កសិករភ្ជួរដីចម្ការក្បែរប្រាសាទតាស្រី ប្រទះឃើញវត្ថុសិល្បៈបុរាណចំនួន ១៧ដុំ

កសិករភ្ជូរដីចម្ការនៅក្បែរប្រាសាទតាស្រី ភូមិតាអុងលិច ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ​ចំនួន០២នាក់ ឈ្មោះ មិ តឿ ភេទប្រុស អាយុ៣៥ឆ្នាំ ជាប្តីនិងប្រពន្ធឈ្មោះ​ ហល់ សុភៀន អាយុ៣៩ឆ្នាំ នៅភូមិតាអុងលិច ឃុំស្វាយចេក ស្រុកស្វាយចេក បានយកត្រាក់ទ័រទៅភ្ជួរចម្ការ នៅចំណុចអូរត្រៀល នៅខាងលិច ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឈាងខាងជើងភូមិតាអុងលិចចម្ងាយ ៣គម កាលពីម៉ោងជាង៩ព្រឹក ថ្ងៃទី១០ ខែមិថុនាឆ្នាំ២០២១ម្សិលមិញ បានឃើញវត្តុសិល្បៈបុរាណធ្វើពីលោហៈធាតុចំនួន១៧ដុំ/រូប ហើយក៏បានប្រគល់ជូនអាជ្ញាធរ និងបានប្រគល់​បន្តដល់មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តបន្ទាយមានជ័យ ហើយត្រូវបានពិនិត្យនិងចុះបញ្ជី រួចរក្សាទុកនៅ​សារៈមន្ទីរសហគមន៍នាស្រុកស្វាយចេកនោះតែម្តង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកលឿង សុភក្តិ អភិបាលស្រុកស្វាយចេក និងលោក ដា ទឹង ប្រធានក្រុមប្រឹក្សាស្រុក បានធ្វើពិ​ធី​ប្រគល់ ទទួលវត្ថុសិល្បៈបុរាណនោះហើយពីកសិករ២នាក់នោះ ។ លោកនិយាយថា នៅព្រឹកថ្ងៃទី១០ ខែមិថុនានេះ កសិករខាងលើបានបើកត្រាក់ទ័រភ្ជួរចម្ការដាំដំឡូងមី ហើយពីដំបូងក៏ប្រទះឃើញក្រឡ(កុលាភាជន៍)មួយចំនួន ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់មក ក៏ឃើញវត្ថុសិល្បៈបុរាណធ្វើពីលោហៈ ហើយក៏ភ្ញាក់ផ្អើលឡើងដល់កសិករនិងអ្នកភូមិឯទៀត បាននាំគ្នាធ្វើការអុជធូបទៀនបន់ស្រន់គោរពសក្ការៈ ។ ដោយឮខ្ចរខ្ចាយបែបនេះ ទើបកសិករដែលភ្ជូរ​ដីរកឃើញវត្ថុសិល្បៈខាងលើ ក៏សម្រេចស្ម័គ្រចិត្តប្រគល់​វត្ថុបុរាណជូនអាជ្ញាធរ ពោលគឺដើម្បីកុំអោយធ្លាក់​ទៅដល់ដៃឈ្មួញ (អ្នករកស៊ីទិញ លក់ រត់ពន្ធវត្ថុសិល្បៈ​បុរាណ)។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​ យង់ តាំងគួយ ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តបន្ទាយមានជ័យរួមជាមួយអនុប្រ​ធានមន្ត្រី​ជំនាញបុរាណវិទ្យានិងលោក តាន់ ប៊ុនមីន អនុប្រធានការិយាល័យសង្គមកិច្ច សុខុមាលភាពវប្បធម៌ សាសនា កិច្ចការនារីនិងជាប្រធានសារៈមន្ទីរស្វាយចេក បានពិនិត្យ និងចុះបញ្ជីវត្ថុសិល្បៈទាំងនោះ ហើយថា អាចមានចំណាស់ក្នុងស.វទី១០ទៅ១១ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វត្ថុសិល្បៈបុរាណទាំងនោះ រួមមាន ១៧ដុំ/រូបធ្វើពីលោហៈធាតុ ក្នុងនោះមាន១/ ពុម្ពចាក់ព្រះ ចំនួន២ ។២/កណ្តឹង(ត្រួយ) ចំនួន២ ។ ៣/កង ចំនួន៩ ។៤/ ទេឥវរូបស្រី ចំនួន១ ។៥/ទេវរូបប្រុស ចំនួន១ ។៦/ពុទ្ធរូបប្រក់នាគ ចំនួន២ និង៧/ ដុំសំណ ចំនួន១០ដុំ(តូចៗ)។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានោះដែរមន្ត្រីអាជ្ញាធរ​បានថ្លែងអំណរគុណពលរដ្ឋល្អ ដែលបានរកឃើញនិងប្រគល់វត្ថុសិល្បៈ​បុរាណមកអាជ្ញាធរដែនដី និងជំនាញវប្បធម៌ដើម្បីរក្សាទុកមិនអោយបាត់បង់។ នេះជាស្មារតីស្នេហាមរតក​វប្បធម័ បេតិកភ័ណ្ឌ សិល្បៈនិងអត្តសញ្ញាណជាតិខ្មែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ជាក់ថា៖ ការទទួលលើកនេះទៀត នាំអោយសារៈមន្ទីរស្វាយចេក នឹងបានទទួលការដាក់តាំងបន្ថែមរូប​ទើបប្រគល់ចំនួន១៧ដុំ /រូប ទៀត លើវត្ថុសិល្បៈបុរាណដែលទទួលពីពលរដ្ឋពីសមត្ថកិច្ចកងកម្លាំង​ពីអ្នកមុខសញ្ញាផ្សេងទៀត ដែលបានដាក់តាំងមានចំនួន៥២៦ដុំ /រូប /បន្ទះ ហើយនោះ ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហាមលួច​ចម្លងអត្ថបទ​​ពីវេបសាយ Khmer-Global.com ដោយគ្មាន​ការ​អនុញ្ញាត
Loading...
error: ហាមលួចចម្លងគ្មានការអនុញ្ញាត!