ប្រយ័ត្ន! ស្រាថ្នាំតាំង គួយ ចំនួន ២៧ ៧៥៦ ដប មានសារធាតុគីមីពុល ត្រូវបានបំផ្លាញចោល

នៅថ្ងៃព្រហស្បតិ៍ ៨កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ មន្ត្រីសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ បានធ្វើការបំផ្លាញស្រាថ្នាំ តាំង គួយ ចំនួន ២ ៣១៣ យួរ ស្មើ ២៧ ៧៥៦ដប ស្ថិតក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោមអធិបតីភាពលោកស្រី រស់ សុផានី អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងមានការអញ្ជើញចូលរួមពីលោក ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងមន្ត្រីសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គូសបញ្ជាក់ដែរថា ស្រាថ្នាំ តាំង គួយ បានបណ្តាលឱ្យមនុស្សពុលស្លាប់ចំនួន ៧នាក់ (ជនជាតិថៃចំនួន ០១នាក់) ដែលក្នុងស្រាថ្នាំនេះមានសារធាតុមេតាណុលកំរិតខ្ពស់ដល់ ១៤% (អនុលោម <០.២%) (របាយការណ៍សុខាភិបាល) ហើយផលិតផលស្រាថ្នាំ តាំង គួយ នេះដែរល្មើសនឹងច្បាប់ ស្តីពីការគ្រប់គ្រង​គុណភាព សុវត្ថិភាពលើផលិតផលទំនិញ និងសេវា ត្រង់មាត្រា១៨ ជំពូកទី ៤ ចែងថា៖​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រូវហាមឃាត់ការធ្វើ​ពាណិជ្ជកម្មនូវផលិតផលម្ហូបអាហារ​ដែលមានសភាព​ប្រែប្រួលខូចគុណភាព ឬមានជាតិពុល ឬផលិតផលនោះមិនស្របនឹងលក្ខណៈ​វិនិច្ឆ័យគុណភាពផ្នែកអតិសុខុមជីវសាស្រ្ត ឬអនាម័យ ដែលកំណត់តាម​បទប្បញ្ញត្តិនៃក្រសួងពាក់ព័ន្ធ ហើយត្រូវទទួលទោសក្នុងមាត្រា ៦៣ នៃច្បាប់ដដែលចែងថា៖​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជនណាដែលប្រព្រឹត្តល្មើសនឹងមាត្រា ១៦ ១៧ ១៨ និង ២១ នៃច្បាប់នេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១(មួយ)ខែ ដល់ ១(មួយ)ឆ្នាំ និងពិន័យជាប្រាក់ពី ៥ ០០០ ០០០(ប្រាំលាន)រៀល ដល់ ១០ ០០០ ០០០(ដប់លាន) រៀល ឬទោសណាមួយនៃទោសទាំងពីរ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហាមលួច​ចម្លងអត្ថបទ​​ពីវេបសាយ Khmer-Global.com ដោយគ្មាន​ការ​អនុញ្ញាត
Loading...
error: ហាមលួចចម្លងគ្មានការអនុញ្ញាត!