មិនខុសពី សុគន្ធ និសា ក្រោយជាកូវីដ ចាន់ កែវនិមល ត្រៀមវេចបង្វេចទៅអាមេរិកឆាប់ៗ

អ្នកនាង ចាន់ កែវនិមល ព្រមទាំងគ្រួសារបានជាសះស្បើយពីជំងឺកូវីដប្រមាណជិត ៣ខែមកហើយក្នុងនោះអ្នកនាងក៏បានធ្វើចត្តាឡីស័កតាមការណែនាំរបស់ក្រុមគ្រូពេទ្យផងដែរ តែថ្មីៗនេះមានលេចឮដំណឹងមកថានាងនឹងចាកចេញទៅអាមេរិកឆាប់ៗ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែងម្សិលមិញក៏ជាថ្ងៃខួបកំណើតរបស់ពិធីការនីពូកែវោហាសារសព្ទ ចាន់ កែវនិមលផងដែរ ហើយមិត្តសិល្បករនិងហ្វេនជាច្រើនក៏បានសរសេរសារជូនពរសន្ធឹកសន្ធាប់អ្នកខ្លះក៏មិនភ្លេចភ្ជាប់មកជាមួយនំខេក និងកាដូទៀតផង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្រាប់ដំណឹងលេចឮថានឹងត្រៀមចេញទៅអាមេរិកគឺលេចចេញតាមរយៈសារជូនពររបស់កញ្ញា សុភ័ក្រ កុសុម៉ា ជាមួយនឹងរូបភាពកាលពីឆ្នាំមុន តែសរសេរសារថ្មីថា៖ “រីករាយថ្ងៃកំណើតបងស្រីសំលាញ់ចិត្ត ប្អូនសូមជូនពរបងសំណាងល្អ ជោគជ័យគ្រប់ភារកិច្ច និងមានសុភមង្គលក្នុងក្រុមគ្រួសារ អ្វីដែលពិសេសសូមបងធ្វើដំណើរទៅអាមេរិចដោយសុវត្ថិភាពពោរពេញដោយសេចក្តីសុខណាបង Chan Keo Nimol”។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ​សម្រាប់ព័ត៌មានទាក់ទិន​នឹង​ចាកចេញ​ពីស្រុក​កំណើត​ថ្ងៃ​ណា ឬ​ទៅ​អាមេរិក​មាន​មូលហេតុអ្វី​នោះ​គេនៅមិនទាន់​ឃើញ​អ្នក​នាង​ ចាន់ កែវ​និមល​​ ចេញមុខ​ប្រា់សាធារណជននៅឡើយ​ទេ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហាមលួច​ចម្លងអត្ថបទ​​ពីវេបសាយ Khmer-Global.com ដោយគ្មាន​ការ​អនុញ្ញាត
Loading...
error: ហាមលួចចម្លងគ្មានការអនុញ្ញាត!