ពិតទេ​ ទេព បូព្រឹក្ស ពពោះកូនដំបូងជាមួយ ងួន ចាន់ដាវីត?

ក្រោយទាក់ទងគ្នាបានជិត ៥ឆ្នាំស្រាប់តែគូស្នេហ៍ ងួន ចាន់ដាវីត និង ទេព បូព្រឹក្ស ប្រកាសតម្រុយ​ថាមានកូនរួមគ្នាហើយលើបណ្តាញសង្គមមុននេះ។

ក្នុងបណ្តាញសង្គមរបស់តារាចម្រៀង ងួន ចាន់ដាវីត បានបង្ហោះរូបមួយសន្លឹក ដែលលោកបានយកដៃទៅទ្រពោះរបស់តារាចម្រៀង ទេព បូព្រឹក្ស ហើយភ្ជាប់មកជាមួយនឹងសំណេរខ្លីថា៖ “Me and my baby”។ យ៉ាងណាមិញ​គេ​នៅមិនទាន់ដឹងថានេះជាការពិត ឬបែបណានោះទេ ព្រោះកន្លងមក​ពួកគេ​លលេងជាមួយអ្នកគាំទ្ររឿងទម្ងន់ តែចុងក្រោយ​អត់ឃើញ បូព្រឹក្ស ខ្ទាតពោះធំឡើយ។

គ្រាន់តែរូបមួយសន្លឹកភ្ជាប់មកជាមួយនឹងអត្ថន័យខាងលើហ្វេនមិនតិចនាក់ឡើយចូលរួមអបអរសាទរជាមួយអាយដលពួកគេ ដែលអាចរកបានសមាជិកថ្មីបន្ថែមសម្រាប់គ្រួសារពួកគេទោះបីមិនទាន់ដឹងថាជាការពិតឬយ៉ាងណា? យ៉ាងណាមិញសម្រាប់ដំណឹងរៀបការនៅថ្ងៃណានោះ អ្នកទាំងពីរមិនបានបញ្ចេញឡើយ។

កន្លងមកតារាចម្រៀងទាំងពីរដួងតែងតែលេចចេញរូបភាពជាច្រើន បង្ហោះលើបណ្តាញសង្គមរៀងៗខ្លួន បង្ហាញច្បាស់ថាពួកគេទាំងពីរយកចិត្តទុកដាក់នឹងគ្នាកម្រិតណា ព្រោះតាំងពីការស្លៀកពាក់ ការពាក់ស្បែកជើង និងគ្រឿងអលង្ការពេជ្រ ដែលមានតម្លៃក៏ ទាំងពីរនាក់គិតគូរគ្រប់សព្វឲ្យគ្នាដែរ ហើយមើលទៅមានសុភមង្គលខ្លាំងណាស់។ ដោយសារមានម្ចាស់ចិត្តតាមគ្រប់ទីកន្លែងបែបនេះ ទេពបូព្រឹក្សពិតជាធ្វើឲ្យហ្វេនស្រីៗ ច្រណែននឹងមិនតិចទេ ព្រោះពិតជាកម្រណាស់មនុស្សប្រុសដែលហ៊ានរៀបចំការងារបែបមនុស្សស្រីដល់មនុស្សជាទីស្រលាញ់ណាស់៕

ហាមលួច​ចម្លងអត្ថបទ​​ពីវេបសាយ Khmer-Global.com ដោយគ្មាន​ការ​អនុញ្ញាត
Loading...
error: ហាមលួចចម្លងគ្មានការអនុញ្ញាត!