ស្រ្តីម្នាក់បីកូនខ្ចីអាយុជាង១ខែចេញពីផ្ទះទាំងយប់ ដោយសារតែអត់ទ្រាំពីទង្វើរប្ដីមិនបាន

ស្ត្រីម្នាក់ត្រូវបាន​គេប្រទះឃេីញបីកូនខ្ចីតាម​ផ្លូវនៅវេលាម៉ោងជាង១ រំលងអធ្រាត្រ​ឈានចូលថ្ងៃទី​១០ ខែមិថុនា​ ឆ្នាំ ២០២១ ត្រង់ចំណុចមុខភ្នំពេញស្ពតក្លិប​តាមបណ្ដោយផ្លូវលេខ២៧១​ ក្នុងសង្កាត់បឹងទំពុនទី១​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បេីតាមសម្ដីស្ត្រីខាងលេីបានរៀបរាប់ទាំងអួលដេីម​ក​ ប្រាប់អ្នកសារព័ត៌មានថា​ រូបគាត់ទេីបតែសម្រាល​បានកូនស្រី​ អាយុជាងមួយខែ​ប៉ុណ្ណោះ ដោយគាត់បានស្រឡាញ់ប្តីគេជាង ៣ឆ្នាំ​មកហើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្ត្រីរូបនេះបានបន្តថា​ ប្ដីរបស់គាត់តែងតែវា. យធ្វេី. បាបគាត់តាំងពីគាត់មានផ្ទៃពោះរហូតដល់សម្រាលកូន​រួច​ ជាពិសេសវា. យធ្វេី. បាបរូបគាត់នៅចំពោះមុខប្រពន្ធដេីមថែមទៀត​ ទេីបធ្វេីឲ្យគាត់ពិបាកចិត្តអត់ទ្រាំលែងបាន​ ក៏សម្រេចចិត្តបីកូនចេញពីផ្ទះដែលស្នាក់នៅក្នុងសង្កាត់ស្ទឹងមានជ័យ​១​ ខណ្ឌមានជ័យ​ បំណងទៅផ្ទះម្ដាយ​របស់គាត់នៅឯស្រុកស្អាង​ ខេត្តកណ្ដាល​ ទាំងដែលគ្មានលុយ១រៀល​ និងគ្មានសម្ភារសម្រាប់កូន​តាមខ្លួនទៀត​ផង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឃេីញស្ថានភាពស្ត្រីបីកូនខ្ចីដេីរតាមផ្លូវទាំងកណ្ដាលយប់ ​និងយំផង​នោះ​ បងប្អូនអ្នកសារព័ត៌មានជា​ច្រេីនក៏​បានធ្វេីការឡាយផ្ទាល់សួរនាំ​ និងអំពាវនាវដល់សប្បុរសជនដែលមានចិត្តអាណិត​ដល់ស្ត្រីខាងលេី​ដេីម្បីជួយ​ដល់រូបគាត់ក្រែងទទួលបានថវិកាខ្លះសម្រាប់ទិញសម្ភារឱ្យកូនប្រេីប្រាស់​ និងទឹកដោះគោ​ឱ្យកូនបៅ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅទីបំផុតក៏មានសប្បុរសជនមួយចំនួនបានឧបត្ថម្ភថវិកាតាមរយៈអ្នកសារព័ត៌មាន​បានថវិកាចំនួន ២២០$​ប្រគល់ជូនស្ត្រីខាងលេី​ និងធ្វេីដំណេីរទៅផ្ទះម្ដាយរបស់ខ្លួននៅឯស្រុកស្អាង​ ខេត្តកណ្ដាល​ តាមរយៈកង់បីទាំង​យប់ផងដែរ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហាមលួច​ចម្លងអត្ថបទ​​ពីវេបសាយ Khmer-Global.com ដោយគ្មាន​ការ​អនុញ្ញាត
Loading...
error: ហាមលួចចម្លងគ្មានការអនុញ្ញាត!