អូនដឹងថាបងចាំអូនមកលា បងចង់ដឹងសុខទុក្ខអូនខ្លាចអូនគ្មានអ្នកមើលថែ ឥឡូវអូនមកជួបបង មកជូនដំណើរបងហើយ

កាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បង្កឡើងដោយរថយន្តព្រុសមួយគ្រឿង បើកបរដោយបុរសម្នាក់ និងរួមដំណើរជាមួយស្ត្រីម្នាក់ សង្ស័យស្រវឹងស្រា បើកបោះពួយល្បឿនលឿន ជ្រុលទៅបុ-ករង្វង់មូល បង្គោលភ្លើង ផ្លោងដា- ច់ជា២កំ- ណា-ត់ ខ្ទា- តខ្ចា- យបំណែករាយប៉ាយពេញផ្លូវ បង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង។

តាមរបាយការណីពីកន្លែងកើតហេតុ បានឲ្យដឹងថា អ្នកបើកបររងគ្រោះ ផ្លោ- ងហោះជាច្រើនម៉ែត្រ ធ្លា- ក់ចូលក្នុងដីឡូត៍ម្ខាងទៀត បណ្តាលឲ្យស្លា- ប់ ចំណែកស្ត្រីរួមដំណើររងរបួសធ្ងន់ បានស្លាប់ពេលដឹកបញ្ជូនដល់គ្លីនិកឯកជន ក្បែរសាលារៀនសម្តេចឪ ចំណុចភូមិគោកដូង សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប។

តាមសមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្កគ្រោះថ្នាក់ ម៉ាកព្រុស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AZ-8122 អ្នកបើកបរប្រើប្រាស់គ្រឿងស្រ- វឹ- ង រួមដំណើរជាមួយស្ត្រីម្នាក់ បើកបរល្បឿនលឿន ពីកើតទៅលិច ដល់ចំណុចកើតហេតុ ជ្រុលទៅបុករង្វង់មូល បង្គោលភ្លើង បា- ក់ដា- ច់តួរជាពីរកំណាត់ ធ្លាក់បំណែករាយប៉ាយពេញផ្លូវ អ្នកបើកបរផ្លោងហោះទៅធ្លា- ក់ចូលក្នុងដីឡូត៍ម្ខាងទៀត រីឯស្ត្រីរួមដំណើររងរបួសធ្ងន់ ហើយបានស្លាប់ក្រោយដឹកដល់គ្លីនិកឯកជន ស៊ឹង រិទ្ធីរ៉េត។

ជនរងគ្រោះជាអ្នកបើកបររថយន្ត ឈ្មោះ ទី សុធា ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិបឹង សង្កាត់ជ្រាវ ក្រុងសៀមរាប ហើយជាមន្ត្រីយោធា ទើបបញ្ចប់ការសិក្សាចំនួន៥ឆ្នាំនៅឯប្រទេសវៀតណាម។

ក្រុមគ្រួសារ សាច់ញាតិ ជិតឆ្ងាយ មិត្តភក្តិ ក៏ដូចជាក្រុមការងាររួចអាជីពទាំងអស់ របស់នាយទាហានខ្មែរ បញ្ចប់ការសិក្សាមកពីប្រទេសវៀតណាខាងលើ មានទុក្ខជាទម្ងន់ ហើយសោកស្ដាយជាខ្លាំងស្ទើរតែមិនអាចទទួលយកបាន ពេលទទួលដំណឹងថា រូបគេជួបគ្រោះថ្នាក់ ចរាចរណ៍ស្លា- ប់ភ្លាមៗ នៅឯខេត្តសៀមរាប។

ពេលទទួលបានដំណឹង ថាមនុស្សដែលខ្លួនស្រលាញ់ ហើយរង់ចាំនៅខ្មែរអស់ជាច្រើនឆ្នាំ បែរជាមកមិនទាន់បានជួបមុខគ្នា ឲ្យបានពេញលេញផង បែរជួបរឿងនេះ នារីជាមិត្តស្រី មានគណនីហ្វេសប៊ុកឈ្មោះ Jury June បានបង្ហោះសាររៀបរាប់ទាំងក្ដីឈឺចាប់ នឹងទុកជាការលាគ្នាជាលើចុងក្រោយថា៖

«អូនដឹងថាបងចាំអូនមកលា បងចង់ដឹងសុខទុក្ខអូនខ្លាចអូនគ្មានអ្នកមើលថែ ឥឡូវអូនមកជួបបង មកជូនដំណើរបងឡើងឋានលើ កុំនៅអាល័យអូន អូនអាចមើលថែខ្លួនឯងបាន ហើយអូនក៏នៅតែស្រលាញ់ ប៉ាម៉ាក់បងដូចដើម ទោះជាគ្មានបងក៏ដោយ។

អ្នកណាមិនជឿ អូនមិនដឹងទេតែសម្រាប់អូន អូនជឿងថាបងឡើងឋានសួគ៌ប្រាកដណាស់ ព្រោះបងជាមនុស្សល្អខ្លាំងណាស់ សូម្បីទេវតាក៏មកទទួលបងដែរ គ្រាន់តែអូនជំរាបលាប៉ាម៉ាក់ ចេញមកវិញឥន្ធនូក៏ចេញពន្លឺបើកផ្លូវទទួលបងឡើងទៅយ៉ាងស្រស់ស្អាត បងជាមនុស្សមានបុណ្យ សូមឲ្យជាតិក្រោយ បងអាយុវែង នឹងបានកើតមកក្នុងគ្រួសារដែលល្អដូចជាតិនេះផងចុះ»។

ឯម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Nory Smile ព្រមទាំងបងប្អូន មិត្តភក្តិ បានបង្ហោះសារ រៀបរាប់ទាំងអារម្មណ៍មិនជាប់ខ្លួន ស្រក់ទឹកភ្នែកថា៖ «បងប្រុសដ៏សែនល្អអើយ ប្អូនពិតជាទទួលយកមិនបានទេ បងប្រុសអើយ វាមិនគួរឲ្យជឿសោះ បងទើបតែមកដល់ស្រុកយើងទេ មិនទាន់បានជួបជុំបងប្អូន នឹងអបអរសាទរបងផងនឹងអី? ហេតុអីក៏បងដាច់ចិត្តទៅចោលពួកយើង?សូមបងប្រុសបានទៅកាន់សុគតិភពផងចុះ កើតជាតិណាៗ កុំឲ្យបងអភ័ព្វដូចជាតិនេះអីបងប្រុស»។

Hëng Łøng ៖ «បងប្រុសហេតុអីទៅចោលប្អូនដោយមិនបានប្រាប់មួយមាត់សោះអ៊ីចឹង បងបានសន្យាថាចាំជួបគ្នា នៅសៀមរាប និង ជូនប្អូនដើរលេង ឲ្យសប្បាយម្តង តែឥឡូវបង មិនបានធ្វើតាមពាក្យសន្យាទេ ព្រមទាំងទៅចោលប្អូនដោយគ្មានពាក្យលាទាល់តែសោះ។

គ្រប់ពេលមានបញ្ហា បងតែងតែដោះស្រាយ និង ពន្យល់ប្អូនជានិច្ច បងតែងតែផ្តល់យោបល់ ដល់ប្អូនគ្រប់ពេលប្អូនមានបញ្ហា តែចាប់ពីពេលនេះទៅ ប្អូនលេងបានស្តាប់ឮសំឡេងបងទៀតហើយ បងគឺជាមនុស្សម្នាក់ ដែលប្អូនគោរពបំផុត ជាមេដែលប្អូនគោរព ស្រលាញ់ តែមិនគួរណាបងទៅចោលប្អូនលឿនបែបនេះទេ ប្អូនពិតជាមិនចង់ជឿនោះទេបងប្រុស សូមឲ្យបងទៅកាន់សុខគតិភព និង សូមឲ្យជាតិកុំអាយុខ្លីដូចជាតិនេះទៀត»។

Bee Lin ៖ «មិនគួរឲ្យជឿទេលឿនពេកហើយ បងប្រុសអាយុខ្លីពេកហើយ មកវិញមិនទាន់បានជួបប្អូនស្រីផង ឥឡូវទៅគ្មានថ្ងែជួបជារៀងរហូត បងជាមនុស្សល្អ មិនគួរណាអ៊ីចឹងទេ បងប្រុសដ៏គួរឲ្យគោរព បើមានជាតិក្រោយមែន សូមពួកយើងនឹងក្លាយជាបងប្អូន ជាមិត្តភ័ក្តិដ៏ល្អនឹងគ្នាទៀត សូមឲ្យបងទៅកាន់សុខគតិភព និងសូមឲ្យជាតិណាៗ កុំអាយុខ្លីដូចជាតិនេះទៀត»។

Pi Seth ៖ «លឿនពេកហើយបងប្រុសមិនគួរឲ្យជឿទេ ទើបតែជួបគ្នារថ្ងៃមុនសោះ ឥឡូវនៅសល់តែការចង់ចាំតែប៉ុណ្ណោះ នៅសល់តែអនុស្សាវរីយ៍ល្អៗ កន្លងមក ទោះបីយើងមិនមែនបងប្អូនបង្កើតមែន តែស្រលាញ់រាប់អានគ្នារដូចបងប្អូនបង្កើតអ៊ីចឹង រស់នៅជាមួយគ្នារ៥ឆ្នាំ ឆ្ងាយពីស្រុកដូចគ្នា ហេតុអ្វីបងទៅចោលប្អូនដោយមិនលាបែបនេះ។

ជាចុងក្រោយប្អូនសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះជាមួយគ្រួសារបងផង។សូមឲ្យវិញ្ញណក្ខន្ធបង ទៅកាន់ សុគតិភព ជាតិក្រោយកុំឲ្យអាយុខ្លីដូចជាតិនេះទៀត។គ្រប់យ៉ាងនៅសល់តែការចងចាំ បងប្អូនល្អ»។

Nov Soksamnang ៖ « បងប្រុសជាមនុស្សល្អ និងបងប្រុសឈរលើគោលការណ៍គុណធម៌ សីលធម៌ ជាធំ។ មិនគួរណាបងចាកចោលទាំងអាយុខ្លីបែបនេះទេ។ សិក្សារយៈពេល៥ឆ្នាំ មកវិញដើម្បីបម្រើជាតិ ហេតុអ្វីក៏ត្រូវទៅលឿនបែបនេះ? មិនមែនបងប្អូនបង្កើត តែដូចបងប្អូនបង្កើត បង្ហាត់បង្រៀនប្អូនតាំងពីក្មេង បង្ហាត់ឲ្យស្កាល់ពីតម្លៃជិវិត ចេះតស៊ូប្រឹងប្រែង។ សូមបងទៅកាន់ឋានសុគតិភព»។(អត្ថបទ៖ ហង្ស សម្បត្តិ) ហាមលួចចម្លងអត្ថបទ

ហាមលួច​ចម្លងអត្ថបទ​​ពីវេបសាយ Khmer-Global.com ដោយគ្មាន​ការ​អនុញ្ញាត
Loading...
error: ហាមលួចចម្លងគ្មានការអនុញ្ញាត!