សល់១ឆ្នាំទៀតរៀនចប់ និស្សិតនគរបាលម្នាក់ជួបឧ-ប-ទ្ទ-វហេតុតាមផ្លូវទៅជិតដល់ផ្ទះ

ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ១៦និង១៥នាទី នៅលើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រ១២១-១២២ ត្រង់ចំណុចភូមិចុងដូង ឃុំចុងដូង ស្រុកបារាយ ណ៍ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ តនិងម៉ូតូក្នុងដំណើរទិសដៅច្រាសទិសគ្នាពីជើងទៅត្បូង បណ្ដាលឲ្យស្លា- ប់បុរសម្នាក់បង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បុរសជាជនរងគ្រោះខាងលើមានឈ្មោះ ហុន ឆេងលីម ជានិស្សិតនគរបាលជំនាន់ទី១០ ជំនាញគ្រប់គ្រង និងបញ្ជាដឹកនាំ ជានិស្សិតឆ្នាំទី៣ នៃបណ្ឌិត្យសភាពនគរបាលកម្ពុជា ដោយជនរងគ្រោះជិះម៉ូតូចេញពីភ្នំពេញ មកខេត្តកំពង់ធំ ក្នុងគោលបំណងជួបជុំ ប្រពន្ធ កូន តែជាអកុសល មិនទាន់ដល់ផ្ទះផងត្រូវស្លា- ប់បាត់បង់ជីវិតដោយតែគ្រោះថ្នាក់ចរាចរណ៍ យ៉ាងគួរឲ្យអាសូរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញយុវជនម្នាក់ ជិះម៉ូតូម៉ាក ហុងដា ហ្សូមឺ ចេញពីត្បូងទៅជើងក្នុងល្បឿនលឿន ហើយគេឃើញរថយន្តឡិចស៊ិស 330 ចេញពីជើងត្បូងក្នុងល្បឿនលឿនដូចគ្នា ទិសដៅច្រាស់គ្នា លុះដល់កន្លែងកើតហេតុ យុវជនដែលជិះម៉ូតូ បានគេចរឺម៉ក ក៏ចូលរថយន្តប៉ែកជំហៀងខាងឆ្វេង អូ-សប្រមាណ២០ម៉ែត្រ ទៅ៣០ម៉ែត្រ បណ្តាលឲ្យស្លាប់ភ្លាមៗ និងខូចខាតម៉ូតូ១គ្រឿង រថយន្តន១គ្រឿង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១/ម៉ូតូម៉ាកហុងដាហ្សូមឺ ពណ៍ត្រួយចេក ស្លាកលេខ1I-2483 (ទិសដៅពីត្បូងទៅជើង) បើកបរ ដោយឈ្មោះ ហុន ឆេងលីម ភេទប្រុស អាយុ ២៥ឆ្នាំរស់នៅភូមិចើង ដើង ឃុំចើងដើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ មុខរបរនគរបាល (ពាក់ មួកសុវត្ថិភាព) (ស្លាប់នៅកន្លែងកើតហេតុ)។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២/រថយន្តម៉ាកឡិចស៊ីស ពណ៍ស្កស្លាកលេខ2B -8633 (ទិសដៅពីជើងទៅត្បូង) បើកបរដោយឈ្មោះលីវ សុខុន ភេទ ប្រុស​ អាយុ៥៩ឆ្នាំ រស់ នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប មុខរបរមន្តីរាជការ។ ចំណែកតៃកុងរថយន្ត ឃាត់ខ្លួនយកទៅសួរនាំនៅអធិការដ្ឋាន នគរបាលស្រុកបារាយណ៍។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣/វត្តុតាងរថយន្ត និងម៉ូតូយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍ ដើម្បីធ្វើការដោះស្រាយគ្នាទៅតាមនិតិវិធី។ មូលហេតុ៖ បង្កឡើងដោយអ្នកបើកបរម៉ូតូមិនប្រកាន់ស្ដាំ រួមផ្សំអ្នក បើកបរថយន្តបើកបរមានល្បឿនលឿនខ្វះការប្រុង ប្រយ័ត្ន។សាកស.ពជនរងគ្រោះ ត្រូវបានសាច់ញាត្តិយកទៅធ្វើតាមប្រពៃណី៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហាមលួច​ចម្លងអត្ថបទ​​ពីវេបសាយ Khmer-Global.com ដោយគ្មាន​ការ​អនុញ្ញាត
Loading...
error: ហាមលួចចម្លងគ្មានការអនុញ្ញាត!