លេងឈឺៗមែន កែវ សុបញ្ញា ហួសចិត្តនឹងអ្នករិះគន់នាងចង់ល្បី

តារាចម្រៀងស្រី កែវ សុបញ្ញា បានកើតក្តីឆេះឆួលក្នុងចិត្តគួរសមក្រោយមានបុគ្គលម្នាក់ជេរស្តីឱ្យនាងតាំងខមិនរហូតដល់ Messenger។

មានបុគ្គលម្នាក់បានរិះគន់នាងតាំងពីលើខមិនរហូតដល់ក្នុង Chat ដោយបាននិយាយថា កែវ សុបញ្ញា សំឡេងដូចកណ្តុរ ចេះហង្សមាសយកទៅច្រៀងកើត។ ស្រីស្អាតរូបនេះមិនទុកយូរក៏បានតបវិញថា៖ “ចេះតាឆ្ងល់ មិចម្នាក់នឹង ចេះតា Cmt រករឿងឯងរហូតចឹង តាមពិតគ្នាចង់ល្បី បងប្អូនមើល ជួយគាត់ផង ហឹមមម អូនហា បងអត់និយាយច្រើនទេណា បើនៅតែបន្តចឹងទៀតបងនឹង ធ្វើតាមច្បាប់ហើយ យីមានមនុស្សចឹងដែរណ៎ គ្រាន់តែប្រាប់ខ្ញុំស្លូតទេណា”។

ក្រោយពីប្រលងចប់ក្នុងកម្មវិធីលំដាប់ពិភពលោក The Voice Cambodia មក កែវ សុបញ្ញា មិនដែលប្រទះនឹងរឿងរ៉ាវអាស្រូវដែលធ្វើឱ្យប៉ះពាល់កិត្តិយសនាងឡើយ ពោលស្រីស្អាតរូបនេះខិតខំសាងស្នាដៃតាមរយៈបទចម្រៀង សម្តែងភាពយន្ត និងមានមុខជំនួញដោយខ្លួនឯង។

រហូតជាង១ឆ្នាំចុងក្រោយនេះម្ចាស់បទ “ពេលមួយដែលគ្មានខ្ញុំ” បានពើបប្រទះនឹងរឿងស្នេហាជាមួយ​នឹងកម្លោះសង្ហារ សំ សុវណ្ណារ៉ាក់ ដោយសារតែពួកគេជានិច្ចកាលតែងបង្ហាញភាពជិទ្ធស្និទ្ធិរហូតលេចឮព័ត៌មានពីមិត្តរួមអាជីពថាទាំងពីរនាក់កំពុងតែមើលចិត្តគ្នា។​

យ៉ាងណាមិញជុំវិញរឿងរ៉ាវស្នេហាតារាស្រីប្រុសរួមទ្រនំនេះ បានត្រឹមតែធ្វើឱ្យអ្នកគាំទ្រខកចិត្តដោយសារមិនមែនជាការពិតព្រោះពួកគេត្រឹមរាប់អានគ្នាជាមិត្តប៉ុណ្ណោះ៕

ហាមលួច​ចម្លងអត្ថបទ​​ពីវេបសាយ Khmer-Global.com ដោយគ្មាន​ការ​អនុញ្ញាត
Loading...
error: ហាមលួចចម្លងគ្មានការអនុញ្ញាត!