ក្មេងស្រីធ្វើកន្ទោងលក់ដោះស្រាយជីវភាព ដាក់រូបតុក្កតាជាប់កម្មសិទ្ធិបញ្ញា ត្រូវប៉ូលិសឃាត់ខ្លួន

បរទេស៖ ក្មេងស្រីអាយុ ១៥ឆ្នាំ ជនជាតិថៃម្នាក់ ត្រូវបានចាប់ខ្លួន និងពិន័យជាប្រាក់ចំនួន ៥ ០០០ បាត ឬប្រមាណ ១៥០$ បន្ទាប់ពីធ្វើកន្ទោងមានរូបតុក្កតាលក់ទៅឲ្យភ្ញៀវ ប៉ះចំរូបជាកម្មសិទ្ធិបញ្ញារបស់ក្រុមហ៊ុនជប៉ុន។ ក្មេងស្រីដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួននោះមានឈ្មោះ Orm បាននិយាយនៅផ្ទះរបស់នាងនៅក្នុងឃុំ Nong Khai Nam ក្នុងស្រុក Muang ថា គ្រួសាររបស់នាងមានការភ្ញាក់ផ្អើល ហើយឈឺចាប់ជាខ្លាំងចំពោះប្រតិបត្តិការរបស់សមត្ថកិច្ច។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាងមានបំណងផលិតកន្ទោងផ្កាសម្រាប់បណ្តែត ដើម្បីលក់តាមបណ្ដាញសង្គមហ្វេសប៊ុក ដែលមានយកលំនាំតាមពិធីបុណ្យបណ្តែតកន្ទោង នៅចុងសប្តាហ៍នេះ ក្នុងការរកប្រាក់ ដើម្បីជួយផ្គត់ផ្គង់ដល់ការសិក្សារបស់ខ្លួន។ នាងមានអតិថិជនជាច្រើនរួចមកហើយ មិនមាននរណាម្នាក់ក្នុងចំណោមអ្នកទាំងនោះ បានបញ្ជាទិញគំរូរូបជាក់លាក់មួយ​សម្រាប់កន្ទោងនៃពិធីបុណ្យបណ្ដែតកន្ទោងនោះទេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់មក មានអតិថិជនម្នាក់បានបញ្ជាទិញតួកន្ទោងធ្វើជារូបគំនូរជីវចលយ៉ាងពិសេស ដើម្បីយកទៅបណ្តែត។ នៅពេលនាងដឹកទំនិញទៅឲ្យភ្ញៀវក្នុងតំបន់នោះ កាលពីថ្ងៃសុក្រសប្តាហ៍មុន វាបែរជាកន្លែងដែលសមត្ថកិច្ចកំពុងរង់ចាំ ឃាត់ខ្លួននាងទៅវិញ។ ក្មេងស្រី Orm បានបន្តទៀតថា៖ «បន្ទាប់ពីទទួលបានបញ្ជាទិញ ខ្ញុំបានធ្វើកន្ទោងនោះតាំងពីម៉ោង ៨ ព្រឹកដល់ម៉ោង ១៖៣០ រំលងអធ្រាត្រដល់ថ្ងៃបន្ទាប់ ដើម្បីខ្ញុំអាចយកទំនិញទៅឲ្យភ្ញៀវបានទាន់ពេលវេលា តែការប្រឹងប្រែងបែរត្រូវអសារបង់ បានត្រឹមតែត្រូវសមត្ថកិច្ចចាប់ខ្លួនទៅវិញ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាធម្មតាខ្ញុំមិនដែលធ្វើកន្ទោងណាមួយដែលមានរូបតុក្កតាទាំងនេះទេ។ អតិថិជនម្នាក់នេះបានបញ្ជាទិញដោយសង្កត់ធ្ងន់ថា ពួកគេចង់បានរូបតុក្កតាដែលជាកម្មសិទ្ធិបញ្ញាខាងលើនោះ។ បន្ទាប់ពីត្រូវបានចាប់ខ្លួន ខ្ញុំបានយំពេញមួយយប់ ពីព្រោះខ្ញុំមិនដែលប្រឈមមុខនឹងផ្លូវច្បាប់ពីមុនមកទេ»។ ក្មេងជំទង់រូបនេះបានបន្តថា៖ «ខ្ញុំចង់ដឹងពីមូលហេតុដែលពួកគេត្រូវធ្វើបែបនេះចំពោះខ្ញុំ» ។ នាងថា នាងធ្វើកន្ទោងនោះពីនំ ហើយចង់ជួយគ្រួសារនាងតែប៉ុណ្ណោះ ពីព្រោះឪពុកនាងជាកម្មកររោងចក្រ ហើយមិនទទួលបានប្រាក់ឈ្នួលខ្ពស់ទេ។ ការធ្វើកន្ទោងពីនំនេះ ដើម្បីបណ្ដែតទៅក្នុងទឹកបានត្រីស៊ីជាចំណីផង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឪពុករបស់នាង ឈ្មោះ Thawatchai Polhaeng បានទម្លាយថា ភ្នាក់ងារសម្ងាត់ដែលជាក្រុមសមត្ថកិច្ច បានបញ្ជាទិញកន្ទោងសម្រាប់ពិធីបណ្ដែតកន្ទោងចំនួន ១៣៦កន្ទោង ដែលមានរូបតុក្កតាល្បីៗដាក់រូបកម្មសិទ្ធិបញ្ញា ហើយកូនស្រីរបស់គាត់ បានដឹកយកទៅចំនួន ៣០ កន្ទោង។ ភ្នាក់ងារសមត្ថកិច្ចបានបំភ័យកូនស្រីរបស់គាត់ និងដំបូងពិន័យជាប្រាក់ចំនួន ៥០ ០០០ បាតឬ ប្រមាណ ១ ៦៥០$។ ជីតារបស់នាង គឺជាអតីតប៉ូលីសមួយរូបក៏បានទៅជួបចរចារ ទើបការពិន័យនៅសល់ត្រឹម ៥ ០០០បាតវិញ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាយប៉ុស្តិ៍នគរបាលសង្កាត់ម្នាក់ បានបញ្ជាក់ថាភ្នាក់ងាររក្សាសិទ្ធិ និងប៉ូលីសបានចូលរួមក្នុងប្រតិបត្តិការបង្ក្រាបនេះ។ ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា ក្មេងស្រីរូបនេះបានដាក់លក់កន្ទោងមួយក្នុងតម្លៃ ១៧បាត ឬស្មើប្រមាណ ២០០០រៀលប៉ុណ្ណោះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រុមហ៊ុន T.A.C Consumer Plc ដែលជាអ្នកតំណាងកម្មសិទ្ធិលើរូបខាងលើ របស់ San-X នៅប្រទេសជប៉ុន ក្រោយមកបានចេញសេចក្តីថ្លែងការណ៍មួយ ដោយទទូចថាក្រុមហ៊ុនខ្លួនមិនបានចាត់តាំងភាគីណាមួយឱ្យធ្វើប្រតិបត្តិការដែលនាំឱ្យមានការចាប់ខ្លួនក្មេងស្រីនោះទេ។ បើយោងតាមសេចក្តីថ្លែងការណ៍ ដែលត្រូវបានចេញផ្សាយនៅលើគេហទំព័ររបស់ក្រុមហ៊ុនកាលពីពេលថ្មីៗនេះបានឲ្យដឹងថា ក្រុមហ៊ុនខ្លួនផ្ទាល់បានចាត់តាំងមេធាវី ឱ្យពិនិត្យលើករណីនេះផងដែរ ដើម្បីធានានូវយុត្តិធម៌សម្រាប់គ្រប់ភាគីទាំងអស់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

San-X គឺជាក្រុមហ៊ុនសម្ភារៈការិយាល័យរបស់ប្រទេសជប៉ុន ដែលត្រូវបានគេស្គាល់ថា ជាអ្នកបង្កើត និងផ្សព្វផ្សាយតួអង្គរូបតុក្កតាគួរឱ្យស្រលាញ់ ដូចជា Tarepanda Rilakkuma, Sumikko Gurashi, និង Kogepan។ ចំណែកមេធាវីម្នាក់ បានប្រកាសនៅលើហ្វេសប៊ុកថា បើក្មេងស្រីត្រូវបានជំរិតទារប្រាក់ នោះក្លឹបមេធាវីនឹងជួយនាង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មេធាវីបានលើកឡើងពីសេចក្តីសម្រេចមួយដែលថា វាជាការខុសច្បាប់ក្នុងការដាក់អន្ទាក់អ្នកណាម្នាក់ឲ្យរំ-លោ-ភ បំ-ពា-ន ច្បាប់រក្សាសិទ្ធិ រួចហើយចាប់មកកាត់ទោស។ លោក Wirasak Bunphloeng អនុប្រធានសភាពាណិជ្ជកម្មនៃក្រុងនគររាជសីមាបានថ្លែងថា ទោះបីជាសភាមិនគាំទ្រការរំលោភសិទ្ធិជាកម្មសិទ្ធបញ្ញាក៏ដោយ ខ្លួននឹងផ្តល់ជំនួយផ្នែកច្បាប់សម្រាប់ក្មេងនេះ និងស្វែងរកជំនួយពីក្រុមមេធាវីផងដែរ៕(ប្រែសម្រួល៖និស្ស័យ)​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហាមលួច​ចម្លងអត្ថបទ​​ពីវេបសាយ Khmer-Global.com ដោយគ្មាន​ការ​អនុញ្ញាត
Loading...
error: ហាមលួចចម្លងគ្មានការអនុញ្ញាត!