អាសូរពន់ពេក អ្នកបន្តវេន ល្ខោនខោល វ័យ ១៥ឆ្នាំ ទទួលមរណភាពព្រឹកមិញ

ក្នុងថ្ងៃតែមួយដែលលោកយាយទេវនាដនិមិ្មត ឯម ធ្ធាយ លាចាកលោក ក៏មានដំណឹងក្រៀមក្រំពីលើទៀតគឺអ្នកបន្តវេន ល្ខោនខោល វ័យ ១៥ឆ្នាំបានទទួលមរណភាពកាលពីព្រឹកមិញ។​

ប្អូនប្រុសដែលជាអ្នកបន្តវេនល្ខោនខោលឈ្មោះ សុភាព សុវណ្ណកក្កដា ឯកទេសល្ខោនខោល នៅសាលាមធ្យមសិល្បៈ ស្លាប់ដោយសារខ្យល់គទាំងវ័យក្មេង បានធ្វើឱ្យក្រុមគ្រួសារ​និង​មិត្តភក្តិហាក់មិនដា់ច់អាល័យចំពោះការចាកចេញដោយគ្មានថ្ងៃត្រឡប់មួយនេះ។​

បើតាមការឱ្យដឹងពីគណនីក្នុងបណ្តាញសង្គមមួយបានបញ្ជាក់ថាសពរបស់ សុភាព សុវណ្ណកក្កដា ធ្វើបុណ្យនៅខេត្តកណ្តាលបច្ចុប្បន្ននៅភូមិ ត្រពាំងស្វាយ សង្កាត់ គោកឃ្លាំង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។​

ជាដំណឹងដ៏សោកសៅបំផុត​ដែល​ថ្ងៃនេះបានបាត់បង់ធនធានខាងសិល្បៈបុរាណដល់ទៅ ២រូប មានទេវនាដនិមិ្មត ឯម ធ្ធាយ បានទទួលមរណភាពកាលពីយប់មិញរំលងអាធ្រាត រហូតដល់ភ្លឺឡើងទទួលបានដំណឹងអកុសលមួយទៀតគឺដំណឹងមរណភាពរបស់ សុភាព សុវណ្ណកក្កដា ទាំងវ័យក្មេង៕​

ហាមលួច​ចម្លងអត្ថបទ​​ពីវេបសាយ Khmer-Global.com ដោយគ្មាន​ការ​អនុញ្ញាត
Loading...
error: ហាមលួចចម្លងគ្មានការអនុញ្ញាត!