ទួលបុរាណដ្ឋានមួយកន្លែងនៅស្រុកអង្គរធំ រងការខូចខាត ដោយសារការឈូស​ឆាយដីដាំដំណាំ

នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ អាជាធរជាតិអប្សរា និងអាជ្ញាធរស្រុកអង្គរធំ បានសហការគ្នាចុះ​ពិនិត្យស្ថានភាពទីទួលបុរាណដ្ឋានមួយកន្លែង មានទីតាំងស្ថិតនៅក្នុងភូមិលៀប ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្ដសៀមរាប ដើម្បីរៀបចំផែនការអភិរក្សទួលប្រាសាទនេះឡើងវិញ ក្រោយពីទួលបុរាណមួយកន្លែងនេះ ត្រូវបានរងការឈូសឆាយបំផ្លាញយកដីដាំដំណាំ ពីសំណាក់ពលរដ្ឋនៅតំបន់នោះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមលោក សំ សារ៉េត អនុប្រធានការិយាល័យអភិរក្សប្រាសាទបុរាណ នៃអាជ្ញាធរជាតិអប្សរា មាន​ប្រសាសន៍​ឱ្យដឹងថា ទួលប្រាសាទបុរាណនេះ មានបណ្ដោយប្រមាណ៥០ម៉ែត្រ និងទទឹង៥០ម៉ែត្រ ត្រូវបានប្រជាកសិករយកគ្រឿងចក្រឈួសឆាយធ្វើជាកម្មសិទ្ធិ និងដាំដំឡូង បណ្ដាលអោយរងការខូច​ខាតយ៉ាងដំណំ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទួលបុរាណនេះ មានឈ្មោះទួលប្រាសាទមហាថេរ ឬអ្នកស្រុកនៅទីនោះហៅថា ទួលយាយណុក ដែលមាន​ចម្ងាយ​ប្រមាណជិត២០គីឡូម៉ែត្រ ពីទីរួមស្រុកអង្គរធំ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រាសាទនេះធ្វើពីឥដ្ឋហើយនៅលើទួលនោះពិនិត្យឃើញនៅសេសសល់បល័ង្គយោនី ២ផ្ទាំង ហើយនឹងរូប​ចម្លាក់ក្រពុំឈូកធ្វើពីថ្មភួកពីរដុំ ប៉ុន្ដែក្រុមការងារមិនទាន់កំណត់ពីកាលវេលា នៃការកសាងប្រាសាទនេះ​នៅឡើយទេ ដោយសារទួលនោះបាត់បង់រ​ចនាសម្ព័ន្ធអស់ទៅហើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះការឈូសឆាយដីនៅលើទួលប្រាសាទបុរាណនេះ បណ្ដាលអោយខូច​រចនាសម្ព័ន្ធនៅក្នុងដីយ៉ាងច្រើន ក្នុងនោះបើតាមផ្លូវច្បាប់អ្នកដែលធ្វើអោយខូចខាតដល់ទីទួលបុរាណដ្ឋាន ឬប្រាសាទបុរាណនឹងត្រូវទទួល​ទោសតាមច្បាប់ជាធរមាន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយនោះលោក សំ សារ៉េត ក៏បានអំពាវដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប សូមចូលរួមថែរក្សាសម្បត្ដិវប្បធម៌ជាតិ​របស់ខ្លួនអោយបានគង់វង្ស ដើម្បីសម្រាប់កូនចៅជំនាន់ក្រោយបានស្គាល់ពីស្នាដៃខ្មែរនាសម័យដើម កុំអោយ​ដូចជា​ពាក្យស្លោកថា វប្បធម៌រលំ ជាតិរលាយ វប្បធម៌ពន្នរាយ ជាតិថ្កើងថ្កាន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបន្ថែមថា បច្ចុប្បន្ននេះ មានក្រុមការងារផ្នែកកំណត់បុរាណដ្ឋានបាននឹងកំពុងចុះស្រាវជ្រាវ និងស្វែង​រកប្រាសាទ​បុរាណគ្រប់ទីកន្លែង នៅក្នុងខេត្ដសៀមរាប ដើម្បីកំណត់អត្ដសញ្ញាណទីទួល​ប្រាសាទបុរាណ​ទាំងនោះ​ដាក់នៅក្នុងបញ្ជីសារពើភណ្ឌអោយបានត្រឹមត្រូវ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមការបញ្ជាក់​ពីលោក អេង សំបាន អភិបាលរងស្រុកអង្គរធំ បានឲ្យដឹងដែរថា ពលរដ្ឋដែលបានឈូស​ឆាយ​ទីទួលបុរាណធ្វើកសិកម្មនោះ មានឈ្មោះ កុត គល់ នៅឃុំពាក់ស្នែង ហើយអាជ្ញាធរនឹងអោយបុគ្គល​រូបនោះ ធ្វើកិច្ចសន្យាបញ្ឍប់ការឈូសឆាយព្រមទាំងអោយដក​ដំណាំចេញពីលើទីទួលបុរាណនោះចេញវិញ ដើម្បីទុកនៅទ្រង់ទ្រាយដើមវិញ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះអាជ្ញាធរស្រុកនឹង​សហការជាមួយអាជ្ញាធរជាតិអប្សរាជាបន្ដទៀត ដើម្បីការពារថែរក្សា​បេតិកភន្ឌរបស់​ជាតិ ដូចជាទីទួលប្រាសាទបុរាណ ជាពិសេសបន្ដផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអោយ​បានយល់ដឹងពីតំបន់​ឧទ្យានអង្គរ ក៏ដូចជាបេតិកភណ្ឌជាតិផងដែរ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហាមលួច​ចម្លងអត្ថបទ​​ពីវេបសាយ Khmer-Global.com ដោយគ្មាន​ការ​អនុញ្ញាត
Loading...
error: ហាមលួចចម្លងគ្មានការអនុញ្ញាត!