ថ្ងៃរៀបការ កូនកំលោះកូនក្រមុំ នាំគ្នាចែកអង្ករឲ្យចាស់ជរានិងអ្នកក្រ ១០តោន

កាលពីថ្មីៗកន្លងទៅនេះ នៅស្រុកផូថារ៉ាម ខេត្តរ៉ាតចាក់ប៊ូរី ប្រទេសថៃ បានរៀបចំពិធីចែកអង្ករឲ្យមនុស្សចាស់ជរា និងជនក្រីក្រក្នុងម្នាក់មួយថង់ៗ ដោយមួយថង់មានទំងន់ ៥គីឡូក្រាម និងមានចំនួន ២០០០ថង់ សរុបទាំងអស់ចំនួ​ន ១០តោន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយសារតែ​ឃើញមានចែកអង្ករ​ដូច្នេះហើយ​ ទើបមានចាស់ជរាដែលជាអ្នកដំណើរឆ្លងកាត់បានឈប់នៅក្បែររោងការ និងអ្នករស់នៅក្បែរៗ ២០០០នាក់មកទទួលទាំងក្ដីត្រេកអរ ហើយពួកគាត់ក៏បានជូនពរអោយកូនកំលោះកូនក្រមុំឲ្យរស់នៅជាមួយគ្នាដល់ចាស់សក់ស្កូវថែមទៀតផង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឪពុករបស់កូនក្រមុំបាននិយាយប្រាប់ថា ការចែកអង្ករអោយទៅចាស់ជរានៅថ្ងៃនេះ គឺជារឿងរ៉ាវដែលខ្លួនបានតាំងចិត្តយ៉ាងខ្លាំង ព្រោះគឺជាថ្ងៃដែលកូនស្រីរបស់ខ្លួនមានក្ដីសុខ ទើបគាត់ចង់ឲ្យបងប្អូននៅស្រុកផូថារ៉ាម មានក្ដីសុខជាមួយគ្នាដែរ ទើបផ្ដល់អង្ករឲ្យជាកាដូរនៃការចុះអេតាស៊ីវិល និងជាសាក្សីដល់កូនកំលោះ កូនក្រមុំដូច្នោះ៕ (ប្រែសម្រួល៖ ស្រីណុច)​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហាមលួច​ចម្លងអត្ថបទ​​ពីវេបសាយ Khmer-Global.com ដោយគ្មាន​ការ​អនុញ្ញាត
Loading...
error: ហាមលួចចម្លងគ្មានការអនុញ្ញាត!