បើកឆាកភ្លាម មីងម្នាក់ទិញមាសឈ្នះរង្វាន់ម៉ូតូមួយគ្រឿងពីហាងពេជ្រដាណាទ្រី តែនៅម៉ូតូរថយន្តច្រើនទៀត

ស្ត្រីម្នាក់​រស់នៅ​ម្ដុំ​ពោធិ៍ចិនតុង ទីក្រុង​ភ្នំពេញ បាន​ឈ្នះ​រង្វាន់​ម៉ូតូ​មួយ​គ្រឿង​ភ្លាម​ពី​ហាង​លក់​មាស​ពេជ្រ​របស់​អ្នកស្រីដាណាទ្រី សា​ខា​ព្រែក​ព្នៅ​ នា​ព្រឹក​ថ្ងៃ​ទី២៤ មិថុនា ​ឆ្នាំ២០២២ ​បន្ទាប់​ពី​ទិញ​មាស​ពី​ហាង​ចំនួន ៥ជី។ ​អ្នក​មីង និង​កូន​ប្រុស​បាន​រៀប​រាប់​ទាំង​អារម្មណ៍​រំភើប​ថា គាត់​បាន​ឃើញ​ការ​ផ្សព្វផ្សាយ​ពី​ល្ងាច​តាម​ទំព័រ​ហ្វេសប៊ុក​ថា ​ទិញ​មាស​មាន​ឱកាស​ចាប់​យក​រង្វាន់ ក៏​បបួល​កូន​មក​ទាំង​ព្រឹក​យក​ហេង​តែម្ដង។

អ្នក​មីង​បន្ត​ថា មុន​មក​កាន់​ហាង​មាស​ពេជ្រ​នេះ ​អ្នក​មីង​ក៏​បាន​បន់​ស្រន់​បារមី​វត្តពោធិ៍ចិន​តុង ​ព្រោះ​អ្នក​មីង​ក៏​បាន​ធ្វើ​បុណ្យ​ទាន​បម្រើ​ចង្ហាន់​ព្រះ​សង្ឃ​នៅ​វត្ត​នោះ​ជា​យូរ​មកហើយ​ដែរ។ ​អ្នក​មីង​បាន​ទិញ​ចញ្ចៀន​មាស​មួយ​វង់​តម្លៃ ១១៣៥ ដុល្លារ ​ហើយ​ក៏​បាន​ឈ្នះ​វង្វាន់​បាន​ម៉ូតូ​១គ្រឿង ក្នុង​ចំណោម​ម៉ូតូ ១០​គ្រឿង​ដែល​ត្រូវ​រង្វាន់​ក្នុង​ហឹប​ឆ្នោត។

ការ​ចាប់​យក​រង្វាន់​នេះ ដើម្បី​អបអរ​សាទរ​ការ​បើក​សម្ពោធ​សាខាហាង​ពេជ្រ​ថ្មី​នៅ​បឹង​ស្នោ​នាខែ​ក្រោយ ដូច្នេះ​អតិថិ​ជន​ដែល​បាន​ទិញ​មាស ឬ​ពេជ្រ​នៅ​សាខា​ព្រែក​ព្នៅ​ នឹង​ទទួល​បាន​សន្លឹក​ឆ្នោត​ចាប់​យក​រង្វាន់​ភ្លាម​ៗ​មាន​ដូច​ជា​ទូរស័ព្ទ ​ម៉ូតូ ​រថយន្ត វ​ត្ថុអនុស្សាវរីយ ​និង​គ្រឿង​សំអាង​ជា​ច្រើន​មុខ​ទៀត ដោយ​គ្រប់​សន្លឹក​ឆ្នោត​សុទ្ធតែ​មាន​រង្វាន់។

ចំណែកឱកាស​ចាប់​យក​រង្វាន់នេះ​ គឺ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី២៤ មិថុនា ​រហូត​ដល់​ថ្ងៃ​បើក​សម្ពោធ​ហាង​មាស​ពេជ្រ​ថ្មី នៅខែ​កក្កដា ខាង​មុខ​ប៉ុណ្ណោះ។ អថិតិជន​ទាំង​អស់​សុទ្ធ​តែ​មាន​ឱកាស​ចាប់យក​រង្វាន់ ប្រសិន​បើ​ទិញ​មាស​ចាប់​ពី ១ ជីឡើង​ទៅ។

​តាម​រយៈ​ទំព័រ​ហ្វេសប៊ុក​របស់​ថៅ​កែហាង​ពេជ្រ និង​គ្រឿង​សំអាង​ខាង​លើ បាន​រៀប​រាប់​បញ្ជាក់​បន្ទាប់​ពី​អតិថិជន​ជាច្រើន​បាន​សម្រុក​មកទិញ​នា​ថ្ងៃ​ចាប់​រង្វាន់​ដំបូងថា៖«ចែដាណា​តែថាឲ្យ​គឺឲ្យហើយចា ញាក់ទេ​ចា៎..ទិញមាសពេជ្រ​ចាប់ត្រូវរង្វាន់​ចឹងចា៎..សា​ហាវម៉ង ចាប់ត្រូវចាប់​ត្រូវ អបអរសាទរ អ្នកបាន​រង្វាន់ថ្ងៃនេះ ទូរសព្ទ ទូរទស្សន៍ វត្ថុអនុស្សាវរីយ៍ ជាពិសេស​រំភើបជំនួស​អ្នកមីង ចាប់ត្រូវម៉ូតូភ្លាមៗ​ រង្វាន់នៅ​ច្រើនទៀត ដើម្បីអបអរ​សាទរការ​បើកសម្ពោធហាងពេជ្រថ្មី​នាងខ្ញុំ ឆាប់ៗ កុំភ្លេចមក​ទិញមាស​ពេជ្រ ទទួលសំណាង​ទាំងអស់គ្នា»៕

ហាមលួច​ចម្លងអត្ថបទ​​ពីវេបសាយ Khmer-Global.com ដោយគ្មាន​ការ​អនុញ្ញាត
Loading...
error: ហាមលួចចម្លងគ្មានការអនុញ្ញាត!