អមអរផង ខាត់ សុឃីម ត្រៀមបណ្តើរស្វាមីនិងកូនៗទៅសហរដ្ឋអាមេរិកទាំងគ្រួសារ
ក្រុមគ្រួសាររបស់តារាពហុជំនាញ ខាត់ សុឃីម និងស្វាមីរួមទាំងកូនៗទាំងពីរ គ្រោងនឹងធ្វើដំណើរកម្សាន្ត ទៅឯសហរដ្ឋអាមេរិឆាប់ៗ ខាងមុន នេះបើយោងតាម គណនីហ្វេសប៊ុកលក់ផលិតផល របស់អ្នកនាង ខាត់ សុឃីម បង្ហោះនៅមុននេះបន្តិច ដោយសរសេររៀបរាប់ថា៖ សំឡេងហ៊ោ រីករាយ កើតឡើងជារើយៗ សំរាប់គ្រួសារ១នេះ Family Mochy Cosmetics អរគុណដល់ ស្ថានទូត USA ដែលបានឲ្យគ្រួសារខ្ញុំទៅ លេងអ្នកម្តាយ ហាយសូ និង ប្អូនក្មួយៗ ជួបគ្នា ឆាប់ៗ USA»។
តាមរយៈសារខាងលើនេះ យើងបានដឹងហើយថា ក្រុមគ្រួសារ របស់អ្នកនាង ខាត់ សុឃីម ទៅគឺមានគោលបំណង ទៅលេង អ្នកម្ដាយ ព្រមទាងប្អូន ក្មួយៗរបស់អ្នកនាង។ ស្នាមញញឹម ពោពេញទៅដោយភាពរីករាយ ដើរចេញពីស្ថានទូត បានធ្វើឲ្យគ្រប់គ្នាទាយដឹងហើយថា អ្នកនាង ពិតជាបានសម្ភាស៍ជាប់មិនខាន។
ពិតដូចជាការទាយទុក គ្រាន់តែមកដល់ផ្ទះភ្លាម ខាត់ សុឃីម បានត្រៀមភ្លេងឆៃយ៉ាំដើម្បីអបអរក្រោយ ពីខ្លួន និងស្វាមី រួមទាំងកូនៗទាំងពីរ បានសម្ភាសជាប់ក្នុងការចេញទៅសហរដ្ឋអាមេរិក។
គេនៅមិនទាន់ដឹងច្បាស់នៅឡើយទេ ថា អ្នកនាង ខាត់ សុឃីម ធ្វើដំណើរកម្សាន្ត ទៅអាមេរិក រយៈពេលប៉ុន្មានខែឡើយ។ គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទី១ទេ ដែលអ្នកនាង បានទៅអាមេរិកនោះ គ្រាន់តែទៅលើកមុន គឺទៅសម្តែងប៉ុណ្ណោះ៕(អត្ថបទ៖ ហង្ស សម្បត្តិ)