ចាន់ ស្រីរ័ត្ន វិជ្ជមានកូវីដ១៩ ក្រោយចាក់វ៉ាក់សាំងលើកទី២រួចបានជាង៣ខែ

តារាសម្តែង ចាន់ ស្រីរ័ត្ន បានប្រកាសមុននេះបន្តិចលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថាបានឆ្លងជំងឺកូវីដ១៩ ក្រោយ​បាន​ចាក់វ៉ាក់សាំងលើកទីពីររួចកាលពីខែមីនា។​

ស្រីរ័ត្ន បានផ្តល់ដំណឹងតាមរយៈហ្វេសប៊ុកនាងថា៖ “ជម្រាបសួរបងប្អូនទាំងអស់គ្នាខ្ញុំ ចាន់ ស្រីរ័ត្ន បានឆ្លងកូវីដ១៩ អ្នកដែលបានពាក់ព័ន្ធសុំធ្វើសំណាកផង”។​

គួរបញ្ជាក់ឱ្យដឹងថាផងដែរថាតួស្រីក្នុងរឿង “ស្នេហ៍៩” ចាន់ ស្រីរ័ត្ន បានចាក់វ៉ាក់សាំងលើកទី២រួចកាលពីថ្ងៃ ២៥ មីនា ២០២១ មកម្ល៉េះ នាងបានការពារយ៉ាងខ្ជាប់ខ្ជួនតែនៅតែឆ្លងជំងឺកូវីដនេះទាល់តែបាន។​

តារាសម្តែងភាពយន្តរូបនេះបានភ្ជាប់ពាក្យជាមួយអនិកជន ដែលរស់នៅអូស្រ្តាលីកាលពីថ្ងៃ ៨ មីនា ២០២១ ក្រោយយល់ចិត្តថ្លើមគ្នាប្រមាណជាង ២ឆ្នាំ។ យ៉ាងណាមិញគេនៅមិនទាន់ដឹងថាគូដណ្តឹងរបស់នាងបានឆ្លងកូវីដដែរឬយ៉ាងណានោះទេ ខាងក្រុមការងារនឹងជម្រាបជូនតាមក្រោយ៕​

ហាមលួច​ចម្លងអត្ថបទ​​ពីវេបសាយ Khmer-Global.com ដោយគ្មាន​ការ​អនុញ្ញាត
Loading...
error: ហាមលួចចម្លងគ្មានការអនុញ្ញាត!