ជិះកង់បីអស់ ៧ពាន់តែឲ្យ ១ម៉ឺន ចុងក្រោយភ្លេចទូរសព្ទតម្លៃពាន់ដុល្លារ មួយសន្ទុះក្រោយ អរស្ទើរហោះ

កាល​ពី​ពេល​ថ្មីៗ​នេះ មាន​គណនី​ហ្វេសប៊ុក​​នារី​ស្រស់​ស្អាត​ម្នាក់ ឈ្មោះ Nov Dalin​ បាន​បង្ហោះ​សារ​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ​ទៅ​ដល់​អ្នក​បើ​កង់​បី​រូប​សង្ហា​ម្នាក់ ថា​មិន​ត្រឹម​តែ​រួសរាយ​រាក់ទាក់​ប៉ុណ្ណោះ​ទេ ​ថែម​ទាំង​មាន​ចិត្ត​ល្អ​កម្រ​រក​បាន​ទៀត បន្ទាប់​ពី​នាង​បាន​ហៅ​កង់​បី​គាត់​ជិះ​ហើយ ​ក៏​បាន​ភ្លេច​ទូរស័ព្ទ​ម៉ាក iPhone XS Maxតម្លៃ​ខ្ទង់​ពាន់​ដុល្លារ តែ​គាត់​មិន​បាន​យក​របស់​អ្នក​ដំណើរ​ឡើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នារី​ជា​អ្នក​ជិះ​កង់​បី​រូប​នោះ បាន​សរសេរ​រៀប​រាប់​ទាំង​ក្តី​រំភើប ព្រោះ​ធ្វើ​បុណ្យ​បាន​ទទួល​បុណ្យ​វិញ​ភ្លាមៗ​ថា៖ «សុំ​ចែក​រំលែក​សំរាប់​អ្នក​ដែល​ចូល​ចិត្ត​ជិះ​កង់​បី Pass​App ទាំង​អស់​គ្នា ប៉ុន្មាន​ថ្ងៃ​នេះ​ខ្ញុំ​បាន​ទៅ​ទិញ​អីវ៉ាន់​នៅ​ផ្សារ​ទំនើប ហើយ​អីវ៉ាន់​កាន់​ពេញ​ដៃ​ក៏​មិន​បាន​ចូល​ Appហៅ​គេ ក៏​ហៅ​ជិះ​ស្រាប់ៗ​ព្រោះ​តែ​ថ្ងៃ​ក្ដៅ​ផង​ អីវ៉ាន់​ច្រើន​ទៀត! ក៏​ហៅ​គាត់​ជិះ ព្រោះ​តែ​គាត់​នៅ​និង​កន្លែង​ខ្ញុំ​ឈប់​ស្រាប់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គាត់​រួសរាយ​ខ្លាំង​ណាស់ គាត់​សួរ​នាំ​ខ្ញុំ​អីចេះ​ អីចុះ​! ហើយ​ខ្ញុំ​ក៏​ឲ្យ​គាត់​ដឹក​ខ្ញុំ​ទៅ ABA ជិត​វិមាន​ឯករាជ្យ។ ខ្ញុំ​ជិះ​អស់​ដូច​ជា ៧០០០​រៀល តែ​ខ្ញុំ​ឲ្យ​គាត់ ១០ ០០០រៀល ខ្ញុំ​ថា​មិន​បាច់​អាប់​លុយ​ឲ្យ​ខ្ញុំ​វិញ​ទេ ខ្ញុំ​ធីប​ឲ្យ! ព្រោះ​គាត់​បើក​បរ​ល្អ​ហើយ​រាក់​ទាក់​ខ្ញុំ។ តែ​ចៃដន្យ​អី ខ្ញុំ​ក៏​ភ្លេច​ទូរស័ព្ទ​នៅ​លើ Pass​Appគាត់ ( iPhone XS Max ) ដើរ​កាន់​តែ​អីវ៉ាន់​ហើយ​ចេញ​មក ខ្ញុំ​ចូល​ដល់​ធនាគារ​ភ្លាម​ដឹង​ថា​ភ្លេច​ភ្លាម ក៏​ទៅ​រក​ តែ​គាត់​ទៅ​បាត់​ហើយ ពេល​នោះ​យំ​មិន​ចេញ​ទេ ដើរ​ខ្ចី​ទូរស័ព្ទ​គេ​ខល​ទៅ​គាត់ មិន​បាន​២​នាទី​ផង គាត់​ក៏​ខល​មក​វិញ​ថា​ គាត់​នៅ​កន្លែង​ដើម​ហើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គាត់​យក​ទូរស័ព្ទ ឲ្យ​វិញ​ពេល​ហ្នឹង​ចង់​តែ​ហោះ​ទេ ព្រោះ​ទូរស័ព្ទ​មាន​អី​សំខាន់​ច្រើន​ណាស់ ខ្ញុំ​ក៏​ជូន​គាត់​មិន​ដល់​១០០$​ផង តែ​គាត់​អរគុណ​ខ្ញុំ​ហើយ​ញញឹម​យក​ឲ្យ​ខ្ញុំ​ទៀត អីចឹង​បាន​ថា​ទោះ​រវល់ ក្តៅ​អី​ក៏​ដោយ! ហៅ​តាមAppទៅ ព្រោះ​បើ​ប្រើ​App មិចៗ​គេ​រក​ឈ្មោះ​គាត់​និង​ទូរស័ព្ទ​គាត់​ឃើញ ងាយ​ស្រួល​ក្រុម​ហ៊ុន​គេ​រក​ឲ្យ តែ​បើ​ដូច​ខ្ញុំ​អី បើ​ប៉ះ​អ្នក​មិន​ល្អ​ទៀ​ត​ដឹង​តែ​បាយ​បាយ​បាត់​ទៅ​ហើយ។ អរគុណ​បង​ប្រុស​សំរាប់​អំពើ​ល្អ»៕(អត្ថបទ៖និស្ស័យ)​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហាមលួច​ចម្លងអត្ថបទ​​ពីវេបសាយ Khmer-Global.com ដោយគ្មាន​ការ​អនុញ្ញាត
Loading...
error: ហាមលួចចម្លងគ្មានការអនុញ្ញាត!