ងាត់ៗរបស់លោកតានេះ បានធ្វើឲ្យមហាជនជាម្ចាស់ជំនួយមានការងឿងឆ្ងល់ និងហួសចិត្តផងដែរ នៅពេលដឹងថា ពួកគេមានផ្ទះត្រឹមត្រូវ កូនៗមានការងារត្រឹមត្រូវផងនោះ៕ (ប្រែសម្រួល៖និស្ស័យ)​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហាមលួច​ចម្លងអត្ថបទ​​ពីវេបសាយ Khmer-Global.com ដោយគ្មាន​ការ​អនុញ្ញាត
Loading...
error: ហាមលួចចម្លងគ្មានការអនុញ្ញាត!