ក្រោយយំអន់ចិត្តរួច គួច ខេវិន សម្រាយសារដ៏វែងពីក្រោយហេតុផល យឿន ពិសី គ្មានការអើពើពីហង្សមាស

ម្ចាស់ជយលាភីក្នុងកម្មវិធីលំដាប់ពិភពលោក Cambodian Got Talent យឿន ពិសី បានរៀបរាប់ទាំងទឹកភ្នែកតាមរយៈការ Live ផ្ទាល់ក្នុងគណនីលោកកាលពីពេលថ្មីៗនេះពាក់ព័ន្ធនឹងការមិនអើពើរបស់ផលិតកម្មហង្សមាសមកលើខ្លួន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញបញ្ហានេះភាគីតំណាងខាងហង្សមាសលោក មាស រិទ្ធី បានលើកយកមកបកស្រាយត្រឡប់ទៅកាន់ ពិសី ក៏ដូចជាអ្នកគាំទ្រវិញផងដែរថា ការមិនបានឡើងឆាកសូម្បីតែម្តងនោះព្រោះខាងអ្នកឧបត្ថម្ភកម្មវិធីជាអ្នកជ្រើសរើស មិនមែនខាងហង្សាមាសបំបិទម្ចាស់ជយលាភីនេះឡើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នាអ្នករៀបចំកម្មវិធីជើងចាស់មួយរូបគឺលោក ខួច ខេវីន ក៏បានស្រាយចម្ងល់ជាច្រើនរបស់ពិសី និងអ្នកគាំទ្រផងដែរតាមរយៈសំណេរដ៏វែងអន្លាយខាងក្រោម៖ “ផ្ញើចំពោះប្អូន យឿន ពិសី ជាទីស្រឡាញ់រាប់អាន! តាមពិតទៅ បងមានក្តីអាណិតអាសូរចំពោះប្អូនជាពន់ពេក ក៏បុន្តែប្អូនទំនងជាមិនបានស្វែងយល់ឱ្យច្បាស់ជាមុន អំពីពានរង្វាន់របស់ប្អូនមុននឹងប្អូនធ្វើការឡាយ ស្រែកទ្រហោយំ នៅលើផេករបស់ប្អូន”។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“ប្អូនគឺជាជយលាភី នៃកម្មវិធីលំដាប់ពិភពលោកCambodian Got Talent ដែលជាកម្មវិធី ឬជាវេទិកាបង្ហាញ សមត្ថភាព ទេពកោសល្យទូទៅ អ្នកដែលមានទេពកោសល្យលើសគេនឹងអាចទទួលបានចំណាត់ថ្នាក់ជាជយលាភីតែប៉ុណ្ណោះ គឺវាមិនដូចកម្មវិធី The Voice of Cambodiaនោះឡើយ! The Voice of Cambodia គឺគេសំដៅទៅ លើសំឡេង កាយវិការ បូកផ្សំទៅលើរូបសម្បត្តិថែមទៀតផង”។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“បងធ្លាប់បានផលិតកម្មវិធីប្រកួតប្រជែងជាច្រើនរាប់ភ្លេច ដូច្នេះប្អូនត្រូវចាំថា ការប្រកួតប្រជែងគឺគ្រាន់តែជាវេទិការ ស្ទាបស្ទង់សមត្ថភាពរបស់ប្អូនតែប៉ុណ្ណោះ មិនមែនមានន័យថាបានទទួលជ័យលាភីហើយ ត្រូវអង្គុយហៃអើទេ វាគ្រាន់តែជាឱកាសចាប់ផ្តើមរបស់ប្អូនហើយត្រូវបន្តហ្វឹកហាត់ដើម្បីលោតចូលទៅក្នុងទីផ្សារសេរីតែប៉ុណ្ណោះ”។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“បងចង់ប្រាប់ប្អូនថា ទូរទស្សន៍ គឺគ្រាន់តែជាកន្លែងផលិតកម្មវិធី និងផ្សព្វផ្សាយតែប៉ុណ្ណោះ អ្វីៗគឺត្រូវពឹងផ្អែកទៅលើអ្នកឧបត្ថម្ភ កម្មវិធី(sponsor) ហេតុដូច្នេះ ឱ្យតែអ្នក ឧបត្ថម្ភហាមាត់ថាទៅ លិច គឺលិច ថាទៅកើត គឺកើតហើយដល់តែអ៊ីចឹងទៅ អ្នកផលិត ឬអ្នកដឹកនាំកម្មវិធី នាបច្ចុប្បន្ន ប្រៀបដូចជាអាមោកអ៊ីចឹងដែរ! “។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“បើហ៊ានតែតមាត់ច្រើនគឺត្រូវគេធ្វើស៊ីជាក់ជាមិនខានឡើយ​ដោយសារតែអ្នកឧបត្ថម្ភកម្មវិធីជាអ្នកបញ្ជារចង្កូតទទឹងទទែង ច្រង៉េងច្រង៉ាងយ៉ាង ដូច្នេះទើបបានជាកម្មវិធី របស់ទូរទស្សន៍ខ្លះបានចំណាយលុយអស់រាប់ពាន់ រាប់ម៉ឺនដុល្លារ តែគ្មានអ្វីប្លែក! វាដដែលៗ គ្មានអ្នកចាប់អារម្មណ៍ គ្មានអ្នកតាមដាន ឯចំនួនអ្នកមើល មិនស្មើទៅនឹងអ្នកឡាយលក់ឡេជេរ បញ្ចោរគ្នាផង ឬក៏មិនស្មើនឹង សុខា ត្រូវគេទះកំផ្លៀងនោះឡើយ”។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“ហេតុនេះហើយប្អូន យឿន ពិសី មិនបាច់ឆ្ងល់ទេSponsor គឺជាក្មេងៗជំនាន់ក្រោយ សូម្បីតែវប្បធម៌ ប្រពៃណី ឬក៏គុណធម៌របស់ខ្មែរយើងក៏ពួកគេមិនបានស្វែងយល់ផង! ពេលខ្លះសូម្បីតែកម្មវិធីបុណ្យជាតិ ក៏ពួក Sponsor សុំដកកម្មវិធី មិនព្រមធ្វើដែរ ដោយគិតថាគ្មានអ្នកណាមើល ប៉ុន្តែបើ កម្មវិធី បុណ្យ អន្តរជាតិគេវិញ គឺពួក Sponsors ហ្នឹងប្រជុំក្បាលគ្នាដណ្តើមធ្វើ”។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“ដូច្នេះកុំថាឡើយប្អូន សូម្បីតែលោក ណូយ វ៉ាន់ណេត ក៏ពួកក្មេងអស់ហ្នឹងមិនស្គាល់គាត់ផង ពួកគេស្គាល់តែចំនួន អ្នកទស្សនា (Viewers)ឡើងKK ហើយគេគឺជាអ្នកឧបត្ថម្ភនៃកម្មវិធីគឺគេអាចកុម្ម៉ង់ប្រធានកម្មវិធី និង TV បាន!បើមិនដូច្នេះទេ មិនធ្វើ តាមអាចបាត់ បង់Sponsor ភ្លាមៗ”។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“ដូច្នេះសូមប្អូនកុំអស់ សង្ឃឹមធ្វើអ្វី បើប្អូនស្រឡាញ់អ្វីមួយ ប្អូនត្រូវតែខិតខំទ្វេរឡើង ហើយត្រូវចេះអភិវឌ្ឍន៍ខ្លួនឱ្យបានល្អ ព្រោះមនុស្សល្អៗ មានសមត្ថភាព ពោរពេញដោយទេពកោសល្យលើសប្អូននៅមានច្រើនណាស់ប៉ុន្តែគេមិនចាប់អារម្មណ៍ មិនអើពើចូលរួមប្រកួត ហើយប្អូនក៏ពុំទាន់ជួបពួកគេជាដៃគូដែរ ដោយ សេចក្តីស្រឡាញ់រាប់អាន បង គួច ខេវិន”៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហាមលួច​ចម្លងអត្ថបទ​​ពីវេបសាយ Khmer-Global.com ដោយគ្មាន​ការ​អនុញ្ញាត
Loading...
error: ហាមលួចចម្លងគ្មានការអនុញ្ញាត!